ញ៉ាំម្ទេសច្រើនធ្វើឱ្យក្មេងជាងវ័យ


ម្ទេសមានសារធាតុសំខាន់ម្យ៉ាងហៅថា (Capsaicin) ដែលមានតួនាទីជួយពន្យាជរាភាពធ្វើអោយមនុស្សនៅក្មេងវ័យ រារាំងអាការរលាក និង ជួយរំញោចដល់ចរាចរឈាម។ ម្ទេសជាសារធាតុម្យ៉ាងជួយពន្យាជរាភាពធ្វើឱ្យមនុស្ស ស្ថិតនៅក្មេងវ័យបានយូរ។ ទោះបី ជា ហឹរពិបាកលេបក៏នៅតែមានមនុស្សជាច្រើននិយមបរិភោគវាដែរ ។ ម្ទេសមានសារធាតុប្រឆាំងនឹង រ៉ាឌីកាល់សេរីមាន បេតាខែរ៉ូទីន និងវីតាមីន C ច្រើនជាងបន្លែទូរទៅ។ ម្ទេសមានអាហារសរសៃដល់ទៅ៩.៩ក្រាម ក្នុង១០០ក្រាម ដែលមានបរិមាណច្រើនបំផុត។ ការបរិភោគម្ទេសមានប្រយោជន៍ ពាក់ពន្ធ័នឹងរឿងសម្ផស្សដោយផ្ទាល់ គឺវាជួយធ្វើឱ្យមនុស្សមានភាព ក្មេងវ័យបានយូរ។ ប៉ុន្តែគុណវិបតិ្តរបស់វា គឺស្ថិតនៅលើរសជាតិហឹរ ដែលពុំអាចឱ្យយើងបរិភោគច្រើនដូចបន្លែដទៃទៀតនោះឯង។ ជាពិសេសសម្រាប់ អ្នកដែលជំងឺក្រពះប្រសិនបើបរិភោគម្ទេសវានឹងធ្វើឱ្យផ្សាក្រពះពុំធម្មតាឡើយ។

ទោះ ជាយ៉ាងណាក៏ដោយគេសង្កេតឃើញថាអ្នកដែលចូលចិត្តហូបម្ទេសរមែងមានអាយុវែង។ បច្ចុប្បន្ននេះម្ទេសត្រូវបានគេចម្រាញ់ធ្វើជាប្រេងសម្រាប់លាបមានឈ្មោះខែបសៃស៊ិន ជាថ្នាំក្តៅសម្រាប់ប្រើ សម្រាប់ការឈឺចាប់សន្លាក់ ឈឺចាប់សាច់ដុំ។ ដោយសារវាមានគុណសម្បតិ្តទប់ស្កាត់ការរលាក និងជួយរំញោចចរាចរឈាមទើបធ្វើឱ្យវាអាចក្លាយជាថ្នាំព្យាបាល ជំងឺសន្លាក់ និងសម្រាលការឈឺចាប់បានយ៉ាងល្អ៕

អត្ថបទដើម: ទស្សនាវដ្តីប្រជាប្រិយ
ប្រភពអត្ថបទ : Popzone.Asia

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង, សុខភាព and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s