តើគេសំគាល់ក្មេងប្រុសចូលវ័យជំទង់ដោយ​របៀប​ណា?


ក្មេងស្រី​នៅពេល​ឈានដល់​វ័យ​គ្រប់ការ​គឺអាច​បញ្ជាក់​បានតាម​ រយៈការ​មានរដូវ​ប្រចាំ​ខែ។ ដោយ​ឡែក​ក្មេងប្រុស​ តើមានអ្វីមក​បញ្ជាក់​បាន​បើគេ​គ្មាន​រដូវដូច​ក្មេងស្រី? តាមពិតទៅ​មិនមាន​អ្វីខុសគ្នា​នោះទេ​ទៅលើ​លក្ខណៈ​វេជ្ជសាស្ត្រ ព្រោះ​បុរស​ក៏ត្រូវ​ឆ្លងកាត់​ការធ្លាក់​រដូវ​ដែរ គ្រាន់តែ​មិនមាន​ជារៀង​រាល់ខែ​ដូចស្ត្រី​ទេ មានតែ​ម្តង​គត់ប៉ុណ្ណោះ ហើយ​ដែលអាច​បញ្ជាក់​បានថា​គេ​ចាប់ផ្តើម​ពេញ​កំលោះ​ហើយ​អាច​រួមភេទ​បាន។

សូមស្វែង​យល់​អំពី​ការប្រែប្រួលផ្សេង​នៅលើ​រាងកាយមនុស្សប្រុសនៅពេល​ដែលគេ​ឈានដល់​វ័យពេញ​កំលោះដូច​តទៅ ៖

 

