ភេសជ្ជៈ​អ្វី ល្អ​សំរាប់សុខភាព​កុមារ​?


ភេសជ្ជៈអ្វី ល្អសំរាប់សុខភាពកុមារ?

 

សម្រាប់ក្មេងៗគ្រប់វ័យ ទឹកនឹងទឹកដោះគោ គឺជាជម្រើសដ៏ល្អបំផុត វាមិនត្រឹមតែមានកាឡូរីទាបប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានភេសជ្ជៈទាំងនេះ ជាការបង្រៀនក្មេងឲ្យ ចេះជ្រើសភេសជ្ជៈគ្មានជាតិស្ករ ដើម្បីបំបាត់អាការស្រេកទឹក ហើយទឹកដោះគោ ១ កែវ មានជាតិកាល់ស្យូម 300 ម.ក្រ (មិល្លីក្រាម) ដែលសមស្របនឹងតម្រូវការរាងកាយរបស់ក្មេងៗ ក្នុង ១ ថ្ងៃ ។ ខាងក្រោមនេះ គឺបរិមាណកាល់ស្យូមដែលក្មេងៗត្រូវការ ក្នុង ១ ថ្ងៃៈ
– ក្មេងអាយុ ១-៣ ឆ្នាំ ត្រូវការកាល់ស្យូម 700 ម.ក្រ ។
– ក្មេងអាយុ ៤-៨ ឆ្នាំ ត្រូវការកាល់ស្យូម 1.000 ម.ក្រ ។
– ក្មេងអាយុ ៩-៨ ត្រូវការកាល់ស្យូម 1.300 ម.ក្រ ។
សម្រាប់ទឹកដោះគោ ផលិតផលពីទឹកដោះគោ ឬសណ្តែកសៀងដែលអ្នកជំនាញណែនាំ ក្នុង ១ ថ្ងៃ មានដូចជា:
– ក្មេងអាយុ ២-៣ ឆ្នាំ គួរទទួលទាន ២ កែវ (480 ម.ល) រៀងរាល់ថ្ងៃ ។
– ក្មេងអាយុ ៤-៨ ឆ្នាំ គួរទទួលទាន 2/2 កែវ (600 ម.ក្រ) រៀងរាល់ថ្ងៃ ។
– ក្មេងអាយុ ៨-៨ ឆ្នាំ គួរទទួលទាន ៣ កែវ (720 ម.ក្រ) រៀងរាល់ថ្ងៃ ។
ចំពោះផលិតផលពីទឹកដោះគោ ត្រូវជ្រើសប្រភេទដែលគ្មានជាតិខ្លាញ់ ឬជាតិខ្លាញ់ទាប (១%) ។ បើក្មេងទទួលទានភេសជ្ជៈមានជាតិស្ករ ដូចជា ទឹកក្រូចហ្គាស់ ភេសជ្ជៈប៉ូវកម្លាំង និងសូដា ច្រើនពេក វាអាចធ្វើឲ្យក្មេងទទួលបានកាល់ស្យូមមិនគ្រប់គ្រាន់ ព្រមទាំងបង្កើនបរិមាណកាឡូរីក្នុងរាងកាយ កាន់តែច្រើនដែលមិនល្អចំពោះសុខភាពក្មេងៗ ៕

ប្រភពអត្ថបទ : popzone.asia

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារ [Child], សុខភាព and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s