សមត្ថ​កិច្ច​​ខណ្ឌទួលគោក​ចុះ​ត្រួតពិនិត្យ​​​ទីតាំង​​​បើក​អាជីវកម្មអីុន​ធើរណេត​​ប្រមូល​ក្មេង​១២៥​នាក់​មកអប់រំ


ថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៥:០៧ (ប្រភព: កោះសន្តិភាព)

រាជ​ធានី​ភ្នំពេញ ៖ ទី​តាំង​អាជីវកម្ម​អីុនធើរ​ណេត​​បើក​ហ្គេម​ពង្វក់​​ក្មេង​នៅ​​ក្នុង​ ខណ្ឌទួលគោក ចំនួន​៦៤​គោល​ដៅ​ក្នុង​ចំណោម​អាជីវកម្ម​ទាំង​អស់​​​ចំនួន​៨៩ទីតាំង​ត្រូវគណៈ ​​បញ្ជា​ការ​​ឯក​ភាព​​ខណ្ឌទួលគោក​​ ចុះ​ត្រួតពិនិត្យ​ និងប្រមូល​ក្មេង​​ក្រោម​អាយុ​​១៨​ឆ្នាំ​ចំនួន​១២៥​នាក់ បញ្ជូន​ទៅ​កាន់​សាលា​​សង្កាត់​​ក្នុង​មូលដ្ឋាន​​របស់ខ្លួន ដើម្បី​ធ្វើ​​ការ​អប់រំ​ និងហៅម្ចាស់​ទៅ​ធ្វើ​​កិច្ច​សន្យា​​ណែ​នាំ​​​ហាម​ក្មេង​ក្រោម​អាយុ​១៨​ ឆ្នាំចូលលេង ​។

ការចុះ​ត្រួតពិនិត្យ​​នេះ​បានធ្វើ​ឡើង​ជាបន្ត​បន្ទាប់ ​​​កាលពីព្រឹកថ្ងៃទី​២៥ សីហា ២០១២ ​​ក្នុង​នោះសង្កាត់​​​​បឹង​កក់​ទី២ បាន​ចំនួន១​គោល​ដៅ​​លើគោល​ដៅ​សរុប​ចំនួន​១៣​គោល​ដៅ​ប្រមូលបាន​ក្មេងចំនួន​៨​ នាក់ ។ ​​សង្កាត់​ទឹក​ល្អក់ទី១ ​​បានចំនួន១១គោលដៅ​​លើ​គោល​ដៅ​​សរុបចំនួន១១​ ប្រមូលបាន​ក្មេង​ចំនួន​២១​នាក់ ។ សង្កាត់​ទឹកល្អក់ទី​២ បានចំនួន៦​គោលដៅ ​លើគោល​ដៅ​​សរុប៦គោលដៅ ​ប្រមូលបាន​២៩​នាក់ ។ សង្កាត់​ទឹកល្អក់ទី៣ ​បាន​ចំនួន​១៥​គោលដៅ ​លើគោលដៅ​សរុប១៥​​ប្រមូលបាន​ចំនួន៩​នាក់ ​។

សង្កាត់បឹងសាឡាង​​បានចំនួន២០​គោលដៅ លើគោលដៅ​​សរុប​ចំនួន​២៧​គោលដៅ​ ប្រមូល​បាន​ចំនួន២៣​នាក់ ។ សង្កាត់​ផ្សារ​ដើមគ​បាន​ចំនួន៣គោលដៅ ​លើគោលដៅ​​សរុបចំនួន៦គោលដៅប្រមូល​បាន​ចំនួន​៧​នាក់ ។ សង្កាត់​​ផ្សារ​ដេប៉ូទី២ បាន​ចំនួន​៤​គោលដៅ លើ​គោល​ដៅ​សរុប​ចំនួន​៨ ​ប្រមូលបាន​ចំនួន​៣៨​នាក់ និងសង្កាត់​ផ្សារ​ដេប៉ូ​ទី៣ បាន​ចំនួន១គោលដៅ ​លើគោល​ដៅ​សរុប៤គោលដៅ​ប្រមូលបានក្មេង​ចំនួន១០​នាក់ ។ក្មេងៗ​ដែលប្រមូល​បាន​ត្រូវ​ប្រគល់​​ទៅ​ឱ្យ​សង្កាត់​​ធ្វើ​ការ​អប់រំ​ និងបាន​អញ្ជើញ​​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​ឱ្យ​មក​ទទួល​យកធ្វើ​ការ​អប់រំ​បន្ត​ទៀត ។​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

សូមមានមតិបន្ថែម៖

ទីបំផុត ចេញប្រតិបត្តិការណ៍ហើយ  ស្មានតែដេកលក់ដូចជ្រូកងាប់អស់ហើយតើ។
តែម៉េចក៏ចុះចាប់តែកន្លែងណាដែលផ្ដល់មធ្យោបាយឲ្យក្មេងមើលរឿងអាសអាភាសបានចឹង?
ចុះកន្លែងដទៃទៀតនោះ? មិនត្រូវថ្លៃគ្នារឺ កន្លែងទើបបើកថ្មី ចង់បញ្ចេញឬទ្ធិឲ្យគេបានដឹងតែប៉ាប៉ុនណឹង?
សូមជំរាបថា ថ្ងៃសៅរ៍ស្អីហ្នឹង ក្មេងៗមិនសូវបានទៅលេងទេ ព្រោះអ្នកខ្លះវាទៅដើរលេងជាមួយម៉ែឪវា ហើយអ្នកខ្លះ លេងតាំងពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ដែលអាពេលវ៉ាកងចឹង មិនសូវនៅទេថ្ងៃសៅរ៍។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារ [Child], ក្មេងប្រស, ហ្គេម [Game] and tagged , , , , , . Bookmark the permalink.

2 Responses to សមត្ថ​កិច្ច​​ខណ្ឌទួលគោក​ចុះ​ត្រួតពិនិត្យ​​​ទីតាំង​​​បើក​អាជីវកម្មអីុន​ធើរណេត​​ប្រមូល​ក្មេង​១២៥​នាក់​មកអប់រំ

  1. Pingback: ការចុះ​ត្រួត​ពិនិត្យ​ទីតាំង​បើក​អាជីវកម្ម​អ៊ីនធឺណេត​ប្រមូល​ក្មេង​មិនទាន់​គ្រប់​អាយុ ច

  2. Pingback: សមត្ថ​កិច្ច​​​ចុះ​ត្រួតពិនិត្យ​ទៅ​លើ​សិស្ស​លេង​ហ្គេម​អ៊ីនធឺណេត ក្នុង​សង្កាត់​ផ្សារ​ដើ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s