God particle or Higgs boson or Higgs particle


ជាអ្វីម្យ៉ាងដែលត្រូវបានឲ្យឈ្មោះថាជា “God Particle” ឬហៅថាជា “Higgs Boson” ត្រូវបានរកឃើញថា ពិតជាមានមែន នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់យើង បើគ្មាន
God Particle នេះទេ ភពទាំងអស់នឹងត្រូវរសាត់អណ្តែតចេញពីគ្នា បីដូចជាពពុះសាប៊ូដូច្នោះ។
នៅថ្ងៃទី ០៤ កក្កដា បន្ទាប់ពីមនុស្សច្រើនគ្នាផ្តល់ចេញនូវទ្រឹស្តីរាប់មិនអស់ស្តីពីភព នៃលោកយើងនេះ អស់រយៈពេល ៥០ឆ្នាំ រួចមក ក្រុមអ្នកស្រាវជ្រាវមួយក្រុមបានបញ្ជូន Proton ឲ្យបំបុកគ្នាក្នុងល្បឿនមួយស្ទើរស្មើល្បឿននៃពន្លឺ ដើម្បីរកមើលថា តើអ្វីម្យ៉ាងដ៏អាថ៌កំបាំងធ្លាប់មាតែក្នុងទ្រឹស្តីនោះ វាមានមែនដែរទ?
ដូចយើងគ្រប់គ្នាបានដឹងរួចមកហើយថា ភពទាំងអស់ ឬនិយាយមួយទៀតថា ផ្កាយទាំងអស់ដែលយើងឃើញនៅលើមេឃ ហេតុយ៉ាងណាបានជាវា រក្សាទីតាំងរបស់វាឲ្យ
នៅដដែលបាន តួយ៉ាងដូចជាភពផែនដីយើងនេះដែរ ហេតុយ៉ាងណាបានជាមិនធ្លាក់ចុះ ឬអណ្តែតនៅលើអាកាសបានយ៉ាងនេះ។ តើវាមានអ្វីសម្រាប់ទ្រទប់ភពទាំងអស់ឲ្យស្ថិតនៅមួយកន្លែង នេះគឺជាអ្វីដែលមនុស្សយើងមិនដឹង មើលមិនឃើញដោយភ្នែកបានព្រោះជាអ្វីមួយមានលក្ខណៈជាប្រយោល ប៉ុន្តែបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រ ផ្នែករូបសាស្ត្រធ្វើការស្រាវជ្រាវ និងបានព្យាយាមស្វែងរកភាព អាថ៌កំបាំងនៃលោកយើងនេះរួចមក ទីបំផុតគេបានរកឃើញអ្វីដែលគេចង់ដឹងបំផុតនោះហើយ (កាលពីថ្ងៃទី ០៤ កក្កដា) គឺអ្វីដែលជាអាថ៌កំបាំងនោះឯង ដែលជាអ្នកទ្រទប់ភពទាំងអស់ឲ្យនៅមួយកន្លែងបីដូចជាមនុស្សហែល នៅក្នុងទឹក គឺភពទាំងអស់ត្រូវទ្រទប់ដោយ Dark Matter ដែលជារបស់អាថ៌កំបាំងនោះ។


បើនិយាយឲ្យងាយយល់បាន វាពិតជាពិបាកពន្យល់ណាស់ ព្រោះសូម្បីអ្នកវិទ្យាសាស្ត្រក៏នៅមិនទាន់ច្បាស់ថា អ្វីជាអ្វីពិតប្រាកដឡើយ គេគ្រាន់តែរកឃើញ និងដឹងថា Higgs Boson ពិតជា 99% មានមែន តែមិនអាចមើលឃើញដោយភ្នែក ឬចាប់កាន់បានដោយដៃ វាប្រៀបបីដូចជាខ្យល់ស្អិតម្យ៉ាងដែលធ្វើឲ្យគ្រប់យ៉ាងនៅផ្តុំគ្នា ឬស្ថិតនៅមួយកន្លែងមិនរសាត់ចេញដោយសេរី។


នេះហើយ គឺជាមូលហេតុដែលបានរក្សាភពទាំងឡាយឲ្យនៅតាមទីតាំងរបស់វាដដែលដោយមិនផ្លាស់ប្តូរ៕

អត្ថបទដោយ  cen.com.kh
សូមស្វែងយល់បន្ថែម God particle or Higgs boson or Higgs particle

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ក្រៅភព, វិទ្យាសាស្ត្រ [Science] and tagged , , , , . Bookmark the permalink.

One Response to God particle or Higgs boson or Higgs particle

  1. Pingback: ពិភពផែនដីងងឹតគ្មានព្រះអាទិត្យ ថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ២០១២ | ក្រុមប្រតិបតិ្តការណ៍ពិសេស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s