ចាប់បញ្ជូនជនអនាថា​ចេញ​ពីក្រុង​ពេល​​ប្រ​ជុំ​អាស៊ាន


រូបភាពយកពី facebook

រូបភាពយកពី facebook

សា​លា​រាជ​ធានី​ភ្នំពេញ ​​ នៅ​តែ​បន្តបញ្ជូន​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ និង​ជន​អនាថា​ ដែល​ក្នុង​នោះ​មាន​កុមារ​ជាច្រើន​ផងនោះ​​ចេញ​ពីក្រុងភ្នំពេ​ញ​​ ​ដើម្បី​រក្សា​សណ្តាប់​​ធ្នាប់​ក្នុង​​អំឡុង​កិច្ច​ប្រជុំ​អាស៊ាន​។

លោក ​​ ឡុង​ ឌីម៉ង់​ អ្នកនាំ​ពាក្យ​សាលា​រាជ​ធានីភ្នំពេញ​ បាន​និយាយថា ​មាន​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ ជន​អនា​ថា ​ជាមនុស្ស​ចា​ស់​ និង​កុមារ​ខ្ទង់​រយ​នាក់​ត្រូវ​បាន​ចា​ប់​បញ្ចូន​ទៅ​កាន់​ មជ្ឈមណ្ឌល​​សង្គម​កិច្ចរាជ​ធានី​ មជ្ឈ​មណ្ឌល​ឱកាស​ខ្ញុំ អង្គការ​មិត្ត​សម្លាញ់ និង​​អង្គការ​ដៃ​គូ​ជាច្រើន​ទៀត​។ លោក​បាន​បន្ថែមថា​ មាន​អ្នក​ខ្លះ​​បាន​ចុះ​កិច្ច​សន្យា​​មិន​ឲ្យ​វិល ត្រលប់​មក​វិញ​ទៀត​ផង​។

តាម ​លោក​ ឡុង​​ ឌីម៉ង់​ ​ឲ្យ​ដឹង​ទៀត​ថា​ ​រហូត​មក​ដល់ថ្ងៃទី១២ ខែ​វិច្ឆិកា មាន​ជន​អនា​ថា​ និង​​ស្រ្តី​រកស៊ីផ្លូវ​ភេទ​ចំនួន​៩៥ នាក់​ ត្រូវ​បាន​​ចាប់​បញ្ចូន​ចេញ ពីរាជ​ធានីភ្នំពេញ​។

កិច្ច ​ប្រជុំ​អាស៊ាន​ នឹង​ត្រូវ​រៀប​ចំឡើង​​នៅ​ចន្លោះ​ពីថ្ងៃទី១៥ រហូត​ដល់​ថ្ងៃ​ទី​​​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ក្នុង​នោះ​នឹង​មាន​មេដឹក​នាំ​ធំ​ៗ​ ជុំវិញ​ពិភព​លោក​ចូល​រួម​ ក្នុង​កិច្ច​ប្រជុំ​នេះ​។

ជនអនាថា និងចាស់ជរា

ជនអនាថា និងចាស់ជរា

អត្ថបទរបស់ មៃ សុខលីម

——————————————————————————————————————————-

យោបល់ខ្ញុំ

តាមការសង្កេតរបស់ខ្ញុំកន្លងមក អជ្ញាធរក៏ដូចជាសាលារាជធានី មិនបានចាប់រអារម្មណ៍ និងរៀបចំឲ្យបានស្រួលបួលនោះទេ ហើយក៏មិនបានខ្វាយខ្វល់អំពីពួកគេទាំងនេះដែរ។ តាំងពីណាពីណីមុនកិច្ចប្រជុំអាស៊ាន ម្ដេចក៏មិនរៀបចំចាត់ចែងទីជំរក ក៏ដូចទីស្នាក់​អាស្រ័យសំរាប់ពួកគេនោះ? ដែលទើបតែពេលនេះ ទើបពួកគាត់ទើសភ្នែក ធ្វើដូចជាជអនាថាទាំងនេះអស់តំលៃ យកទៅបំបោះបង់ចោល កន្លែងមួយដែលដាច់ឆ្ងាយពីភ្នែកអ្នកដទៃ  ហើយបើសិនជាដោះស្រាយតាំងពីយូរណាស់ហើយនោះ ម៉្លេះមិនដូចពេលនេះ ចាប់ពួកគេប្រៀបដូចជនឆ្លងដែនខុសច្បាប់នៅស្រុកថៃ ហើយបញ្ជូនមកវិញតាមឡាន និងធ្វើកិច្ចសន្យាថែមទៀតផង។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ពីណាពីណី and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s