ប្រវត្តិដើមកំណើត​នៃ​បក្ស​ប្រជាជនកម្ពុជា


មុននឹង​បង្កើត​ជា​គណបក្ស​កុម្មុយនិស្ត​កម្ពុជា ចលនាកុម្មុយនិស្ត​ខ្មែរ គឺ​ជា​ផ្នែក​មួយ នៃ​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន របស់​ ហូ ជីមិញ។ នៅ​ឆ្នាំ​១៩៥១ ទើប​ចលនា​កុម្មុយនិស្ត​ខ្មែរ​បាន​បែកចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដោយ​បង្កើត​ជា​គណបក្ស​ខ្លួនឯង មានឈ្មោះ​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា។

បក្សកុម្មុយនិស្ត​ឥណ្ឌូចិន
លទ្ធិកុម្មុយនិស្ត​​បាន​ចាប់ផ្តើម​​រីកដុះដាល​ខ្លាំង នៅ​ទូទាំង​ពិភពលោក តាមរយៈ​​ចលនា​ប្រឆាំង​នឹង​អាណានិគម ដែល​ចាប់ផ្ទុះឡើង​ នៅ​ក្រោយ​សង្រ្គាម​លោក​លើកទីពីរ។ នៅឥណ្ឌូចិន ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង​ ក៏​មាន​ចលនា​កុម្មុយនិស្ត​មួយ​ដែរ គឺ “បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន” ដែល​​បង្កើត​ឡើង​ដោយ ហូ ជីមិញ នៅ​ឆ្នាំ១៩៣០។ បក្ស​នេះ​ប្រមូលផ្តុំ​ចលនា​កុម្មុយនិស្ត​ដែល​មកពី​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ។

នៅ​កម្ពុជា​ សាខាបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ ត្រូវបាន​បង្កើតឡើង ​នៅ​ឆ្នាំ​១៩៤២ ដោយ​អាចារ្យមៀន ហៅ សឺន ង៉ុកមិញ។ យោងតាម​លោកស្រី Elizabeth Beckerឈ្មោះ សឺន ង៉ុកមិញ នេះ គឺជា​ការ​ច្របាច់​បញ្ចូលគ្នា​រវាង​ សឺន ង៉ុកថាញ់ និង ហូ ជីមិញ។ ធ្វើ​បែបនេះ គឺ​ក្នុង​គោលដៅ​ឆ្លៀត​យក​ចំណេញ​ពី​ប្រជាប្រិយភាព​របស់ សឺន ង៉ុកថាញ់ ដែល​ជា​ប្រមុខ​ដឹកនាំ​ចលនា​ប្រឆាំង​បារាំង​ដ៏​ល្បីល្បាញ​មួយ គឺ​ចលនា​ខ្មែរ​ឥស្សរៈ។ ប៉ុន្តែ សឺន ង៉ុកថាញ់​ មិនមែន​ជា​មនុស្ស​កុម្មុយនិស្ត​ទេ។

បក្សប្រជាជន​បដិវត្តន៍កម្ពុជា
 
នៅឆ្នាំ ១៩៥១ សឺន ង៉ុកមិញ ថែមទាំង​បាន​បង្កើត​ចលនា​ប្រដាប់អាវុធ​មួយ ដោយ​ដាក់ឈ្មោះ​ថា “សមាគម​ខ្មែរ​ឥស្សរៈ” ទៀតផង ជាហេតុ​នាំឲ្យ​មាន​ការ​ភាន់ច្រលំ មិនដឹង​មួយណា​ជា​ខ្មែរ​ឥស្សរៈ​កុម្មុយនិស្ត និង​មួយណា​មិនមែន​កុម្មុយនិស្ត។ នៅឆ្នាំ​ដដែល​នេះ​ដែរ វៀតណាម​បាន​សម្រេច​បំបែក បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ឲ្យ​ទៅជា​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ប្រទេស​នីមួយៗ​វិញ។ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ក៏​សម្រេច​បង្កើត​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ ខ្លួន ដែល​មាន​ឈ្មោះ​ថា “បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា”។ បក្ស​នេះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​មជ្ឈិមបក្ស​បណ្តោះអាសន្ន​មួយ ដែល​មាន សឺន ង៉ុកមិញ ជា​ប្រធាន ទូ សាមុត ជា​អនុប្រធាន និង សៀវ ហេង ជា​អគ្គលេខាធិការ។ ក៏ប៉ុន្តែ ពី​ឆ្នាំ​១៩៥១ រហូតដល់​ឆ្នាំ១៩៦០ ក្រុមខ្មែរ​កុម្មុយនិស្ត​មិន​បាន​រៀបចំ​ធ្វើ​សន្និបាត​បង្កើត​បក្ស​ជា​ ផ្លូវការ​ទេ ដែល​ជាហេតុ​នាំ​ឲ្យ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​មិនទាន់​មាន​ឯករាជ្យ​ដាច់ស្រឡះ​ពី បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។ សូម្បី​តែ​លក្ខន្តិកៈ​របស់​បក្ស​ក៏​វៀតណាម​ជាអ្នក​សរសេរ​ឲ្យ​ដែរ រួច​ទើប​យក​មក​បកប្រែ​ជា​ភាសាខ្មែរ។

