ចាប់ខ្លួនឃាតកសម្លាប់អតីតហ្វ្រេសស៊ី


ក្រោយពីមាន ការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន យ៉ាងយកចិត្ដទុកដាក់ នោះ កម្លាំងនគរបាល រាជធានីភ្នំពេញ បាន ឈានទៅដល់ការឃាត់ខ្លួន ស្ដ្រីជាឃាតក និងបក្ខពួកសរុប ចំនួន៤នាក់ ក្នុងនោះស្ដ្រីពីរ នាក់ ដោយជាប់ពាក់ព័ន្ធ នឹងការរៀបចំ គម្រោងជំរិតទារលុយ និងសម្លាប់កញ្ញាឯក ឆ្នាំ២០១២ របស់ក្រុមហ៊ុនស្រាស្ពាយ៍ និងត្រូវ ជាកូនស្រីច្បងរបស់ពាណិជ្ជកររកស៊ី ទិញនិង លក់រថយន្ដ នៅម្ដុំផ្សារដើមគ ខណ្ឌទួល គោក ហើយដឹកសពនារីរងគ្រោះយកទៅ ទម្លាក់ចោលនៅក្នុងប្រឡាយ ស្ថិតនៅក្នុង ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ហើយត្រូវបានគេប្រទះឃើញសាកសព កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២ ។

ស្នងការរងនគរបាល និងជាប្រធាន ការិយាល័យកណ្ដាលយុត្ដិធម៌ លោកជួន ណារិន្ទ ដែលដឹកនាំកម្លាំងសមត្ថកិច្ចស្រាវជ្រាវករណី នេះនិងឈានទៅដល់ការឃាត់ខ្លួនក្រុមឃាតកនោះបានប្រាប់ក្រុមអ្នកយកព័ត៌មានពេល កំពុងចុះឆែកឆេរនោះថា សមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនស្ដ្រីជាឃាតកមានឈ្មោះស៊ុន គឹមហេង អាយុ២៣ឆ្នាំ រួមទាំងជនសង្ស័យ៣នាក់ផ្សេងទៀត ស្ថិត ក្រោមការសាកសួរនៅឡើយ ក្នុងនោះ គេ ស្គាល់អត្ដសញ្ញាណនារីម្នាក់ឈ្មោះហ៊ូ លីង សៀង អាយុ២៥ឆ្នាំ ។
លោកជួន ណារិន្ទ បានបន្ដថា នៅព្រឹកថ្ងៃ ទី២៣ ខែតុលា ស្ដ្រីជាឃាតកបានទូរស័ព្ទទាក់ ទងនារីរងគ្រោះ ដែលពួកគេទាំងពីរ នាក់នេះ ស្គាល់គ្នាតាមរយៈហ្វេសប៊ុកដើម្បី ណាត់ជួប គ្នានៅម្ដុំផ្សារសុវណ្ណា ក្នុងគោល បំណង ពិភាក្សាគ្នារឿងរកស៊ី រួចហើយស្ដ្រី ជាឃាតក រួមទាំងបក្ខពួករបស់ខ្លួនបានល្បួង នារីរងគ្រោះមកកាន់លំនៅឋានរបស់ខ្លួន ដែលមានទីតាំងខាងលើ ដោយត្រៀមឧបករណ៍​សម្លាប់រួចជាស្រេច រួមមានខ្សែពួ និង ស្កុតជាដើម ។ បន្ទាប់មក ខណៈដែលនារីរងគ្រោះកំពុងអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះនោះ ស្ដ្រីជាឃាតក បានយកខ្សែពួរឹតករហូតដល់ស្លាប់ រួចមកបានដឹកនារីរងគ្រោះដោយមានរុំស្កុតតាមរថយន្ដហាយឡែនឌែ ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2N-8566 យកទៅទម្លាក់ចោលនៅក្នុងប្រឡាយ ស្ថិតនៅឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។បើតាមលោកជួន ណារិន្ទ ក្រោយពីស្ដ្រីជាឃាតកបានយកសពនារីរងគ្រោះទៅទម្លាក់ចោលនៅចំណុចកើតហេតុខាងលើនេះ រួច ហើយស្ដ្រីឃាតក បានទាក់ទងមកក្រុមគ្រួសារ ដើម្បីជំរិតទារលុយចំនួន៥ម៉ឺនដុល្លារ ប៉ុន្ដែបន្ទាប់ពីចរចាពីសំណាក់ក្រុមគ្រួសារក៏បានធ្លាក់​តម្លៃ​មកនៅត្រឹម ១៦០០០ដុល្លារ។ក្រោយពីចរចាតម្លៃគ្នាត្រូវហើយ ក្រុម គ្រួសាររបស់នារីរងគ្រោះ បានប្រាប់ឱ្យ​ស្ដ្រីជាឃាតក​ទៅ​បើក​លុយ​ពីធនាគារមួយនៅក្នុងខណ្ឌ៧មករា ហើយពេលនោះហើយ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង​បន្ទាប់ពីមាន​ពាក្យបណ្ដឹង​របស់​សាច់​ញាតិ​នារីរងគ្រោះ ។

យ៉ាងណាក៏ដោយស្ដ្រជាឃាតកឈ្មោះ ស៊ុន គឹមហេង និងត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ខណៈដែលជន​សង្ស័យ​៣នាក់ផ្សេងទៀតស្ថិតក្រោមការសាកសួរនៅឡើយថាតើមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះពិតប្រាកដឬមួយយ៉ាងណា ។

គួរបញ្ជាក់ថា កញ្ញាឯកប្រចាំក្រុមហ៊ុន ស្រាស្ពាយ៍ ឈ្មោះលឹមស្រីពេជ្រ អាយុ១៩ ឆ្នាំ ដែលទើបរៀបការកាលពីដើមឆ្នាំ២០១២ មានប្ដីឈ្មោះ ម៉េង ឌីយ៉ាម៉ឺន អាយុ ២៦ឆ្នាំ ហើយមានឪពុកឈ្មោះ លឹម អៀងស អាយុ ៤២ឆ្នាំ ម្ដាយឈ្មោះ ដា ដានី អាយុ ៣៩ឆ្នាំ មានមុខរបរជាពាណិជ្ជកររក ស៊ីទិញលក់រថយន្ដនៅ ផ្ទះរបស់ ខ្លួនយីហោ ដាដានី  បានស្លាប់ដោយក្រុមឃាតករិតក ហើយយកសពទៅទម្លាក់ចោលនៅស្រុក គងពិសី ខេត្ដកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី ២៣ ខែតុលា ៕
ប្រភព៖ Facebook , Dap-news, CEN
————————————
រាប់អានមិត្តតាម Facebook គ្រាន់តែចុច ADD  នោះគេនឹងក្លាយជាមិត្តរបស់យើងមួយរំពេច តែចូរចាំថា មនុស្សស្គាល់មុខ តែយើងមិនស្គាល់ចិត្តគេនោះទេ  ចូរប្រុងប្រយ័ត្ន បើទោះជារាប់អានគ្នាអស់រយៈពេលជាច្រើនឆ្នាំក្ដីក៏ដោយ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ដំណឹងពិសេស, ពីណាពីណី and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s