ដើរ​ក្នុង​ផ្លូវ​មួយ​គ្មាន​គោល​ដៅ


ឃើញមនុស្សទាំងឡាយបានទទួលជោគជ័យ​ ខ្ញុំក៏ចង់បាននូវជោគជ័យសំរាប់ខ្លួនឯងមួយដែរ។  តើពេលណាទើបខ្ញុំអាចសំរេចគោលដៅរបស់ខ្លួនឯងបានទៅ បើពេលនេះ ការងារ និងការសិក្សាររៀនសូត្រ សុទ្ធតែខុសជំនាញដែលខ្លួនឯងចង់បាន ហើយជាងនេះទៅទៀតនោះ អ្វីដែលអន់ចិត្តបំផុតនោះ គឺខ្ញុំមិនអាចរៀនសាលាដែលខ្ញុំចង់រៀន។ ការងារសព្វថ្ងៃនេះ ដូចជាចកដែលកំពុងតែអណ្ដែតគ្មានទីដៅ ចំនែកឯភាសាអង់គ្លេសក៏មិនកើត ចិនបានត្រឹមតែស្ដាប់បាន និងមើលដាច់ខ្លះប៉ុណ្ណោះ ចំនែកឯភាសាថៃវិញ បានត្រឹមដើរផ្សារតថ្លៃទំនិញតែប៉ប៉ុនណ្នឹងឯង ( ហ៊ើយ!) ។
ដូចជាថ្ងៃនេះអីចឹង ការងារធ្វើតាំងពីព្រឹក រហូតដល់ល្ងាចមិញនេះ ទំរាំតែហើយ ត្រូវកាត់ភ្លៀងកាត់ទឹក តែក៏សំណាងដែរ ដែលអាចរកបានត្រឹម៣០ដុល្លារនោះ។ មានរឿងខ្លះបង្ខំមិនបានឡើយ ធ្វើតាមសំរួលទើបបាន ហើយមានរឿងខ្លះត្រូវតែបង្ខំទើបបានសំរេច បើមិនអីចឹងទេ គេថាធ្វើការមិនកើត តែការងារនោះវាហួសពីសមត្ថភាពទៅហើយ។

ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១២

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s