បក្សពលករកម្ពុជា

ក្រោយពី​សន្និសីទ​ក្រុងហ្សឺណែវខែ​កក្កដា ឆ្នាំ​១៩៥៤ ដែល​កិច្ចព្រមព្រៀង​បាន​ហាមឃាត់​មិនឲ្យ​មាន​ចលនា​តស៊ូ​ប្រដាប់អាវុធ​​នៅលើ​ ទឹកដី​កម្ពុជា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ក៏​បែកខ្ញែក​គ្នា​ជា​បីក្រុម៖

  • មួយក្រុម ​រួមមាន សឺន ង៉ុកមិញ, កែវ មុន្នី, ម៉ី ផូ, រ័ត្ន សាមឿន, ប៉ែន សុវណ្ណ ជាដើម​ បាន​រត់​ទៅ​ប្រទេស​វៀតណាម។
  • ក្រុមទីពីរ រួមមាន ទូ សាមុត, សៀវ ហេង, នួន ជា, សោ ភឹម ជាដើម នៅ​បន្ត​សកម្មភាព​ជា​សម្ងាត់​ នៅក្នុង​ប្រទេស​កម្ពុជា។
  • ក្រុមទីបី រួមមាន កែវ មាស, នន សួន, ប៉ែន យុទ្ធ ជាដើម​ បាន​បង្កើត​ជា​គណបក្ស​ស្របច្បាប់​មួយ ឈ្មោះ​ថា “គណបក្ស​ប្រជាជនកម្ពុជា” ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ។ ក៏ប៉ុន្តែ ក្រុម​ទាំងបី​នេះ​នៅតែ​បន្ត​ទាក់ទងគ្នា​ជា​ប្រចាំ។

ការណ៍​ដែល​ចលនា​ខ្មែរ​កុម្មុយនិស្ត​ត្រូវ​បែក​ជា​ពីរ ដោយ​មួយប៉ែក​​រត់ទៅ​ប្រទេស​វៀតណាម និង​មួយប៉ែកទៀត​ នៅក្នុង​ប្រទេស​កម្ពុជាបែបនេះ ទំនង​​ជា​មូលហេតុ​ចម្បង​ ដែល​នាំឲ្យ​មាន​ការ​កាប់សម្លាប់​គ្នា​រវាង​សមាជិក​បក្ស នៅអំឡុង​ឆ្នាំ១៩៧៥ ដល់​១៩៧៩ រហូតដល់​ខ្មែរ​កុម្មុយនិស្ត​មួយក្រុម​ដែល​រត់ទៅ​វៀតណាម​ នាំ​ទ័ព​វៀតណាម​មក​វាយ​ខ្មែរ​កុម្មុយនិស្ត​ក្នុងស្រុក ដែល​ជា​អតីត​សហការី។

នៅខែកញ្ញា ឆ្នាំ១៩៦០ ពោលគឺ ៩ឆ្នាំ​ក្រោយ​ពី​បែកចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ទើប​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​បាន​រៀបចំ​ធ្វើ​សន្និបាត​ដោយ​លួចលាក់​ មួយ ក្នុង​គោលដៅ​បង្កើត​ជា​ផ្លូវការ​នូវ​គណបក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ កម្ពុជា ​ប៉ុន្តែ បាន​ប្តូរ​ឈ្មោះ​បក្ស​ទៅជា “បក្ស​ពលករ​កម្ពុជា”​ វិញ។ បក្សថ្មី​នេះ មាន ទូ សាមុត ជា​លេខាបក្ស នួន ជា ជា​លេខារង ហើយ សាឡុត ស គឺ​ជា​មេដឹកនាំ​លំដាប់​ទីបី​ក្នុង​បក្ស។ សាឡុត ស គឺ​ជា​ឈ្មោះ​ដើម​របស់ ប៉ុល ពត។ អៀង សារី ដែល​ជា​មិត្តភក្តិ​របស់ សាឡុត ស​ ក៏​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ថ្មី​ នេះ​ដែរ។

បក្សកុម្មុយនិស្តកម្ពុជា

នៅ​ក្រោយ​ពេល​ដែល​ទូ សាមុត បាន​បាត់​ខ្លួន នៅ​ឆ្នាំ​១៩៦៣ សាឡុត ស ក៏​បាន​ឡើង​មក​កាន់​តំណែង​ជា​លេខា​បក្ស​ពលករ​កម្ពុជា​ រំលង​នួន ជា ដែល​ជា​លេខារង។ ក្នុង​អំឡុង​ចុង​ឆ្នាំ​១៩៦៤ ដើម​ឆ្នាំ​១៩៦៥ សាឡុត ស បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម និង​នៅ​ចិន។ ក្រោយ​ពី​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ចិន សាឡុត ស ក៏​បាន​ផ្តាច់​ខ្លួន​បន្តិច​ម្តងៗ​ពី​ឥទ្ធិពល​វៀតណាម។ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦៦ សាឡុត ស បាន​ប្តូរ​ឈ្មោះ​បក្ស​ពលករ​កម្ពុជា មក​ជា​ បក្ស ​កុម្មុយនិស្ត​កម្ពុជា” វិញ។

