ខ្ញុំមានជំងឺឯកោ ៨ឆ្នាំឡើងដល់ ៩០ភាគរយ :)ភាពទុក្ខព្រួយក្ដីស្មុគស្មាញការមិនសប្បាយចិត្ដឬមានវិបត្ដិ ផ្លូវចិត្ដផ្សេងៗបានជំរុញឱ្យលោកអ្នកឈានទៅរកភាពឯកោបានយ៉ាងងាយ បំផុត។ ប្រសិនបើកង្វល់ទាំងនោះកើតឡើងកាន់តែធំទៅៗលោកអ្នកប្រាកដជាទទួលនូវ សម្ពាធបញ្ហាជាច្រើនដែល បណ្ដាលមកពីកត្ដាផ្សេងៗ។ បើបណ្ដែតបណ្ដោយឱ្យភាពឯកោស្ថិតនៅក្នុងខ្លួនដោយមិនមានថ្ងៃបាត់បង់ នោះលោកអ្នកនឹងអាចកើត ជម្ងឺបាក់ទឹកចិត្ដ។ ដូច្នេះដើម្បីកុំឱ្យឈានចូលដល់ភាពឯកោបានលោកអ្នកគួរស្វែងយល់នូវវិធី សាស្ដ្រដោះស្រាយដែលអាចជួយ សម្រួលលោកអ្នកបានមួយចំនួនដែរ។

ដើម្បីជាគន្លឹះក្នុងការដោះស្រាយភាពឯកោ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោកស្រីវេជ្ជបណ្ឌិតចក ធីតាឯកទេសវិកលវិទ្យា និងជាអនុប្រធានកម្មវិធីជាតិសម្រាប់សុខភាពផ្លូវចិត្ដនៃក្រសួងសុខា ភិបាល ដើម្បីទុកជាទុនមួយសម្រាប់លោកអ្នកក្នុងការបង្ការកុំឱ្យឈានទៅដល់ភាព ឯកោ។

ភាពឯកោគឺជាអ្វី?

ភាពឯកោគឺជារោគសញ្ញាមួយនៃជម្ងឺធ្លាក់ទឹកចិត្ដ ដែលភាពឯកោទាំងនេះអាចកើតឡើងទាំងផ្លូវកាយ និងផ្លូវចិត្ដ។ ចំពោះកុមារកំព្រាដែលគ្មានទីពឹង ស្នាក់អាស្រ័យ គឺជាភាពឯកោផ្លូវកាយ។ ដោយឡែកចំពោះភាពឯកោផ្លូវចិត្ដអាចកើតឡើងដោយសារតែ បុគ្គលខ្លួនឯងមិនមានទំនាក់ទំនងជាមួយអ្នកដទៃ និងមួយទៀតអាចកើតឡើងដោយសារតែអ្នកដទៃឬមជ្ឈដ្ឋានខាងក្រៅមិនចង់រាប់ រក មិនទ្រាំទ្រនូវរាល់ទង្វើដែលខ្លួនបានប្រព្រឹត្ដ។

រោគសញ្ញាអ្នកមានជម្ងឺឯកោ

មិនមែនមានការលំបាកនោះទេ ប្រសិនបើលោកអ្នកចង់ដឹងថាអ្នកនៅជុំវិញខ្លួនមានភាពឯកោ ឬក៏រួសរាយនោះ។ គ្រាន់តែលោកអ្នកព្យាយាមសង្កេត ដោយយកចិត្ដទុកដាក់នូវរាល់ទង្វើដែលសម្ដែងចេញតាមរយៈកាយវិការខាងក្រៅ ឬការផ្លាស់ប្ដូរអត្ដចរិត ខុសកាលពីមុន។ អ្នកទាំងនោះធ្លាប់តែមានការរាក់ទាក់ បែរជាសោះអង្គើយ។ ឧស្សាហ៍ចូលរួមកម្មវិធីផ្សេងៗ បែរជាបោះបង់ចោល ឱកាសទាំងនោះ ដោយមិនមានមូលហេតុ។ មិនអាចចូលរួមក្នុងសង្គមដោយការផ្ដាច់ទំនាក់ទំនងពីមជ្ឈដ្ឋានខាងក្រៅ និងដកខ្លួនបន្ដិច ម្ដងៗពីអ្នកដទៃ។ ប៉ុន្ដែនៅពេលខ្លះក៏ពិបាកសម្គាល់ដែរចំពោះអ្នកដែលខិតខំធ្វើឫក ពាធម្មតាដូចជាមិនមានរឿងរ៉ាវអ្វីកើតឡើង  តែ មានអារម្មណ៍គិតថាខ្លួនមិនបានការ មនុស្សក្នុងសង្គមលែងត្រូវការមិនមានការងារធ្វើមិនអាចចូលរួម ក្នុងសង្គមបាន។ល។

