ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ចិត្ដសឿង​លួច​រថយន្ដ​បងថ្លៃ​បើក​ប៉ះ​ម៉ូតូ​តាម​ផ្លូវ​មិន​ខ្វល់​នឹង​ច្បាប់ទម្លាប់​


​ភ្នំពេញ​ ៖​ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​ភោជនីយដ្ឋាន ​ថ្មដា​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១២៨​ (​ផ្លូវ​កម្ពុជា​ក្រោម​)​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ ចោមរោម​មើល​គ្រប់ៗ​គ្នា​បន្ទាប់​ពី​សមត្ថកិច្ច​​នគរបាល​ ខណ្ឌ​៧​មក​រា​ជិះ​ម៉ូតូ​ដេញ​តាម​ឃាត់​រថយន្ដ​ កូ​រ៉ូ​ឡា​១​គ្រឿង​បើកបរ​ដោយ​កុមា​រា​មិន​ទាន់​គ្រប់​អាយុ​ម្នាក់​បាន​បើក​ប៉ះ​ម៉ូតូ​គេ​។​

ធ្លាប់បង្ហោះម៉ូតូ និងបើកឡាន

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​២០​ ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១២​ ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​ កូ​រ៉ូ​ឡា​ពណ៌​ខ្មៅ​ ស៊េរី​១៩៩៦​ ពាក់​ស្លាក​ លេខ​ ភ្នំពេញ​ 2H-2155​ បើកបរ​ដោយ​ កុមា​រា​ម្នាក់​អាយុ​១៣​ឆ្នាំ​ ដែល​ពុំ​ទាន់​ គ្រប់​អាយុ​ក្នុង​ការ​បើកបរ​។​ នេះ​បើ​តាម​ ការ​អះអាង​របស់​សាក្សី​នៅ​កន្លែង​កើត​ ហេតុ​។​ កុមា​រា​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ សុង​ ប្រុស​ពៅ​ ស្នាក់​នៅ​ក្នុង​សង្កាត់​ មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង ​ ថា​ នៅ​មុន​ពេល​កើតហេតុ​រថយន្ដ​ម៉ាក​ កូ​រ៉ូ​ឡា​ខាងលើ​ដែល​ជា​រថយន្ដរ​បស់បង​ថ្លៃ​កុមា​រា​នេះ​ បាន​ចត​ទុក​នៅ​ក្នុងផ្ទះ​ តែ​​ក្រោយមក​ត្រូវ​បាន​កុមា​រា​រូប​នេះ​លួច​ យក​សោ​ហើយ​ឡើង​បើក​ជិះ​ដើរ​លេង​ យ៉ាង​សប្បាយ​ដូច​មនុស្ស​ពេញវ័យ​ ក្រោយ​ មក​ស្រាប់តែ​កុមា​រា​នេះ​បាន​បើក​ប៉ះទង្គិច​ ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ ដែល​កំពុង​ធ្វើ​ ដំណើរ​តាម​ផ្លូវ​ តែ​មិន​បណ្ដាល​ឱ្យ​មាន​ មនុស្ស​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​ គឺ​រលាត់​ ដៃជើង​តិចតួច​។​ ចំណែក​រថយន្ដ​ក៏​មិន​បាន​ ឈប់​ដែរ​ នៅ​តែ​បន្ដដំណើរ​រហូត​ដល់​ ចំណុច​ក្បែរ​ភោជនីយដ្ឋាន​ថ្មដា​ ទើប​ សមត្ថកិច្ច​នគរបាល​ឃាត់​ឱ្យ​ឈប់​តែ​ ម្ដង​ ។​ ពេល​ឃាត់​រថយន្ដ​នេះ​បាន​ភ្លាម​ គេ​នឹក​ស្មានថា​ អ្នកបើកបរ​រថយន្ដ​នេះ​ ជា​មនុស្ស​ពេញវ័យ​បើកបរ​ តែ​ផ្ទុយ​ទៅ​ វិញ​ធ្វើ​ឱ្យ​គេ​យកដៃ​ទះ​ទ្រូង​គ្រប់​គ្នា​ ព្រោះ​ អ្នកបើកបរ​មាន​វ័យក្មេង​ខ្ចី​ អាយុ​ទើបតែ​ ១៣​ឆ្នាំ​ប៉ុណ្ណោះ​ ។​ ក្រោយមក​នគរបាល​ បាន​នាំ​យក​រថយន្ដ​និង​កុមា​រា​ខាងលើ​នេះ​ ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​ មក​រា​ ដើម្បី​យក​មក​អប់រំ​ណែនាំ​ឱ្យ​ឪពុក​ ម្ដាយ​ណែនាំ​និង​ធានា​យក​ទៅ​ផ្ទះ​វិញ​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​គឺជា​មេ​ រៀន​មួយ​សម្រាប់​អាណាព្យាបាល​ទូទៅ​ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនចៅ​ របស់​ខ្លួន​ មិន​ត្រូវ​ធ្វេសប្រហែស​ ដូច​ជា​ ករណី​ខាងលើ​នោះ​ទេ​ ។​ នេះ​សំណាង​ហើយ​ ដែល​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ ស្លាប់​អ្នក​ដទៃ​ ហើយ​ប្រសិនបើ​គ្រោះ​ ថ្នាក់​ដល់​អាយុជីវិត​អ្នក​ដទៃ​មែន​ មាន​តែ​ឪពុក​ម្ដាយ​ ឬ​អាណាព្យាបាល​នោះ​ ហើយ​ជា​អ្នក​ទទួលខុសត្រូវ​ ឬ​ទទួលទោស​ទណ្ឌ​តាម​ផ្លូវច្បាប់​ ៕