ការ​វិវឌ្ឍន៍​របស់​រាងកាយ​ក្មេងប្រុស

ក្មេងប្រុស​មានលិង្គ​(វាមាន​លក្ខណៈ​ជាបំពង់ ឬ​សាច់ក្រក) និង​ពងស្វាស​ពីរ(មូល)​ដែល​ប្រហែល​ជាមិនមាន​ទំហំ​ស្មើគ្នា​នោះទេ។ ពងស្វាស​មួយអាច​ស្ថិត​នៅទាប​បន្ដិច​ជាង​ពងស្វាស​មួយទៀត។ លិង្គអាច​ត្រូវ​បាំង​ដោយ​ផ្នែក​ខាងឆ្វេង ឬ​ខាងស្ដាំ​នៃរាងកាយ។ ជាធម្មតា​វាមាន​រាងកោង​បន្ដិច​នៅផ្នែក​ខាងចុង។ ចុងលិង្គ​មាន​រន្ធតូច​មួយ​សម្រាប់​បញ្ចេញ​ទឹកនោម និង​ទឹក​រំអិល​ផ្លូវភេទ (ហៅថា​ទឹកកាម)​ចេញមក​ខាងក្រៅ។ ស្រទាប់​ផ្នែក​ខាងក្រៅ​គ្របលើ​លិង្គ គឺជា​ស្បែក​ស្រោមលិង្គ។ ស្បែកនេះ​អាច​បំលាស់​ទីចុះ ក្រោម​បន្ដិច​ដើម្បី​បង្ហាញ​ចុង​ឬក្បាលលិង្គ​(ដែលមាន​ពណ៌​ស៊ីជម្ពូ)។ ស្បែកនេះ​ផ្លាស់ទី​ចុះក្រោម​បន្ដិច​ផង ជាពិសេស​នៅពេល​ដែល​ក្មេងប្រុស​មានអារម្មណ៍​ផ្លូវភេទ​(នៅពេល​ដែល​លិង្គ​ឡើងរឹង) ធ្វើដូចនេះ​លោកអ្នក​អាច​សម្អាត​កំអែល​ដែល​ប្រមូល​ផ្ដុំ​នៅក្រោម​ស្បែកចេញ​ បាន​ដោយ​ងាយ។ ប្រសិន​បើមិន​អាច​សម្អាត​ដូច្នេះ​ទេ លោកអ្នក​អាចមាន​អារម្មណ៍​ថា​រមាស់ និង​មិនមាន​ផាសុកភាព។ នៅពេល​រីក​លូតលាស់ រាងកាយ​របស់លោកអ្នក​ចាប់ផ្ដើម​ផ្លាស់ប្ដូរទាំង​ទំហំ និង​ទ្រង់ទ្រាយផ​ងដែរ។ ការ​ចាប់ផ្ដើម​នេះ​នៅក្នុង​អំលុង​អាយុ​១០ឆ្នាំ។ ការ​ផ្លាស់ប្ដូរ​នេះអាច​កើតមាន​លឿន ឬ​យឺត​ជាងនេះ អាស្រ័យទៅលើ។ ពួកគេអាចដឹង​ភ្លាមៗ​ថាស្បែក​ជើង និង​សម្លៀកបំពាក់​មិនត្រូវ​នឹងខ្លួន​ទៀតទេ។ រោម​ចាប់ផ្ដើម​ដុះ​នៅត្រង់​ក្លៀក​របស់លោកអ្នក ពុកមាត់ ពុកចង្ការ ត្រង់ជើង និង​ប្រដាប់​ភេទ។
​នៅពេល​​ក្មេងប្រុស​មានការ​រីក​លូតលាស់ រាងកាយ​របស់​ពួកគេ​ប្រែក្លាយ​ទៅជា​មាន​សាច់ដុំ សម្លេង​របស់​ពួកគេ​អាច​គ្រលរ ពេលខ្លះ​សម្លេង​អាចមាន​លក្ខណៈ​ធំវែង ពេលខ្លះ​មាន​លក្ខណៈ​ស្រួយខ្លី។ រោម​ចាប់ផ្ដើម​ដុះ​នៅលើ​មុខ ជាពិសេស​នៅលើ​បបូរមាត់។ ក្រពេញអ័រមូន​ចាប់ផ្ដើម​ផលិត​នូវ​ទឹកកាម ដោយ​សារតែ​ក្មេងប្រុស​ចាប់ផ្ដើម​ពេញវ័យ។ ទឹកកាម​គឺជាធាតុ​ស្អិតពណ៌ស​ថ្លាម្យ៉ាង ដែល​ចេញមក​តាមរយៈ​លិង្គ ហើយវាមានក្លិចឆ្អាបតិចៗ។ ទឹកកាម​ត្រូវបាន​បង្កើត​ឡើង​នៅក្នុងពងស្វាស​ជាបន្ដ​បន្ទាប់ ហើយ​មានផ្ទុក​នូវ​មេជីវិត​ឈ្មោល។ ចលនា​ធ្លាក់ចេញ​នៃ​ទឹកកាម​នៅកំពុង​ពេល​រួមភេទ ហៅថា​ការចេញ​ទឹកកាម។

