សត្វដំរី និងមនុស្សពិការភ្នែក៤នាក់


កាលពីដើមឡើយមានបុរសខ្វាក់ភ្នែក ៤នាក់បាននិយាយគ្នាអំពីសត្វដំរី ។ បុរសទី១ ស្ទាបចំជើងដំរីរួចនិយាយថា ដំរីការពិតមានរាងមូលនិងវែង ដូចជើងសរសេរផ្ទះ ។ បុរសទី២ស្ទាបចំកន្ទុយ ហើយប្រាប់ថា ដំរីមានរាងតូចនិងមានរោមដូចជាអំបោស រឺខ្សែពួរ ។ បុរសទីបីស្ទាបចំខ្លួនរួចនិយាយថា ដំរីមានរាងដូចជាជញ្ជាំង។ បុរសទីបួនបកស្រាយថា កាពិតដំរីមានរាងមូលធំវែងដូចឬស្សីហើយ អាចបត់បែនបានព្រោះគាត់ស្ទាបប៉ះប្រមោយដំរី ។ បុរសទាំងបួននាក់នោះ បានឲ្យនិយមន័យសត្វដំរីខុសៗគ្នាទាំងអស់ ធ្វើឲ្យមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។

ក្នុងអត្ថន័យនេះ គឺមានន័យថារឿងតែមួយ ប៉ុន្តែមានការមើលឃើញ វិនិច្ឆ័យខុសគ្នា បើយើងមិនបានស្គាល់សត្វដំរីទេ យើងនឹងមានការយល់ច្រលំ យើងនឹងជឿបុរសទីមួយថាដំរីមានរាងមូលដូចសសរផ្ទះ រឺក៏យើងគិតថាដំរីមានរាងដូចជាខ្សែពួរដែលបុរសទី២ បានប្រាប់ ។ យើងនឹងជឿថា វានឹងមានរាងដូចជាជញ្ជាំង ដូចបុរសទី៣បានបកស្រាយ…. ។

បើធ្វើការ ប្រៀបធៀប ទៅនឹងជីវិតរបស់មនុស្សវិញ យើងមិនអាចស្តាប់រឺជឿរាល់អ្វីដែលយើងត្រឹមតែបានលឺនោះទេ ត្រូវប្រមូលទិន្នន័យ និងវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ នោះយើងអាចនឹងដឹងថា តើការពិតរបស់រឿងវាយ៉ាងណា ។ របស់តែមួយគឺអាចនឹងមានសភាព និង ការវិភាគខុសគ្នា ។ ផ្ទះមួយខ្នង បើមើលពីមុខ មើលពីឆ្វេង ពីស្តាំ ពីក្រោយគឺសុទ្ធតែមានរូបរាងខុសគ្នា ចឹងហើយបានជាទូទៅមនុស្សតែងតែឈ្លោះប្រកែក និងមានការវិវាទផ្សេងៗ ព្រោះតែពួកគេមានការយល់ឃើញខុសគ្នា ទោះបីជាសាច់រឿងតែមួយក្តី ។

យើងត្រូវចាំ រាល់ពេលយើងត្រូវនៅគ្រប់ជ្រុងនៃសាច់រឿង ចឹងយើងអាចដឹងថា ការពិតវាយ៉ាងមិចវិញ កុំព្យាយាមនៅតែមួយផ្នែកនៃបញ្ហា ។

បានគំនិតពី មានសង្ឃឹម

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង and tagged , , . Bookmark the permalink.

One Response to សត្វដំរី និងមនុស្សពិការភ្នែក៤នាក់

  1. មាន​សង្ឃឹម និយាយថា៖

    អគុណ​សំរាប់​ការ​ចែក​រំលែក ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s