ផែនទីប្រវត្តិសាស្ត្រប្រទេសកម្ពុជា (KHMER)


យើងឃើញថា ប្រវត្តិសាស្ត្រកម្ពុជា មានភាពជូរចត់ជាទីបំផុត ពីមានដី រហូតដល់អត់ដី ពីមានដីក្នុងផែនទីពីភពលោក រហូតដល់គ្មានដីក្នុងផែនទីពីភពលោក ។ ប្រទេសខ្មែរ ដូចជាបាល់មួយដែលត្រូវគេទាត់ទៅទាត់មក គ្មានការរីកចម្រើនសេដ្ឋកិច្ច និងខ្សែបន្ទាត់ព្រំដែនមិនច្បាស់លាស់។

+កម្ពុជា ឆ្នាំ១៨៥០

កម្ពុជាគ្មានខ្សែបន្ទាត់ព្រំដែន

កម្ពុជាគ្មានខ្សែបន្ទាត់ព្រំដែន

យើងឃើញថាកម្ពុជា ប្រទេសខ្មែរ គ្មានក្នុងផែនទីពីភពលោកទេ តែមានតែឈ្មោះថា កម្ពុជា ដែលក្នុងទឹកដីយួនប៉ុណ្ណោះ។

+កម្ពុជាឆ្នាំ១៨៥៧

គំនូសឆ្នូតខៀវ ក្រហម ខ័ណ្ឌចែករវាងប្រទេសសៀមនិង យួន

គំនូសឆ្នូតខៀវ ក្រហម ខ័ណ្ឌចែករវាងប្រទេសសៀមនិង យួន

រូបគំនូសឆ្នូតខៀវ ក្រហម ខ័ណ្ឌចែករវាងប្រទេសសៀមនិង យួន មុនបារាំងមកធ្វើអាណានិគមក្នុងឆ្នាំ១៨៦៣។

+កម្ពុជាឆ្នាំឆ្នាំ១៨៨០

កម្ពុជាមានខ្សែបន្ទាត់ព្រំដែនកំពុងចំរូងចំរាស់

កម្ពុជាមានខ្សែបន្ទាត់ព្រំដែនកំពុងចំរូងចំរាស់

ផែនទី រូបភាព និងខ្សែបន្ទាត់ព្រំដែនដែលបារាំងបានធ្វើអាណានិគម ក្រោយឆ្នាំ១៨៦៣

– ពណ៌លឿងគឺប្រទេសកម្ពុជា
– ពណ៌ផ្កាឈូក កូសាំងស៊ីន (ទឹកដីកម្ពុជាក្រោម) តែបារាំងបានកាន់កាប់ធ្វើជាតំបន់សេដ្ឋកិច្ចពិសេស ដោយភាគច្រើន ត្រូវបានវៀតណាមធ្វើពាណិជ្ជកម្មក្នុងក្រុងព្រៃនគររបស់ខ្មែរ  (ដែលវៀតណាមហៅថាសៃហ្គន) ពេលនេះ ជាទីក្រុងធំទី២ របស់វៀតណាមសព្វថ្ងៃ។

+កម្ពុជាឆ្នាំ១៨៨៥

កម្ពុជា និងទឹកដីកូសាំងស៊ីនដែលបារាំងកាន់កាប់

កម្ពុជា និងទឹកដីកូសាំងស៊ីនដែលបារាំងកាន់កាប់

កម្ពុជា និងទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម)ដែលបារាំងកាន់កាប់ ដែលកំពុងតែឲ្យទៅវៀតណាម​(យួន)ជាអ្នកធ្វើការកាន់កាប់វិញ។

ចំនែកឯទីដីខាងលើ ត្រូវសៀម សង្គ្រប់យកទាំងកំរោល តែបាំរាំងមិនបានធ្វើអី្វសៀម ព្រោះតែមានអង់គ្លេសជាខ្នងបង្អែករបស់សៀម។