បរិមាណ​នៃ​ទឹកកាម​ដែលចេញ​មក​ខាងក្រៅ​អាចមាន​ចំនួន​ខុសៗគ្នា​ទៅតាម​ពេល​ ផ្សេងៗ។ វាជារឿង​មួយ​ធម្មតា​ទេ ដែល​បរិមាណ​ទឹកកាម​ចេញមក​ក្រៅ​មាន​បរិមាណ​ខុសៗគ្នា ពីពេល​មួយ​ទៅពេល​មួយទៀត​នោះ។ ពេលខ្លះ​ទឹកកាម​ចេញមក​ក្រៅរាងកាយ​នៅពេល​យប់​ក្នុង​កំលុង​ពេល​កំពុង​គេងលក់។ នេះ​ហៅថា“សុបិន​សើម(Wet dream) ឬ​ចរាចរ​ពេល​រាត្រី”។ សុបិនសើម​មិនមែន​ជានិច្ចកាល​កើតមាន​ឡើង​ដោយសារ​តែអារម្មណ៍​ផ្លូវភេទ ឬ​សុបិន​ពីការ​រួមភេទ​នោះទេ។ ក្មេង​ប្រុស​ចាប់ផ្ដើម​សុបិន​សើមនេះ​ប្រហែល​ជាក្នុង​កំលុងពេល​ពេញវ័យ​កំលោះ​ (នៅក្នុង​រយៈពេល​អាយុ​១០ឆ្នាំ​ឡើង) ហើយ​ក្មេងប្រុស​ខ្លះ​ទទួល​អារម្មណ៍​ខ្វល់ខ្វាយ​ដោយ​ស្ងៀមស្ងាត់ និង​ព្រួយបារម្ភ​ពីរឿង​នេះ។ សុបិន​សើម​ជារឿង​ធម្មជាតិ ហើយ​ការសុបិន​សើម​នេះគឺ​មិននាំ​ឱ្យក្មេង​ប្រុស​មាន​សុខភាព​ចុះខ្សោយ​នោះទេ។ នៅពេល​បត់ជើង​តូច ក្មេងប្រុស​ប្រហែល​ជាអាច​ឃើញ​២-៣​តំណក់នៃ​ទឹករំអិល​ថ្លាៗ​ចេញមក​ក្រៅ​នៅមុន​ ពេល​ទឹកនោម​ចេញតែ​បន្ដិច​តែ​ប៉ុណ្ណោះ។ ទាំង​ទឹកកាម និង​ទឹកនោម​គឺចេញ​មកក្រៅ​តាមរយៈ​បំពង់ និង​រន្ធ​តែមួយ។ ដូច្នេះ​ហើយ​នៅពេល​ទឹកកាម​មានវត្ដ​មាននៅក្នុង​បំពង់​នោះ វាមាន​លក្ខណៈ​ធម្មជាតិ​ដោយ​ស្វ័យ​ប្រវត្ដ គឺថា​ទឹកកាម​នឹងចេញ​មកមុន​ទឹកនោម។

ការមានអារម្មណ៍ផ្លូវភេទរបស់ក្មេងប្រុស
    ក្នុងវ័យកំពុងតែលូតលាស់នេះ ក្មេងប្រុសភាគច្រើនតែងចង់ដឹងចង់ឃើញ ហើយនិងចង់សាកល្បង។ ការ​ឡើងរឹង​អាច​ចាប់ផ្ដើម​មានជាញឹកញាប់​ផងដែរ ជាពិសេស​នៅពេល​ក្មេងប្រុស​មាន​អារម្មណ៍​រំភើប។ ប្រសិនបើ​លោកអ្នក​ដឹងថា​លោកអ្នក​មានការ​ឡើងរឹង​នៅក្នុង​ពេលមួយ​គួរឱ្យ​ អៀនខ្មាស​(ឧទាហរណ៍ ៖ នៅក្នុង​ថ្នាក់រៀន ឬកន្លែង​លេង​កីឡា ឬក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់) ចូរ​លោកអ្នក​សម្រួល​ឥរិយាបថ​ខ្លួនអ្នក ហើយ​ការ​ឡើងរឹង​នោះនឹង​ស្រក់​ទៅវិញ​ដោយ​ខ្លួនឯង។ នៅពេល​ដែល​ក្មេងប្រុស​មានការ​រំភើប​ផ្លូវភេទ លិង្គ​របស់​គេ​ចាប់ផ្ដើម​រឹង​ហើយ​ងើបឡើង។ នេះ​ត្រូវបាន​ស្គាល់​ថាជាការ​ឡើងរឹង ហើយ​កើតមាន​ឡើង​ដោយសារ​តែការ​កើនឡើង​នៃចរន្ដ​ឈាម​ហូរចូល​ទៅក្នុង​លិង្គ។ ពេលខ្លះ​ការ​ឡើងរឹង​កើតឡើង​ដោយ​ឯងៗ មិន​ចាំបាច់​មានអារម្មណ៍​ផ្លូវភេទ​នោះទេ។ ក្មេងប្រុស​ជាច្រើន​មានការ​ឡើងរឹង​នៅពេល​ព្រឹក និង​ក្នុងអំឡុង​ពេល​គេង​ផងដែរ។ នេះ​គឺជាលក្ខណៈ​ធម្មជាតិ​ដ៏អស្ចារ្យ និង​ជារឿង​ធម្មតាទេ។ ការ​ឡើងរឹង​បែបនេះ​មិនមែន​មាន​ន័យថា ពួកគេ​“ត្រូវតែ​ស្វែងរក​ការ​រួមភេទ​នោះទេ”។ ក្មេងប្រុសខ្លះគិតថា វាជារឿងគួរឲ្យខ្មាស់អៀនមួយ នៅ​ពេល​ដែល​ពួក​គេ​ប្រាប់​ឪពុក​ម្ដាយ ឬអ្នកដទៃ អំពីការប្រែប្រួលរបស់គេ។ មានក្មេងប្រុសខ្លះ ដោយគ្រាន់តែចង់បន្ថូយអារម្មណ៍ផ្លូវភេទ​របស់ខ្លួន ពួកគេខ្លះក៏មានចិត្តគិតផ្ដេសផ្ដាស ស្វែងរកវីដេអូអាសអាភាសតាមអ៊ីនធើណេតដើម្បីមើល  និងមួយចំនួនទៀត សំរេចកាមដោយដៃ រឺលេងប្រដាប់ភេទរបស់ខ្លួន។ លោកអ្នក ត្រូវតែប្រឹក្សាជាមួយនឹងឪពុកម្ដាយ រឺអ្នកទុកចិត្ត ដើម្បីដោះស្រាយពីភាពរខ្វល់ខ្វាយរបស់អ្នក ពាក់ព័ន្ធនឹងបញ្ហាផ្លូវភេទ និងការបម្រែបម្រួលនៃរាងកាយរបស់អ្នក។