ប្រភព៖ នរគវត្ត

សុំបន្ថែមទិចទៀត៖  និយាយពីក្មេងបើកម៉ូតូ បើកឡានមិនទាន់ផុតពីមាត់ផង ពេលនេះ ចេញមួយៗហើយ  មិនខ្វះទេក្មេងៗរបៀបនេះ គង់មានថ្ងៃម៉ែឪរលាយទេ  មុខមាត់ស្អាតបាត តែធ្វើចិត្តសឿង ធំឡើង បើមិនប្រព្រឹត្តបទល្មើសទេ ហ៊ានភ្នាល់ដាក់ប្រទេសកម្ពុជា ធ្វើជាដើមទុន។

អត្ថបទស្រដៀង៖(Related articles)
ស្រុកខ្មែរក៏សំបូរដែរ អាធឺហ្នឹង! ក្មេងបើកឡានហ្នឹង
ស្ទាវបង្ហោះម៉ូតូចូលឋានសុខ
កុមារ( ក្មេង) អាចជិះទោចក្រយានយន្ត និងរថយន្តបានរឺទេ? ( ថ្ងៃបរិច្ឆេទ ថ្ងៃទី១ ខែមករា ឆ្នាំ២០១១)

សូមមើល តំណខ្លះ ដែលទាក់ទង៖

  1. ក្មេង​​ស្រី ​អាយុ​​១៦​​ឆ្នាំ ​បើក​​ម៉ូតូ​​បុក​​យាយ​​អាយុ​​៨០​​ឆ្នាំ​​របួស​​ធ្ងន់
  2. ក្មេង​ទំនើង​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ថ្នល់​ភ្លាត់​ ស្នៀត​ដួល​បែក​មុខ
  3. ក្មេង​​ស្ទាវ​​បើក​​រថយន្ត​​ដេញ​​បុ​ក​​អ្នក​ជិះ​ម៉ូតូ​ពីរ​របួស​ធ្ងន់
  4. ក្មេងប្រុស​អាយុ​៦​ឆ្នាំ​បើក​ឡាន

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារ [Child], កុមារា, ក្មេងប្រស, គំនិតឡប់, ពីណាពីណី and tagged , , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s