ការណាត់ជួបលើកទីមួយរបស់ខ្ញុំ


តាមពិត ខ្ញុំមិនចង់សរសេរទេ ប៉ុន្តែបើខ្ញុំមិនសរសេរទេ គឺខ្ញុំមិនអស់ចិត្ត។

ខ្ញុំបានស្គាល់គ្នាជិត២ឆ្នាំមកហើយ តាមរយៈ facebook  ក្មេងម្នាក់នោះ ពេលនេះអាយុប្រហែលជា១៧ឆ្នាំហើយ ដោយពួកយើងបានណាត់ជួបគ្នាលើកទី១នៅឯងផ្សារទំនើប ស៊ីធីម៉ល (CITYMALL) ដើម្បីទៅមើលកុន។
ក្នុងវេលានោះ ខ្ញុំសែនត្រេកអរជាពន់ពេក ដែលលឺដំណឹងថាការណាត់ជួបបានសំរេច ដោយមើលកុនរឿងរន្ធត់មួយ (Final destination 5) ក្នុងថ្ងៃសៅរ៍ ថ្ងៃទី១៧ កញ្ញា ២០១១ឆ្នាំមុននេះ ដោយគេជាក្មេងប្រុសម្នាក់ ហើយខ្ញុំបានចាត់ទុកគេជាមិត្តម្នាក់គួរឲ្យស្រលាញ់ (មិនមែនសង្សាររ៉េ)។ អ្វីៗប្រព្រឹត្តទៅដោយរលូនគ្មានភាពរកាំរកូស ក្រោយពីមើលកុនចប់ហើយ យើងក៏បបួលគ្នាទៅញ៉ាំអី (ចេញលុយរៀងខ្លួន)🙂 ។ គេជាមនុស្សរាក់ទាក់ ឯខ្ញុំវិញជាគល់ឈើសុទ្ធ ហេតុអ្វីបានជាខ្ញុំថាខ្លួនឯងជាគល់ឈើ ព្រោះខ្ញុំជាមនុស្សមិនសូវនិយាយស្ដី មានចរិកដូចជាក្មេងបៀមដៃទៀតផង។ ក្រោយពីញ៉ាំអីហើយ យើងទាំងពីរនាក់ ក៏បានលាគ្នាទៅទីអាស្រ័យរៀងៗខ្លួន ​តែចំនែកខ្ញុំវិញ ខ្ញុំបានចូលពហុកីឡាដ្ឋាន ដើម្បីយកអារម្មណ៍និងប្រមាញ់មនុស្សគ្រប់គ្នា🙂 ព្រោះរយៈពេលនៃការណាត់ជួបនេះ មានរយៈពេលតែ៣ម៉ោងគត់ រួមទាំងការមើលកុន និងញ៉ាំអី។ ខ្ញុំបានគិតថាមិត្តម្នាក់នេះចិត្តបាន  បបួលមើលកុនក៏ព្រមមកមើលជាមួយ គ្រាន់បានជាគ្នា និយាយឆាប់ត្រូវគ្នា :lol:។
ក្រោយមករំលងបាន២ខែ នៅថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០១១  ក្មេងម្នាក់នោះ ក៏បបួលខ្ញុំវិញម្ដង តែពេលនេះ មិនមែនទៅតែ២នាក់ដូចមុន គេមានមិត្តភ័ក្រ្តមួយវ៉ូង ប្រហែលជា៥ ទៅ៦នាក់ ប៉ុន្តែគេបានទិញសំបុត្រឲ្យខ្ញុំមួយសន្លឹកដែរ។ ក្រោយពីដឹងចំណងជើងរឿងនោះឈ្មោះ shock labyrinth 3D ដូចជាគ្មានសូវល្អមើលសោះ ក្រៅតែពីមានតួក្មេងៗ រត់ចុះរត់ឡើង និងមនុស្សធំប៉ុន្មាននាក់ ក្នុងមណ្ឌលកំសាន្ត​ខ្មោច (មានអារម្មណ៍ថាធុញ)។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s