ចំនាយអស់ជាង១លានដុល្លារ ដោយគ្រាន់តែសង់អាគារ​សាលាខេត្តស្ទឹងត្រែងមួយកម្ពស់៣ជាន់?


មើលរូបអាគារដែលសាងសង់អស់ទឹកលុយជាង១លានដុល្លារនេះ

មើលរូបអាគារដែលសាងសង់អស់ទឹកលុយជាង១លានដុល្លារនេះ

ខេត្តស្ទឹងត្រែង: អគារ​សាលាខេត្ត​ស្ទឹងត្រែង​ ដែល​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់ប្រមាណ​ជាង ១​លាន​ដុល្លារសហរដ្ឋអាមេរិកក្នុងការ​សាងសង់ នឹង​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ដើមឆ្នាំ​ក្រោយនេះ​។​

​លោក ដួង ពៅ នាយក​រដ្ឋបាល​សាលាខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា អគារ​រដ្ឋបាល​សាលាខេត្ត​ថ្មី បានចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០០៨ ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​គឺ​លោក​ឧក​ញ៉ា​ទុយ​គី​។ អគារ​នេះ​មាន​កម្ពស់​បី​ជាន់ ចែកជា​បន្ទប់​តូចធំ​និង​ទីធ្លា​សម្រាប់​ចត​យានយន្ត​ធំ​ទូលាយ​។​

​លោក ដួង ពៅ ក៏បាន​បញ្ជាក់​ផងដែរ​ថា ដើម្បី​រៀបចំ​ទីក្រុង​ស្អាត ​នៅតាម​មុខ​សាលាខេត្ត​ អាជ្ញាធរ​កំពុង​រៀបចំ​ជា​កន្លែង​សួនច្បារ និង​ដាំ​ដើមឈើនៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​។

​ទន្ទឹមនឹងការ​អភិរ​ឌ្ឍ​ន៍ ​ក្រុង​ស្ទឹងត្រែង ក៏មាន​ផលប៉ះពាល់​មួយចំនួន​ខ្លះៗដែរ ដូចជា​ស្ថា​នី​យ​ប្រេងឥន្ធនៈ មាន​កុងត្រា​យូរ​ឆ្នាំជាមួយ​រដ្ឋ ធ្វើឱ្យ​រាំងស្ទះ​។ ប៉ុន្តែ​ក្រោយពេល​អាជ្ញាធរបានធ្វើ​ការប្រជុំ រៀបចំសណ្តាប់ធ្នាប់ជា​ច្រើនដង​រួចមក​នោះ​ ឃើញថា ម្ចាស់​ស្ថានីយ​ប្រេងដែល​ប៉ះពាល់ទាំងនោះ បានសម្រេច​ប្តូរ​ទីតាំង​ទៅ​កន្លែង​ថ្មី​។​

​លោកនាយក​រដ្ឋបាល បាន​និយាយ​ពី​មូលហេតុ​ បានជា​មានការ​ប្តូរ​ទីតាំង​ថ្មី​នេះ​ដោយសារ​កន្លែងចាស់​នៅជាប់​មាត់ទន្លេ​ សេកុង សំណង់​ចាស់​មានការ​ប៉ះពាល់​មួយចំនួន​។ ម្យ៉ាងទៀត​អគារ​ដែល​ធ្វើ​ការងារ​រាល់​ថ្ងៃនោះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ ផង​៕

ប្រភព៖ CEN

—————————————————————————————-

ភាពឆ្ងល់របស់ខ្ញុំ៖
ដោយគ្រាន់តែអាគារសាលាខេត្តកំពស់៣ជាន់មួយប៉ុណ្ណឹង តើត្រូវចំនាយអ្វីអស់ដល់ទៅជាង១លានដុល្លារសហរដ្ឋអេមេរិច?
តើការសាងសង់នេះ គិតទាំងថ្លៃទិញដីសំរាប់សាងសង់នៅទីនោះផងមែនទេ?

បើសិនជានៅក្នុងទីក្រុងភ្នំពេញ តំលៃនេះអាចគួរឲ្យជឿបាន តែនេះគ្រាន់តែនៅខេត្តស្ទឹងត្រែងប៉ុណ្ណោះ។
បើគិតទាំងថ្ងៃសម្ភារៈ និងថ្លៃតុបតែងអាគារ ដូចមិនដល់អស់ប៉ុនណឹងទេ។ តើមូលហេតុអ្វីដែលចំនាយអស់ប៉ុនណឹង?

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង and tagged , . Bookmark the permalink.

4 Responses to ចំនាយអស់ជាង១លានដុល្លារ ដោយគ្រាន់តែសង់អាគារ​សាលាខេត្តស្ទឹងត្រែងមួយកម្ពស់៣ជាន់?

  1. Samady KS និយាយថា៖

    ha ha ha មួយ​លាន​ដុល្លា សល់​លុយ​ច្រើន​ណាស់ ចែក​គ្នា​ចាយ​ហ្នឹង​ណា ទៅ​ឆ្ងល់​ធ្វើ​ស្អី និយាយ​ធ្វើ​ដូច​អត់​ដឹង​ចារិក​ស្រុក​ខ្មែរ​ចឹង?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s