មូលហេតុដែលបង្កឱ្យមានភាពឯកោ

ដោយសារតែភាពឯកោជាសញ្ញាមួយនៃជម្ងឺផ្លូវចិត្ដ ដូច្នេះរាល់ទង្វើនិងបញ្ហាអ្វីៗដែលលោកអ្នកតែងតែជួបប្រទះនៅក្នុង ជីវិតរស់នៅ វាងាយនឹងធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ចៀសមិនផុតឡើយ។ ប្រភពនៃភាពឯកោអាចកើតឡើងដោយសារកត្ដា៣យ៉ាង។

1. កត្ដាសង្គម ៖ មនុស្សរស់នៅក្នុងសង្គម រមែងជួបនូវបញ្ហាជាច្រើនដែលត្រូវដោះស្រាយដោយខានមិនបាន។ ក្នុង ចំណោមបញ្ហាទាំងនោះ មានមួយចំនួនមិនអាចដោះស្រាយបាន ដែលជាហេតុធ្វើឱ្យលោកអ្នកខ្លះមានការអស់សង្ឃឹមមិនចង់រស់នៅ តទៅទៀត មិនមានអ្នកដទៃយល់ចិត្ដ ឬយកចិត្ដទុកដាក់។ កត្ដាទាំងនេះបានជំរុញឱ្យមានភាពឯកោរហូតទៅដល់កើតជម្ងឺផ្លូវចិត្ដ។

2. កត្ដាចិត្ដសាស្ដ្រ ៖ រាល់ពេលជួបនូវបញ្ហាអ្វីមួយ លោកអ្នកតែងតែមានវិធីសាស្ដ្រផ្សេងៗគ្នា សម្រាប់គ្រប់គ្រងនិងដើម្បី ដោះស្រាយ។ តែបើខណៈណាដែលលោកអ្នកជួបនូវរឿងរ៉ាវដែលលំបាក រហូតដល់ថ្នាក់ដោះស្រាយមិនបានធ្វើឱ្យមានវិបត្ដិនៅក្នុង ចិត្ដយ៉ាងធ្ងន់ធ្ងរ។ ហើយបើមិនចេះទប់អារម្មណ៍ឱ្យវិលត្រឡប់ដូចដើមវិញនោះគឺអាចងាយរង នូវបញ្ហាផ្លូវចិត្ដ។

3. កត្ដាជីវសាស្ដ្រ ៖ ប្រសិនបើឪពុកម្ដាយ ឬជីដូនជីតារបស់លោកអ្នកធ្លាប់មានប្រវត្ដិកើតជម្ងឺធ្ល្លាក់ទឹក ចិត្ដនោះលោកអ្នក ជាបុគ្គលដែលងាយនឹងកើតជម្ងឺធ្លាក់ទឹកចិត្ដ ដោយស្ដែងចេញតាមរយៈភាពឯកោរបស់ខ្លួន។ ក៏ប៉ុន្ដែបើលោកអ្នករស់នៅក្នុងសង្គម មួយដែលមានការគាំទ្រ ផ្ដល់ភាពកក់ក្ដៅ មិនមានបញ្ហាធ្ងន់ធ្ងរ ដែលពិបាកដោះស្រាយនោះក៏មិនអាចធ្វើឱ្យអ្នកមានការធ្លាក់ទឹកចិត្ដ ឬមានភាពឯកោបានដែរ។