អនាម័យ​ប្រដាប់​ភេទ​របស់​ក្មេងប្រុស

បើទោះ​បីជា​ប្រដាប់ភេទ​របស់ក្មេងប្រុសមិនមាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន​ដូច​ ប្រដាប់ភេទ​របស់​ក្មេងស្រី​ក៏ដោយ ក៏​ត្រូវតែ​មានអនាម័យ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​បញ្ហា​សុខភាព​កើតឡើង។ ការធ្វើ​អនាម័យ​គឺសំដៅ​ទៅលើ​ចំណុច​មួយចំនួន​ដូចជា៖

  • លាងលិង្គ​ថ្នមៗ​ជារៀង​រាល់ថ្ងៃ​ជាមួយ​ទឹក មិនប្រើ​សាប៊ូ។ ថ្នាំ​សម្លាប់​មេរោគ ឬថ្នាំ​បំបាត់ក្លិន​ជាដើម អាច​ត្រូវការ​នៅពេល​ខ្លះ។
  • ធូលី​អាច​ប្រមូល​ផ្តុំ​ជាសារធាតុ​ស្អិត​ហៅថា​កែ្អល នៅក្រោម​ស្បែក​លិង្គ។ ទាញស្បែក​ក្រោម​លិង្គ​ចុះក្រោម​ដោយ​ថ្នមៗ​ហើយ​លាង​សម្អាត​ចុង ឬក្បាល​លិង្គ។ មាន​លក្ខណៈ​ងាយស្រួល​នៅក្នុង​ការ​សម្អាត​បែប​នេះ​នៅពេល​ដែល​មិនមាន​ការឡើង​ រឹង។
  • នៅពេល​លាង​សម្អាត​ក្រោយពេល​បត់​ជើងធំ​រួច ត្រូវលាង​វាតាម​ទម្រង់​ប្រអប់​ដៃ គឺចេញ​ពីលិង្គ​ទៅផ្នែក​ខាងក្រោយ ធ្វើ​ដូច្នេះ​ដើម្បី​ការពារ​ទប់ស្កាត់​ការឆ្លង​មេរោគ។
  • ផ្លាស់ប្ដូរ​(លីអូ)ខោទ្រនាប់​ឱ្យបាន​ទៀងទាត់​(យ៉ាងហោច​ណាស់​មួយដង​មួយថ្ងៃ) ហើយ​ចៀសវាង​ទុក​ខោទ្រនាប់​ឱ្យស្ងួត​ដោយ ឯងៗ។
  • សម្អាត​ខោទ្រនាប់​យ៉ាង​ប្រុងប្រយ័ត្ន ដើម្បី​ធានា​ថា​លោកអ្នក​សម្អាត​សាប៊ូ​ចេញអស់។
  • ហាល​ខោទ្រនាប់​នៅក្រាម​ពន្លឺ​ព្រះអាទិត្យ ព្រោះកម្ដៅ​ថ្ងៃ​អាច​សម្លាប់​មេរោគ។
  • មិនត្រូវស្លៀកខោទ្រនាប់រឹបពេកនៅពេលចូលគេង