សម្រាប់​ក្រុម​ខ្មែរ​ក្រហម ដែល​ដឹកនាំ​ដោយ ប៉ុល ពត សន្និបាត​ខែ​កញ្ញា ឆ្នាំ១៩៦០​ ទើប​ជា​ការ​ចាប់ផ្តើម​ពិតប្រាកដ​​នៃ​ចលនា​កុម្មុយនិស្ត​​របស់​ខ្លួន ហើយ​បដិសេធ​មិន​ទទួលស្គាល់​ថា​ខ្លួន​មានកំណើត​ចេញពី បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​នោះទេ។ ពួក​ខ្មែរក្រហម​​ធ្វើបែបនេះ ​ក្នុង​ចេតនា​ផ្តាច់​បដិវត្តន៍​របស់​ពួកគេ​ឲ្យ​ដាច់ស្រឡះ​ពី​បក្ស​ កុម្មុយនិស្ត​ឥណ្ឌូចិន ដើម្បី​​កុំឲ្យ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​វៀតណាម។ ផ្ទុយទៅវិញ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​គណបក្ស​កាន់អំណាច​នៅ​កម្ពុជា តែងតែ​ប្រកាន់យក​​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ​ជា​ប្រភពដើម​របស់​ខ្លួន​ ហើយ​កំណត់​យក​ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ជា​ថ្ងៃកំណើត​បក្ស​ជាប់រហូតមក​ទល់​ពេល​បច្ចុប្បន្ន​នេះ។

ការតស៊ូ​​តាមផ្លូវនយោបាយ​​ក្រោមរូបភាព “បក្សប្រជាជនកម្ពុជា”

នៅ​ក្នុងការតស៊ូ​ផ្នែកនយោបាយ នៅចន្លោះ​ទសវត្សរ៍​ទី៥០ និង​៦០ ខ្មែរកុម្មុយនិស្ត​បាន​ចែកចេញ​ជា​បីក្រុម​ធំៗ៖

មួយក្រុម​បាន​ធ្វើ​សកម្មភាព​ជាចំហ ក្នុងឋានៈ​ជា​សមាជិក​របស់​បក្ស​ប្រជាជនកម្ពុជា ដែល​​ពួកគេ​បាន​បង្កើត​ឡើង​ដោយស្របច្បាប់​ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​១៩៥៥។ បើទោះជា​បាន​បង្កើត​បក្ស​ពលករ​​ជាផ្លូវការ នៅ​ឆ្នាំ​១៩៦០​​ហើយ​ក៏ដោយ ក៏​ប៉ុន្តែ ពួក​កុម្មុយនិស្ត​នៅតែ​​បន្ត​ធ្វើការ​តស៊ូ​ផ្នែក​នយោបាយ​ដោយ​ប្រើ​ឈ្មោះ​ បក្ស​ប្រជាជន​កម្ពុជាដដែល ដោយទុក​បក្ស​ពលករ​ជា​ការណ៍​សម្ងាត់។

ពួកខ្មែរកុម្មុយនិស្ត​ក្រុម​ទីពីរ ទៅ​ប្រកប​មុខរបរ​ជា​គ្រូបង្រៀន អ្នកនិពន្ធ ឬ​អ្នកកាសែត​ ជាដើម ដោយ​​លាក់​មិនឲ្យ​គេដឹង​ថា​ពួកគេ​ជា​សមាជិក​របស់​​បក្ស​​កុម្មុយនិស្ត​​ នោះទេ។ ក្រុម​​នេះ​មាន​ភារកិច្ច​ធ្វើការ​ឃោសនា​ជា​សម្ងាត់​ ដើម្បី​​រើស​​សមាជិក​​ថ្មី​ឲ្យចូល​​បក្ស និង​បង្កើត​ជា​សាខាបក្ស​តូចៗ​ នៅ​តាម​កន្លែង​ដែល​ពួកគេធ្វើការ។ ក្រុមនេះ​ថែមទាំង​បាន​បង្កើត​វិទ្យាល័យ​ឯកជន​មួយ​ផ្ទាល់ខ្លួន​ទៀតផង ដោយ​ដាក់​ឈ្មោះថា “វិទ្យាល័យ​កម្ពុជបុត្រ”។

ចំណែកក្រុមទីបី ​ពួកគេ​បាន​ប្រឡូកចូល​ធ្វើ​នយោបាយ ដោយ​ជ្រក​ក្រោម​ឈ្មោះ​ចលនា​សង្គមរាស្រ្តនិយម​របស់​សម្តេច នរោត្តម សីហនុ។

មូលហេតុនៃ​បរាជ័យ​របស់​បក្សប្រជាជនកម្ពុជា​ក្នុងការបោះឆ្នោតជាតិ

ក៏ប៉ុន្តែ នៅគ្រប់​ការ​បោះឆ្នោត​ទាំងអស់ ទាំង​ការ​បោះឆ្នោត​ឆ្នាំ១៩៥៥ និង​ការ​បោះឆ្នោត​ក្រោយៗ​មកទៀត បក្ស​ប្រជាជន​ត្រូវ​ទទួល​បរាជ័យ​ទាំងស្រុង ដោយ​រក​មិនបាន​មួយ​អាសនៈ​ផង នៅក្នុង​សភាជាតិ។ លើកលែងតែ​ខ្មែរ​កុម្មុយនិស្ត​៣នាក់​ ដែល​បាន​ទៅ​ជ្រក​ក្រោម​ឈ្មោះ​សង្គម​រាស្រ្ត​និយម​ប៉ុណ្ណោះ ដែល​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត។ អ្នក​ទាំង៣​នាក់​នោះ មាន ហ៊ូ នឹម និង ហ៊ូ យន់ ជាប់ឆ្នោត​ នៅ​ឆ្នាំ​១៩៥៨ ហើយ ខៀវ សំផន ជាប់ឆ្នោត​នៅឆ្នាំ​១៩៦២។