+កម្ពុជាឆ្នាំ១៨៨៦

ផែនទី និងខ្សែបន្ទាត់ព្រំដែន រាងដូចឆ្នាំងអ៊ុត

ផែនទី និងខ្សែបន្ទាត់ព្រំដែន រាងដូចឆ្នាំងអ៊ុត

+កម្ពុជាឆ្នាំ១៨៩៧

ទឹកដីកូសាងស៊ីនបានកាន់កាប់ដោយវៀតណាម ពីបារាំងសេសអណានិគម

ទឹកដីកូសាងស៊ីនបានកាន់កាប់ដោយវៀតណាម ពីបារាំងសេសអណានិគម

យើងឃើញថាផែនទីត្រូវរួមតូចក្នុងរង្វង់ដៃប្រទេសទាំង២ (សៀម និងយួន) ដោយបារាំងមិនខ្ចីខ្វល់ខ្វាយទាល់តែសោះ។

+កម្ពុជាឆ្នាំ១៩០១

ផែនទីឥណ្ឌូចិន (កម្ពុជា-វៀតណាម-ឡាវ)

ផែនទីឥណ្ឌូចិន (កម្ពុជា-វៀតណាម-ឡាវ)

ផែនទីឥណ្ឌូចិន (កម្ពុជា-វៀតណាម-ឡាវ) កម្ពុជារួមតូច  ដោយកម្ពុជាបានបាត់បង់ទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម) បានទៅវៀតណាម (យួន) រួមទាំងខេត្តទាំងអស់ដែលនៅនៅប៉ែកខាងទន្លេមេគង្គទាំងអស់។

+កម្ពុជាឆ្នាំ១៩០២

ក្រោយពីបានទឹកដីពីខេត្តដែលនៅខាងកើតទន្លេមេគង្គវិញ កម្ពុជាក៏បានធំបន្តិចវិញ តែទឹកដីកូសាំងស៊ីង នៅវៀតណាមជាអ្នកកាន់កាប់ដដែល ព្រោះបារាំងយល់ថាកម្ពុជាមិនអាចគ្រប់គ្រងបាន ហើយបារាំងងាយស្រួល គ្រប់គ្រងជាមួយវៀតណាម ក្នុងការធ្វើជំនួញ និងយកពន្ធ។

+កម្ពុជាឆ្នាំ១៩០៦

ផែនទីឥណ្ឌូចិន ក្នុងឆ្នាំ១៩០៦

ផែនទីឥណ្ឌូចិន ក្នុងឆ្នាំ១៩០៦

យើងឃើញថា ក្នុងឆ្នាំ១៩០៦នេះ ខេត្តសៀមរាប និងខេត្តបាត់ដំបង មិនទាន់បានមកកម្ពុជាវិញនៅឡើយទេ ដោយពួកសៀម(ថៃ)មានមហិច្ឆិតា ចង់បានទឹកដីខ្មែរ (កម្ពុជា)ប៉ែកខាងលិចទន្លេមេគង្គ និងយួន (វៀតណាម) ចង់បានទឹកដីខ្មែរ (កម្ពុជា) ប៉ែតខាងកើតទន្លេមេគង្គ។

+កម្ពុជាឆ្នាំ១៩១៣

ផែនទីឥណ្ឌូចិន ឆ្នាំ១៩១៣

ផែនទីឥណ្ឌូចិន ឆ្នាំ១៩១៣

ដីខេត្តបាត់ដំបង់និងសៀមរាប បានមកខ្មែរវិញខ្លះ ប៉ុន្តែពួកសៀមនៅតែមិនអស់ចិត្ត ដែលខ្លួនធ្លាប់គ្រប់គ្រង ហើយក្លាយជារបស់កម្ពុជាវិញ។ សេដ្ឋកិច្ចកម្ពុជា ត្រូវយកទៅបំពេញឲ្យទៅបារាំង ដើម្បីធ្វើសង្រ្គាមលោកលើកទី១ ដូចនេះយើងឃើញថា សេដ្ខកិច្ចនៅអាស៊ីភាគច្រើន មិនបានរីកចម្រើនទេ។
ប្រភពរូបភាពពី http://www.canbypublications.com
អត្ថបទដោយ monyrinataro

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង and tagged , , . Bookmark the permalink.

2 Responses to ផែនទីប្រវត្តិសាស្ត្រប្រទេសកម្ពុជា (KHMER)

  1. Samady KS និយាយថា៖

    មក​រំលឹក​នាំ​តែ​ឈឺ​​ចិត្ត​ស្អិត​ទ្រូង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s