សេចក្ដីណែនាំទៅអាណាព្យបាលរបស់ក្មេង
ដោយសារក្នុងវ័យនេះជាវ័យកំពុងលូតលាស ពួកគេតែងចង់សាកនូវអ្វីដែលពួកគេបានដឹង បានឃើញ ចូរឪពុកម្ដាយគ្រប់រូបធ្វើការតាមដាន និងសង្កេត រាល់ទង្វើរបស់កូន ជាពិសេសនៅក្នុងបន្ទប់គេងផ្ទាល់ខ្លួនរបស់គេ ប្រសិនជាមាន។
មិត្តភ័ក្ដិរបស់គេក៏ជាបច្ច័យមួយក្នុងការរួមចំនែក ដែលធ្វើឲ្យគេខ្វល់ខ្វាយអំពីការលូតលាស់ និងសុខភាពផ្លូវភេទរបស់គេផងដែរ ព្រោះពួកគេយល់ថា ខ្លួនគេ អាចខុសពីគេ រឺមានបញ្ហាខុសប្លែកពីក្មេងដទៃ ចូរឪពុកម្ដាយគ្រប់រូបអប់រំគេ និងប្រាប់គេថា វ័យរបស់គេនេះ គឺជាវ័យកំពុងតែលូតលាស់ ការប្រែប្រួលរាងកាយ គឺជារឿងធម្មតាមួយសំរាប់រូបគេ ឲ្យគេក្លាហាន ហ៊ាននិយាយប្រាប់អំពីខ្លួនគេ មកកាន់យើង ដើម្បីឲ្យយើងនិងគេអាចប្រាប់ និងដោះស្រាយ ក៏ដូចជាប្រឹក្សាជាមួយនឹងពេទ្យ។

ដំបួងន្មាន

ដោយសារ​រយៈពេល​នេះ លោកអ្នក​កំពុងតែ​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស ដូច្នេះ​តម្រូវការ​ម្ហូប​អាហារ​អាចកើន​ឡើងដែរ។ ការ​ហូបចុក​ឱ្យបាន​សមស្រប ដោយ​មាន​ផ្លែឈើ បន្លែ ទឹកដោះគោ នោះនឹង​ជួយឱ្យ​លោកអ្នក​មាន​ស្មារតី​វាងវៃ និង​មិនឡើង​ទម្ងន់។ គួរតែ​ចៀសវាង​អាហារ​ចៀន ឬ​បំពង ដូចជា​ដំឡូង​កំប៉ុង អាហារ​មាន​ខ្លាញ់ ឬ​ប្រេងច្រើន ហើយធ្វើ​លំហាត់​ប្រាណ​ឱ្យបាន​ទៀងទាត់ ដើម្បី​ការពារ​សុខភាព​ឱ្យបាន​មាំមួន ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
កែសំរួល៖ monyrinataro

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារ [Child], កុមារា, ក្មេងប្រស, សុខភាព, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged , , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s