បរាជ័យ​របស់​ពួក​កុម្មុយនិស្ត​ នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នេះ អាច​បណ្តាល​មក​ពី​កត្តា​ធំៗបី៖

កត្តាទីមួយ (ដូច​ខ្ញុំ​បាន​ជម្រាបជូន​លោក​អ្នកស្តាប់​រួច​មកហើយ​ថា) ចលនា​កុម្មុយនិស្ត​នៅ​កម្ពុជា ក៏ដូចជា​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែរ បាន​ទទួល​នូវការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ ដោយសារ​ពួកគេ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាណានិគម។ ក្រោយ​ពេល​ដែល​បារាំង​បាន​ផ្តល់​ឯករាជ្យ​ដល់​កម្ពុជា ការតស៊ូ​របស់​ពួក​កុម្មុយនិស្ត​ក៏​លែង​មានន័យ​តទៅទៀត។ កុំថាឡើយ​តែ​ប្រជាជន​កម្ពុជា​ទូទៅ សូម្បីតែ​ក្នុង​ចំណោម​សមាជិក​ចលនា​កម្មុយនិស្ត​ខ្មែរ​ខ្លួនឯង​ ក៏មាន​ខ្លះ​ចាប់ផ្តើម​ចោទ​ជា​សំណួរ​ខ្លួនឯង​ដែរ​ថា​ តើ​ពួកគេ​តស៊ូ​ដើម្បី​អ្វីទៀត បើ​ពេលនេះ​បារាំង​លែង​កាន់កាប់​ប្រទេស​កម្ពុជា​ទៀតហើយ​នោះ?

កត្តាទីពីរ នៅឆ្នាំ​១៩៥៥ សៀវ ហេង ដែល​ជា​អគ្គលេខា​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ចុះចូល​ដោយ​សម្ងាត់​ជាមួយ​សម្តេច នរោត្តម សីហនុ។ សៀវ ហេង​ ក៏បាន​ក្លាយ​ជា​រនុកក្នុង​របស់​ចលនា​សង្គម​រាស្រ្ត​និយម ដោយនៅ​បន្ត​កាន់តំណែង​កំពូល​របស់​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដដែល រហូតដល់​ឆ្នាំ​១៩៥៩។ យោងតាម​លោកស្រី Elizabeth Beckerក្នុង​អំឡុងពេល​នោះ សៀវ ហេង បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ជាច្រើន​ទាក់ទង​នឹង​ចលនា​កម្មុយនិស្ត​ខ្មែរ ដែល​ជួយឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​របស់​រដ្ឋាភិបាល ធ្វើការ​បំបែក​សម្បុក​សម្ងាត់​របស់​ពួក​កម្មុយនិស្ត។

កត្តាទីបី ដែល​នាំឲ្យ​បក្ស​ប្រជាជន​កម្ពុជាទទួល​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ គឺ​ការ​ធ្វើទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​សង្គម​រាស្រ្ត​ និយម។ នៅ​រាល់​ពេល​ធ្វើការ​ឃោសនា​បោះឆ្នោត​ម្តងៗ សមាជិក​បក្ស​ប្រជាជន​ជាច្រើន​នាក់ រួមទាំង​បេក្ខជន​តំណាងរាស្រ្ត​ផង​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ហើយ​សមាជិក​ខ្លះទៀត​ត្រូវ​គេ​លប​ធ្វើឃាត។ រហូតដល់​មាន​ពេលខ្លះ ដូចជា នៅ​ឆ្នាំ​១៩៥៨ ជាដើម កែវ មាស ដែល​ជា​បេក្ខជន​តែមួយគត់​របស់​បក្ស​ប្រជាជន ត្រូវ​បង្ខំចិត្ត​លាក់ខ្លួន ​មិនហ៊ាន​ទាំង​ចេញមក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ផង។

ទោះជា​ប្រឈមមុខ​នឹង​ស្ថានភាព​បែបនេះ​ក៏ដោយ ក្រុមខ្មែរ​កុម្មុយនិស្ត​នៅតែ​បន្ត​ការតស៊ូ​ផ្នែក​នយោបាយ​របស់ខ្លួន​តទៅទៀត។ សូម្បីតែ​ក្រោយពី​បាន​បង្កើត​បក្ស​ពលករ​កម្ពុជា នៅ​ឆ្នាំ​១៩៦០ ហើយ​ក៏ដោយ ក៏​ពួក​កុម្មុយនិស្ត​បាន​សម្រេច​រក្សាទុក​បក្ស​ប្រជាជន ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ម្តងទៀត​ នៅ​ឆ្នាំ១៩៦២។ រហូតដល់​ឆ្នាំ​១៩៦៧ ទើប​ពួក​ខ្មែរ​កុម្មុយនិស្ត​សម្រេចចិត្ត​ចាប់យក​ការតស៊ូ​ដោយ​ប្រដាប់អាវុធ​ វិញម្តង៕