ផលប៉ះពាល់នៃភាពឯកោ

នៅពេលដែលលោកអ្នកមានភាពឯកោ វាអាចធ្វើឱ្យរងនូវផលប៉ះពាល់ជាច្រើន ទាំងក្នុងគ្រួសារ និងក្នុងសង្គម។ ភាគច្រើនលោកអ្នកអាចនឹងប្រឈមនូវការបាត់បង់ការងារ ដោយសារមិនមានទំនាក់ទំនងឬការសហការដើម្បីអភិវឌ្ឍន៍ការងាររវាងអ្នក រួមអាជីពជាមួយគ្នា។ ការឃ្លាតឆ្ងាយពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសចំពោះក្រុមគ្រួសារដូចជាក្រុមគ្រួសារមិនគាំទ្រឬសាមី ខ្លួនមិន ចង់ឱ្យអ្នកដទៃគាំទ្រ ធ្វើឱ្យលោកអ្នកបាត់បង់នូវការប្រាស្រ័យទាក់ទងគ្នានិងមិនមានសេចក្ដី សុខក្នុងការរស់នៅសុខភាពចុះខ្សោយ។ លើសពីនេះទៅទៀតបើប្រទេសជាតិមួយពោរពេញទៅដោយអ្នកមានភាពឯកោច្រើននោះ ការអភិវឌ្ឍន៍បានជឿនលឿនពិតជាមិនអាចកើតមានបានឡើយ។

វិធីបង្ការភាពឯកោ

ការខឹងសម្បា និងការសប្បាយចិត្ដ មាននៅលាយឡំគ្នានៅក្នុងកម្រិតមួយ មនុស្សទូទៅមានស្ទើរគ្រប់ៗគ្នា។ ភាពឯកោនិងការអស់សង្ឃឹមអាចកើតមានឡើងតែមួយភ្លែតរួចក៏បាត់ទៅវិញ ដោយគ្មានបញ្ហាចោទនោះទេ។ ក៏ប៉ុន្ដែបើសិនជាលោកអ្នកនៅ តែបន្ដមានអាការបែបនេះ គួរតែទៅជួបជាមួយគ្រូពេទ្យផ្លូវចិត្ដ ដើម្បីផ្ដល់ប្រឹក្សា និងពិគ្រោះព្យាបាល។ ប្រសិនបើលោកអ្នកកំពុងតែ មានបញ្ហាជាច្រើន ហើយឈានទៅដល់ភាពឯកោ គួរកុំព្យាយាមនៅម្នាក់ឯងហើយគួរស្វែងរកនរណាម្នាក់ដើម្បីជាជំនួយ ផ្លូវចិត្ដ និងគាំទ្រ។ ចំពោះសាមីខ្លួនក៏គួរមានការសង្កេតរាល់អត្ដចរិត និងកាយវិការរបស់ខ្លួនផងដែរបើមានការប្រែប្រួលខុសពីធម្មតា គួរគិត ថាខ្លួនកំពុងមានបញ្ហាផ្លូវចិត្ដ។ ដើម្បីកែប្រែនូវអារម្មណ៍ដ៏ស្មុគស្មាញទាំងនោះគួរតែបន្ធូរអារម្មណ៍ តាមរយៈការដើរលំហែកាយ ឬប្រើ វិធីដកដង្ហើមចូលឱ្យវែង រួចដកដង្ហើមចេញយឺតៗដោយក្នុងមួយថ្ងៃ២លើកហើយមួយលើកៗប្រមាណជា១០ដង។

ដំបូន្មានអ្នកប្រឹក្សា

ភាពឯកោជារោគសញ្ញាមួយនៃជម្ងឺផ្លូវចិត្ដ ដូចនេះវាទាមទារជំនួយផ្នែកផ្លូវចិត្ដជាចាំបាច់។ សាមីខ្លួនគួរដឹងថាខ្លួនឯងកំពុងត្រូវការជំនួយ ដោយមិនត្រូវខ្លាចការជួយ(ផ្លូវចិត្ដ)ពីអ្នកនៅជុំវិញខ្លួនឡើយ។ មិត្ដភក្ដិនិងសាច់ញាតិគួរតែផ្ដល់នូវការគាំទ្រនិងលើក ទឹកចិត្ដឱ្យបានច្រើន ដើម្បីកុំឱ្យអ្នកនោះមានភាពឯកោជាបន្ដទៀត។

ស្ងាត់ស្ងៀម សង្ងំ មិនជួបនរណា មិនចូលចិត្តភាពអ៊ូអរ មិនអាចចូលរួមក្នុងសង្គមដោយការផ្ដាច់ទំនាក់ទំនងពីមជ្ឈដ្ឋានខាងក្រៅ និងដកខ្លួនបន្ដិច ម្ដងៗពីអ្នកដទៃ។
នេះជាអ្វីដែលខ្ញុំចង់និយាយចំពោះខ្លួនឯង។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

4 Responses to ខ្ញុំមានជំងឺឯកោ ៨ឆ្នាំឡើងដល់ ៩០ភាគរយ :)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s