សមត្ថ​កិច្ច​​​ចុះ​ត្រួតពិនិត្យ​ទៅ​លើ​សិស្ស​លេង​ហ្គេម​អ៊ីនធឺណេត ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​


ដោយ​មាន​ការ​ណែនាំ ពី​អគ្គ​ស្នងការ​នគរបាល​ជាតិ នាយ​ឧត្តម​សេនីយ៍ នេត សាវឿន និង​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តម​សេនីយ៍ ទូច ណារ៉ុថកម្លាំង​នគរបាល​ប៉ុស្តិ៍​ទាំង១០ របស់​ខណ្ឌ​ទួលគោក បាន​បើក​ប្រតិ​បត្តិ​ការ ដើរ​ប្រមូល​ក្មេងៗ ដែល​មិន​ទាន់​គ្រប់​អាយុ វក់​នឹង​ហ្គេម​អ៊ីនធឺណេត ហើយ​ភ្លេច​ការ​រៀន​សូត្រ ។

ក្មេងៗកំពុងជក់ដៃលេង AK  online យ៉ាងជក់ចិត្ត

ក្មេងៗកំពុងជក់ដៃលេង AK online យ៉ាងជក់ចិត្ត

សម្រាប់​សង្កាត់​ផ្សារ​ដើម​គរ នា​ព្រឹក​ថ្ងៃ​ទី២៥ ខែ​សីហា នេះ នាយ​ប៉ុស្តិ៍​នគរបាល លោក ហែម វណ្ណរិទ្ធ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​មូលដ្ឋាន​របស់​លោក មាន​ក្មេងៗ​ចូល​ទៅ​លេង​ហ្គេម សរុប​៧​នាក់ ដែល​ពួក​គេ​កំពុង​លេង ហើយ​ភ្លេច​បាយ​ភ្លេច​ទឹក និង​មិន​ទៅ​រៀន​សូត្រ ។ នាយ​នគរបាល​ប៉ុស្តិ៍​រូប​នេះ បាន​បន្ត​ថា ចំពោះ​ក្មេងៗ​ដែល​ប្រមូល​បាន​ខាង​លើ​នេះ ត្រូវ​បាន​ធ្វើ​ការ​អប់រំ​ឲ្យ​ឪពុក​ម្តាយ និង​អាណា​ព្យាបាល​របស់​ពួក​គេ​មក​ធានា យក​កូន​ត្រឡប់​ទៅ​វិញ ។

បើ​យោង​តាម​សមត្ថកិច្ច​សង្កាត់​ផ្សេង​ទៀត ក៏​បាន​ដើរ​ប្រមូល​ក្មេងៗ ​ដែល​កំពុង​វក់​នឹង​ហ្គេម​អ៊ីនធឺណេត​នេះ​ដែរ ។ ប្រតិ​បត្តិ​ការ​ដូច​គ្នា​នេះ ក៏​បាន​ធ្វើ​ឡើង​កាល​ពី​ថ្មីៗ​នេះ នៅ​ក្នុង​ទឹក​ដី​ខណ្ឌ​ដូន​ពេញ​បាន​រហូត​ដល់ ១៤០នាក់ ៕

អានផងដែរ៖

សមត្ថ​កិច្ច​​ខណ្ឌទួលគោក​ចុះ​ត្រួតពិនិត្យ​​​ទីតាំង​​​បើក​អាជីវកម្មអីុន​ធើរណេត​​ប្រមូល​ក្មេង​១២៥​នាក់​មកអប់រំ
ការចុះ​ត្រួត​ពិនិត្យ​ទីតាំង​បើក​អាជីវកម្ម​អ៊ីនធឺណេត​ប្រមូល​ក្មេង​មិនទាន់​គ្រប់​អាយុ ចូល​លេង​ហ្គេម​មក​ធ្វើ​ការ​អប់រំ

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារ [Child], កុំព្យូទ័រ, ហ្គេម [Game] and tagged , , , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s