មុននឹង​បង្កើត​ជា​គណបក្ស​កុម្មុយនិស្ត​កម្ពុជា ចលនាកុម្មុយនិស្ត​ខ្មែរ គឺ​ជា​ផ្នែក​មួយ នៃ​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន របស់​ ហូ ជីមិញ។ នៅ​ឆ្នាំ​១៩៥១ ទើប​ចលនា​កុម្មុយនិស្ត​ខ្មែរ​បាន​បែកចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ដោយ​បង្កើត​ជា​គណបក្ស​ខ្លួនឯង មានឈ្មោះ​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា។
បក្សកុម្មុយនិស្ត​ឥណ្ឌូចិន

លទ្ធិកុម្មុយនិស្ត​​បាន​ចាប់ផ្តើម​​រីកដុះដាល​ខ្លាំង នៅ​ទូទាំង​ពិភពលោក តាមរយៈ​​ចលនា​ប្រឆាំង​នឹង​អាណានិគម ដែល​ចាប់ផ្ទុះឡើង​ នៅ​ក្រោយ​សង្រ្គាម​លោក​លើកទីពីរ។ នៅឥណ្ឌូចិន ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង​ ក៏​មាន​ចលនា​កុម្មុយនិស្ត​មួយ​ដែរ គឺ “បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន” ដែល​​បង្កើត​ឡើង​ដោយ ហូ ជីមិញ នៅ​ឆ្នាំ១៩៣០។ បក្ស​នេះ​ប្រមូលផ្តុំ​ចលនា​កុម្មុយនិស្ត​ដែល​មកពី​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ។

នៅ​កម្ពុជា​ សាខាបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​ ត្រូវបាន​បង្កើតឡើង ​នៅ​ឆ្នាំ​១៩៤២ ដោយ​អាចារ្យមៀន ហៅ សឺន ង៉ុកមិញ។ យោងតាម​លោកស្រី Elizabeth Beckerឈ្មោះ សឺន ង៉ុកមិញ នេះ គឺជា​ការ​ច្របាច់​បញ្ចូលគ្នា​រវាង​ សឺន ង៉ុកថាញ់ និង ហូ ជីមិញ។ ធ្វើ​បែបនេះ គឺ​ក្នុង​គោលដៅ​ឆ្លៀត​យក​ចំណេញ​ពី​ប្រជាប្រិយភាព​របស់ សឺន ង៉ុកថាញ់ ដែល​ជា​ប្រមុខ​ដឹកនាំ​ចលនា​ប្រឆាំង​បារាំង​ដ៏​ល្បីល្បាញ​មួយ គឺ​ចលនា​ខ្មែរ​ឥស្សរៈ។ ប៉ុន្តែ សឺន ង៉ុកថាញ់​ មិនមែន​ជា​មនុស្ស​កុម្មុយនិស្ត​ទេ។

បក្សប្រជាជន​បដិវត្តន៍កម្ពុជា

នៅឆ្នាំ ១៩៥១ សឺន ង៉ុកមិញ ថែមទាំង​បាន​បង្កើត​ចលនា​ប្រដាប់អាវុធ​មួយ ដោយ​ដាក់ឈ្មោះ​ថា “សមាគម​ខ្មែរ​ឥស្សរៈ” ទៀតផង ជាហេតុ​នាំឲ្យ​មាន​ការ​ភាន់ច្រលំ មិនដឹង​មួយណា​ជា​ខ្មែរ​ឥស្សរៈ​កុម្មុយនិស្ត និង​មួយណា​មិនមែន​កុម្មុយនិស្ត។ នៅឆ្នាំ​ដដែល​នេះ​ដែរ វៀតណាម​បាន​សម្រេច​បំបែក បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ឲ្យ​ទៅជា​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ប្រទេស​នីមួយៗ​វិញ។ ក្រុម​ខ្មែរ​កុម្មុយនិស្ត​ក៏​សម្រេច​បង្កើត​បក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ ខ្លួន ដែល​មាន​ឈ្មោះ​ថា “បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា”។ បក្ស​នេះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​មជ្ឈិមបក្ស​បណ្តោះអាសន្ន​មួយ ដែល​មាន សឺន ង៉ុកមិញ ជា​ប្រធាន ទូ សាមុត ជា​អនុប្រធាន និង សៀវ ហេង ជា​អគ្គលេខាធិការ។ ក៏ប៉ុន្តែ ពី​ឆ្នាំ​១៩៥១ រហូតដល់​ឆ្នាំ១៩៦០ ក្រុមខ្មែរ​កុម្មុយនិស្ត​មិន​បាន​រៀបចំ​ធ្វើ​សន្និបាត​បង្កើត​បក្ស​ជា​ ផ្លូវការ​ទេ ដែល​ជាហេតុ​នាំ​ឲ្យ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​មិនទាន់​មាន​ឯករាជ្យ​ដាច់ស្រឡះ​ពី បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។ សូម្បី​តែ​លក្ខន្តិកៈ​របស់​បក្ស​ក៏​វៀតណាម​ជាអ្នក​សរសេរ​ឲ្យ​ដែរ រួច​ទើប​យក​មក​បកប្រែ​ជា​ភាសាខ្មែរ។

