កម្ពុជា​បាត់បង់ទំហំផ្ទៃដែនសមុទ្រ


ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ថាជាការធ្វើឲ្យប្រទេសកម្ពុជា ត្រូវបាត់បង់ទឹកដីមួយភាគធំបន្ថែមទៀតទៅប្រទេសវៀតណាម។

ជួយអបអរសាទរ

ការបោះបង្គោលព្រំដែនរវាងកម្ពុជា– វៀតណាម ធ្វើឡើងដោយរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលទីក្រុងហាណូយ និងសន្ធិសញ្ញាបំពេញបន្ថែមនោះ ថាជាការធ្វើឲ្យប្រទេសកម្ពុជា ត្រូវបាត់បង់ទឹកដីមួយភាគធំបន្ថែមទៀតទៅប្រទេសវៀតណាម បន្ទាប់ពីការបាត់បង់ទឹកដីកម្ពុជាក្រោមនោះ។ ក៏ប៉ុន្តែរដ្ឋាភិបាលបច្ចុប្បន្នប្រកាសជំហរថា គ្រោងបញ្ចប់ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០១២នេះ។
ការសម្រេចដែលធ្វើឡើងដោយគណៈកម្មាធិការព្រំដែនគោកកម្ពុជា ដោយពុំមានការចូលរួមពីសង្គមស៊ីវិល និងអ្នកសង្កេតការណ៍អន្តរជាតិថា ជាវិបត្តិធ្ងន់ធ្ងរទៅថ្ងៃខាងមុខ ដែលជាការប្រឈមទៅនឹងការចំអកឡកឡឺយពីមនុស្សជំនាន់ក្រោយ និងប្រវត្តិសាស្ត្រ៖ «ដោយសារតែសន្ធិសញ្ញាវាងាប់ហើយ ហើយបែរជាលោកនាយករដ្ឋមន្ត្រីយើងទៅចុះហត្ថលេខាឲ្យសន្ធិសញ្ញាហ្នឹង រស់ឡើងវិញ។ ការដែលបន្តឲ្យសន្ធិសញ្ញាហ្នឹង គឺថា ឲ្យមានសុពលភាពឡើងវិញ ធ្វើឲ្យកម្ពុជាយើងហ្នឹងខាតបង់ជុំវិញការបោះបង្គោលព្រំដែនគោក ក៏ដូចជាព្រំដែនទឹក»។
ចាប់តាំងពីមានកិច្ចព្រមព្រៀងរវាងលោក ហ៊ុន សែន និងរដ្ឋការទីក្រុងហាណូយ ក្នុងឆ្នាំ១៩៨២ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ មកសមុទ្រកម្ពុជាត្រូវបាត់បង់។ដែនសមុទ្រកម្ពុជា ដែលមានទំហំ ៩៥.០០០គីឡូម៉ែត្រក្រឡា បានបាត់ទៅលើប្រទេសវៀតណាម និងប្រទេសថៃ ជាងពាក់កណ្ដាល៖ «នៅ ក្នុងឆ្នាំ១៩៨២ហ្នឹង លោក ហ៊ុន សែន ទទួលស្គាល់ថា កោះត្រល់ ហើយនិងកោះក្រចកសេះ …  ជារបស់យួន ហើយយើងទាំងអស់គ្នាដឹងថា មិនមែនជារបស់យួនទេ គឺរបស់ខ្មែរ។ …អាហ្នឹងបាត់ច្រើនជាងដីគោកខ្មែរទៅទៀត»។
រដ្ឋាភិបាលកម្ពុជា ថា នៅមានភាពក្មេងខ្ចី និងធ្វើការខ្វះការទទួលខុសត្រូវ ដោយសារតែគេរកឃើញថា រដ្ឋាភិបាលព្យាយាមប្រើប្រាស់ផែនទីខ្នាត ១លើ ៥០ពាន់ ដែលប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ជាមួយប្រទេសវៀតណាម។ ចំណែកខ្នាតផែនទីទំហំ ១ លើ ១០០ពាន់ ដែលរដ្ឋការបារាំងបន្សល់ទុករវាងឆ្នាំ១៩៣០ និងឆ្នាំ១៩៥៣ រួមនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលសង្គមស៊ីវិលគិតថា ជាការចំណេញដល់កម្ពុជានោះ បែរជាត្រូវបានរដ្ឋាភិបាលបានទម្លាក់ចោលទៅវិញ។ ដែនសមុទ្រកម្ពុជា បានបាត់បង់ក្រោមសន្ធិសញ្ញាបំពេញបន្ថែមទៅវៀតណាម និងប្រទេសថៃ មានទំហំ ៧ម៉ឺនគីឡូម៉ែត្រការ៉េ ឬស្មើ ២ ភាគ ៣ នៃដែនសមុទ្រ។ បច្ចុប្បន្នកម្ពុជា នៅសេសសល់ប្រមាណ ៣ម៉ឺនគីឡូម៉ែត្រការ៉េនៃដែនសមុទ្រសរុប ៩៥.០០០គីឡូម៉ែត្រក្រឡានោះ។
រដ្ឋាភិបាលគួរណាស់ប្រើយន្តការដោះស្រាយតាមមធ្យោបាយសន្ធិសញ្ញា ទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ វិញ ទើបអាចបញ្ចប់បាននូវជម្លោះព្រំដែន និងការរិះគន់ពីមជ្ឈដ្ឋាននានា ហើយប្រទេសវៀតណាម ក៏ជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ១៨ប្រទេសដែរ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ដំណឹងពិសេស, ត្រដាងការពិត and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s