បក្សពលករកម្ពុជា

ក្រោយពី​សន្និសីទ​ក្រុងហ្សឺណែវខែ​កក្កដា ឆ្នាំ​១៩៥៤ ដែល​កិច្ចព្រមព្រៀង​បាន​ហាមឃាត់​មិនឲ្យ​មាន​ចលនា​តស៊ូ​ប្រដាប់អាវុធ​​នៅលើ​ ទឹកដី​កម្ពុជា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ក៏​បែកខ្ញែក​គ្នា​ជា​បីក្រុម៖

•មួយក្រុម ​រួមមាន សឺន ង៉ុកមិញ, កែវ មុន្នី, ម៉ី ផូ, រ័ត្ន សាមឿន, ប៉ែន សុវណ្ណ ជាដើម​ បាន​រត់​ទៅ​ប្រទេស​វៀតណាម។
•ក្រុមទីពីរ រួមមាន ទូ សាមុត, សៀវ ហេង, នួន ជា, សោ ភឹម ជាដើម នៅ​បន្ត​សកម្មភាព​ជា​សម្ងាត់​ នៅក្នុង​ប្រទេស​កម្ពុជា។
•ក្រុមទីបី រួមមាន កែវ មាស, នន សួន, ប៉ែន យុទ្ធ ជាដើម​ បាន​បង្កើត​ជា​គណបក្ស​ស្របច្បាប់​មួយ ឈ្មោះ​ថា “គណបក្ស​ប្រជាជន” ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ។ ក៏ប៉ុន្តែ ក្រុម​ទាំងបី​នេះ​នៅតែ​បន្ត​ទាក់ទងគ្នា​ជា​ប្រចាំ។

ការណ៍​ដែល​ចលនា​ខ្មែរ​កុម្មុយនិស្ត​ត្រូវ​បែក​ជា​ពីរ ដោយ​មួយប៉ែក​​រត់ទៅ​ប្រទេស​វៀតណាម និង​មួយប៉ែកទៀត​ នៅក្នុង​ប្រទេស​កម្ពុជាបែបនេះ ទំនង​​ជា​មូលហេតុ​ចម្បង​ ដែល​នាំឲ្យ​មាន​ការ​កាប់សម្លាប់​គ្នា​រវាង​សមាជិក​បក្ស នៅអំឡុង​ឆ្នាំ១៩៧៥ ដល់​១៩៧៩ រហូតដល់​ខ្មែរ​កុម្មុយនិស្ត​មួយក្រុម​ដែល​រត់ទៅ​វៀតណាម​ នាំ​ទ័ព​វៀតណាម​មក​វាយ​ខ្មែរ​កុម្មុយនិស្ត​ក្នុងស្រុក ដែល​ជា​អតីត​សហការី។

នៅខែកញ្ញា ឆ្នាំ១៩៦០ ពោលគឺ ៩ឆ្នាំ​ក្រោយ​ពី​បែកចេញ​ពី​គណបក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន ទើប​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​បាន​រៀបចំ​ធ្វើ​សន្និបាត​ដោយ​លួចលាក់​ មួយ ក្នុង​គោលដៅ​បង្កើត​ជា​ផ្លូវការ​នូវ​គណបក្ស​កុម្មុយនិស្ត​ផ្ទាល់​របស់​ កម្ពុជា ​ប៉ុន្តែ បាន​ប្តូរ​ឈ្មោះ​បក្ស​ទៅជា “បក្ស​ពលករ​កម្ពុជា”​ វិញ។ បក្សថ្មី​នេះ មាន ទូ សាមុត ជា​លេខាបក្ស នួន ជា ជា​លេខារង ហើយ សាឡុត ស គឺ​ជា​មេដឹកនាំ​លំដាប់​ទីបី​ក្នុង​បក្ស។ សាឡុត ស គឺ​ជា​ឈ្មោះ​ដើម​របស់ ប៉ុល ពត។ អៀង សារី ដែល​ជា​មិត្តភក្តិ​របស់ សាឡុត ស​ ក៏​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ថ្មី​ នេះ​ដែរ។

បក្សកុម្មុយនិស្តកម្ពុជា

នៅ​ក្រោយ​ពេល​ដែល​ទូ សាមុត បាន​បាត់​ខ្លួន នៅ​ឆ្នាំ​១៩៦៣ សាឡុត ស ក៏​បាន​ឡើង​មក​កាន់​តំណែង​ជា​លេខា​បក្ស​ពលករ​កម្ពុជា​ រំលង​នួន ជា ដែល​ជា​លេខារង។ ក្នុង​អំឡុង​ចុង​ឆ្នាំ​១៩៦៤ ដើម​ឆ្នាំ​១៩៦៥ សាឡុត ស បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម និង​នៅ​ចិន។ ក្រោយ​ពី​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រទេស​ចិន សាឡុត ស ក៏​បាន​ផ្តាច់​ខ្លួន​បន្តិច​ម្តងៗ​ពី​ឥទ្ធិពល​វៀតណាម។ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦៦ សាឡុត ស បាន​ប្តូរ​ឈ្មោះ​បក្ស​ពលករ​កម្ពុជា មក​ជា​ “បក្ស​កុម្មុយនិស្ត​កម្ពុជា” វិញ។

សម្រាប់​ក្រុម​ខ្មែរ​ក្រហម ដែល​ដឹកនាំ​ដោយ ប៉ុល ពត សន្និបាត​ខែ​កញ្ញា ឆ្នាំ១៩៦០​ ទើប​ជា​ការ​ចាប់ផ្តើម​ពិតប្រាកដ​​នៃ​ចលនា​កុម្មុយនិស្ត​​របស់​ខ្លួន ហើយ​បដិសេធ​មិន​ទទួលស្គាល់​ថា​ខ្លួន​មានកំណើត​ចេញពី បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​នោះទេ។ ពួក​ខ្មែរក្រហម​​ធ្វើបែបនេះ ​ក្នុង​ចេតនា​ផ្តាច់​បដិវត្តន៍​របស់​ពួកគេ​ឲ្យ​ដាច់ស្រឡះ​ពី​បក្ស​ កុម្មុយនិស្ត​ឥណ្ឌូចិន ដើម្បី​​កុំឲ្យ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​វៀតណាម។ ផ្ទុយទៅវិញ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​គណបក្ស​កាន់អំណាច​នៅ​កម្ពុជា តែងតែ​ប្រកាន់យក​​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ​ជា​ប្រភពដើម​របស់​ខ្លួន​ ហើយ​កំណត់​យក​ថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ជា​ថ្ងៃកំណើត​បក្ស​ជាប់រហូតមក​ទល់​ពេល​បច្ចុប្បន្ន​នេះ។

ការតស៊ូ​​តាមផ្លូវនយោបាយ​​ក្រោមរូបភាព “បក្សប្រជាជនកម្ពុជា

នៅ​ក្នុងការតស៊ូ​ផ្នែកនយោបាយ នៅចន្លោះ​ទសវត្សរ៍​ទី៥០ និង​៦០ ខ្មែរកុម្មុយនិស្ត​បាន​ចែកចេញ​ជា​បីក្រុម​ធំៗ៖

មួយក្រុម​បាន​ធ្វើ​សកម្មភាព​ជាចំហ ក្នុងឋានៈ​ជា​សមាជិក​របស់​បក្ស​ប្រជាជន ដែល​​ពួកគេ​បាន​បង្កើត​ឡើង​ដោយស្របច្បាប់​ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​១៩៥៥។ បើទោះជា​បាន​បង្កើត​បក្ស​ពលករ​​ជាផ្លូវការ នៅ​ឆ្នាំ​១៩៦០​​ហើយ​ក៏ដោយ ក៏​ប៉ុន្តែ ពួក​កុម្មុយនិស្ត​នៅតែ​​បន្ត​ធ្វើការ​តស៊ូ​ផ្នែក​នយោបាយ​ដោយ​ប្រើ​ឈ្មោះ​ បក្ស​ប្រជាជន​ដដែល ដោយទុក​បក្ស​ពលករ​ជា​ការណ៍​សម្ងាត់។

ពួកខ្មែរកុម្មុយនិស្ត​ក្រុម​ទីពីរ ទៅ​ប្រកប​មុខរបរ​ជា​គ្រូបង្រៀន អ្នកនិពន្ធ ឬ​អ្នកកាសែត​ ជាដើម ដោយ​​លាក់​មិនឲ្យ​គេដឹង​ថា​ពួកគេ​ជា​សមាជិក​របស់​​បក្ស​​កុម្មុយនិស្ត​​ នោះទេ។ ក្រុម​​នេះ​មាន​ភារកិច្ច​ធ្វើការ​ឃោសនា​ជា​សម្ងាត់​ ដើម្បី​​រើស​​សមាជិក​​ថ្មី​ឲ្យចូល​​បក្ស និង​បង្កើត​ជា​សាខាបក្ស​តូចៗ​ នៅ​តាម​កន្លែង​ដែល​ពួកគេធ្វើការ។ ក្រុមនេះ​ថែមទាំង​បាន​បង្កើត​វិទ្យាល័យ​ឯកជន​មួយ​ផ្ទាល់ខ្លួន​ទៀតផង ដោយ​ដាក់​ឈ្មោះថា “វិទ្យាល័យ​កម្ពុជបុត្រ”។

ចំណែកក្រុមទីបី ​ពួកគេ​បាន​ប្រឡូកចូល​ធ្វើ​នយោបាយ ដោយ​ជ្រក​ក្រោម​ឈ្មោះ​ចលនា​សង្គមរាស្រ្តនិយម​របស់​សម្តេច នរោត្តម សីហនុ។

មូលហេតុនៃ​បរាជ័យ​របស់​បក្សប្រជាជន​ក្នុងការបោះឆ្នោតជាតិ

ក៏ប៉ុន្តែ នៅគ្រប់​ការ​បោះឆ្នោត​ទាំងអស់ ទាំង​ការ​បោះឆ្នោត​ឆ្នាំ១៩៥៥ និង​ការ​បោះឆ្នោត​ក្រោយៗ​មកទៀត បក្ស​ប្រជាជន​ត្រូវ​ទទួល​បរាជ័យ​ទាំងស្រុង ដោយ​រក​មិនបាន​មួយ​អាសនៈ​ផង នៅក្នុង​សភាជាតិ។ លើកលែងតែ​ខ្មែរ​កុម្មុយនិស្ត​៣នាក់​ ដែល​បាន​ទៅ​ជ្រក​ក្រោម​ឈ្មោះ​សង្គម​រាស្រ្ត​និយម​ប៉ុណ្ណោះ ដែល​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត។ អ្នក​ទាំង៣​នាក់​នោះ មាន ហ៊ូ នឹម និង ហ៊ូ យន់ ជាប់ឆ្នោត​ នៅ​ឆ្នាំ​១៩៥៨ ហើយ ខៀវ សំផន ជាប់ឆ្នោត​នៅឆ្នាំ​១៩៦២។

បរាជ័យ​របស់​ពួក​កុម្មុយនិស្ត​ នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នេះ អាច​បណ្តាល​មក​ពី​កត្តា​ធំៗបី៖

កត្តាទីមួយ (ដូច​ខ្ញុំ​បាន​ជម្រាបជូន​លោក​អ្នកស្តាប់​រួច​មកហើយ​ថា) ចលនា​កុម្មុយនិស្ត​នៅ​កម្ពុជា ក៏ដូចជា​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ដែរ បាន​ទទួល​នូវការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ ដោយសារ​ពួកគេ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាណានិគម។ ក្រោយ​ពេល​ដែល​បារាំង​បាន​ផ្តល់​ឯករាជ្យ​ដល់​កម្ពុជា ការតស៊ូ​របស់​ពួក​កុម្មុយនិស្ត​ក៏​លែង​មានន័យ​តទៅទៀត។ កុំថាឡើយ​តែ​ប្រជាជន​កម្ពុជា​ទូទៅ សូម្បីតែ​ក្នុង​ចំណោម​សមាជិក​ចលនា​កម្មុយនិស្ត​ខ្មែរ​ខ្លួនឯង​ ក៏មាន​ខ្លះ​ចាប់ផ្តើម​ចោទ​ជា​សំណួរ​ខ្លួនឯង​ដែរ​ថា​ តើ​ពួកគេ​តស៊ូ​ដើម្បី​អ្វីទៀត បើ​ពេលនេះ​បារាំង​លែង​កាន់កាប់​ប្រទេស​កម្ពុជា​ទៀតហើយ​នោះ?

កត្តាទីពីរ នៅឆ្នាំ​១៩៥៥ សៀវ ហេង ដែល​ជា​អគ្គលេខា​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ចុះចូល​ដោយ​សម្ងាត់​ជាមួយ​សម្តេច នរោត្តម សីហនុ។ សៀវ ហេង​ ក៏បាន​ក្លាយ​ជា​រនុកក្នុង​របស់​ចលនា​សង្គម​រាស្រ្ត​និយម ដោយនៅ​បន្ត​កាន់តំណែង​កំពូល​របស់​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដដែល រហូតដល់​ឆ្នាំ​១៩៥៩។ យោងតាម​លោកស្រី Elizabeth Beckerក្នុង​អំឡុងពេល​នោះ សៀវ ហេង បាន​ផ្តល់​ព័ត៌មាន​សម្ងាត់​ជាច្រើន​ទាក់ទង​នឹង​ចលនា​កម្មុយនិស្ត​ខ្មែរ ដែល​ជួយឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​របស់​រដ្ឋាភិបាល ធ្វើការ​បំបែក​សម្បុក​សម្ងាត់​របស់​ពួក​កម្មុយនិស្ត។

កត្តាទីបី ដែល​នាំឲ្យ​បក្ស​ប្រជាជន​ទទួល​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ គឺ​ការ​ធ្វើទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​សង្គម​រាស្រ្ត​ និយម។ នៅ​រាល់​ពេល​ធ្វើការ​ឃោសនា​បោះឆ្នោត​ម្តងៗ សមាជិក​បក្ស​ប្រជាជន​ជាច្រើន​នាក់ រួមទាំង​បេក្ខជន​តំណាងរាស្រ្ត​ផង​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ហើយ​សមាជិក​ខ្លះទៀត​ត្រូវ​គេ​លប​ធ្វើឃាត។ រហូតដល់​មាន​ពេលខ្លះ ដូចជា នៅ​ឆ្នាំ​១៩៥៨ ជាដើម កែវ មាស ដែល​ជា​បេក្ខជន​តែមួយគត់​របស់​បក្ស​ប្រជាជន ត្រូវ​បង្ខំចិត្ត​លាក់ខ្លួន ​មិនហ៊ាន​ទាំង​ចេញមក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ផង។

ទោះជា​ប្រឈមមុខ​នឹង​ស្ថានភាព​បែបនេះ​ក៏ដោយ ក្រុមខ្មែរ​កុម្មុយនិស្ត​នៅតែ​បន្ត​ការតស៊ូ​ផ្នែក​នយោបាយ​របស់ខ្លួន​តទៅទៀត។ សូម្បីតែ​ក្រោយពី​បាន​បង្កើត​បក្ស​ពលករ​កម្ពុជា នៅ​ឆ្នាំ​១៩៦០ ហើយ​ក៏ដោយ ក៏​ពួក​កុម្មុយនិស្ត​បាន​សម្រេច​រក្សាទុក​បក្ស​ប្រជាជន ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ម្តងទៀត​ នៅ​ឆ្នាំ១៩៦២។ រហូតដល់​ឆ្នាំ​១៩៦៧ ទើប​ពួក​ខ្មែរ​កុម្មុយនិស្ត​សម្រេចចិត្ត​ចាប់យក​ការតស៊ូ​ដោយ​ប្រដាប់អាវុធ​ វិញម្តង៕

ប្រភពអត្ថបទ : ខ្មែរប្រេស

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង, ត្រដាងការពិត and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s