ឈាម​អាច​ប្រាប់​ពីចរិក​លក្ខណៈមនុស្ស


នៅ ក្នុងប្រទេសជប៉ុន ក្រុម ហ៊ុន ជាច្រើនបានយកប្រភេទឈាមជាកម្មវត្ថុក្នុងការជ្រើសរើស និងរៀបចំបុគ្គលិកតាមផ្នែកៗដើម្បីធានាឱ្យយមានភាពស្មោះត្រង់រវាង បុគ្គលិក និងបុគ្គលិក ។

ក្នុងសៀវភៅមួយដែលមានចំណងជើងថា The D’Adamo Diet លោក James D’Adamo និងកូនប្រុសរបស់លោកដែលជាក្រុមគ្រូពេទ្យនៅអាមេរិកខាងជើងបាន បញ្ជាក់ថា មនុស្សដែលមានប្រភេទឈាមខុសគ្នាមានប្រតិកម្មខុសៗគ្នាទៅលើប្រភេទ អាហារផ្សេងៗគ្នាជាច្រើន ។

ម្យ៉ាងទៀត ឈាមជាចំណែកមួយដែលបង្កើតសារពាង្គកាយមនុស្ស ។ ក្រុមអ្នកដែលគាំទ្រលើគំនិតថា ឈាមអាចបញ្ជាក់ប្រាប់ពីចរិកលក្ខណៈរបស់មនុស្សមានជំនឿថា អ្វីដែលមនុស្សធ្វើគឺស្តែងចេញពីអ្វីដែលបង្កើតមនុស្សមក “ឈាម” ។

ខាងក្រោមនេះគឺជាចរិកលក្ខណៈមួយចំនួនរបស់មនុស្សដែលមានប្រភេទក្រុមឈាមខុសៗគ្នា ។

ឈាមក្រុម A
មនុស្ស ដែលមានឈាមក្រុម A មានភាពអំណត់ អត់ធ្មត់ ស្ងប់ស្ងាត់អាចលាក់បាំងអារម្មណ៍តក់ស្លត់ ភ័យក្លាច ហើយតែតែងតែព្យាយាមគេចពីការប្រឈមមុខ និងមានអារម្មណ៍មិនសុខស្រួលពេលស្ថិតនៅក្នុងចំណោមក្រុមមនុស្ស ។ ពួកគេមានភាពខ្មាស់អៀនច្រើន និងពេលខ្លះដកខ្លួនចេញ និងជាមនុស្សស្រលាញ់ភាពស្មោះត្រង់ សន្តិភាព និងសណ្តាប់ធ្នាប់ ។ បើទោះជាពួកគេមានការលាក់បាំងច្រើន ប៉ុន្តែពួកគេជាមនុស្សដែលអាចទុកចិត្តបាន ។

មនុស្សដែលមាន ឈាមក្រុម A ចេះរៀបចំផែនការមុន យកចិត្តទុកដាក់ និងខិតខំចំពោះគ្រប់យ៉ាងដែលពួកគេកំពុងធ្វើ ។ ពួកគេតែងតែធ្វើឱ្យខ្លួនឯងអាចសម្របជាមួយអ្នកដទៃជានិច្ច ហេតុនេះទើបពួកគេមិនដែលធ្វើឱ្យអ្នកដទៃឈឺចាប់ដោយសារសំដីឥតប្រយោជន៍ ។ ពួកគេចូលចិត្តសំភារៈទាន់សម័យ និងមានទំនោរអភិវឌ្ឍខ្លួនឱ្យទាន់សម័យ ប៉ុន្តេមិនស្តែងចេញឱ្យឃើញពីការលេចធ្លោរបស់ពួកគេនោះទេ ។

គូ ស្នេហ៍សក្តិសមបំផុតជាមួយមនុស្សដែលមានឈាមក្រុម A គឺមនុស្សដែលមានឈាមក្រុម AB ។ ចំណែកការងារជាជំរើសសម្រាប់មនុស្សមានឈាមក្រុម A គណនេយ្យករ អ្នកសរសេរកម្មវិធីកុំព្យូទ័រ អ្នកនិពន្ធ បណ្ណារក្ស និងអ្នកសេដ្ឋកិច្ច ។

ឈាមក្រុម B
មនុស្ស ដែលមានឈាមក្រុម B ជាមនុស្សដែលចង់ចេះ ចង់ដឹង ចង់ឮ និងចាប់អារម្មណ៍ចំពោះរឿងគ្រប់យ៉ាង ។ ពួកគេមានទំនោរធ្វើឱ្យបានល្អបំផុតលើអ្វីដែលពួកគេធ្វើគឺមិនមែន គ្រាន់តែធ្វើឱ្យបានល្អ ឬលើមធ្យមប៉ុណ្ណោះទេ ។ ពួកគេនឹងអើពើរចំពោះសកម្មភាពផ្សេងៗទៀតនោះទេប្រសិនបើពួកគេ កំពុងផ្តោតទៅលើសកម្មភាពប្រាកដណាមួយ ។ ជាការពិត ពួកគេមានទំនោរឯករាជ្យ និងចូលចិត្តធ្វើអ្វីមួយតាមវិធីសាស្ត្រផ្ទាល់ខ្លួន ។ ដោយលក្ខណៈបែបនេះទើបធ្វើឱ្យពួកគេមានចំនុចខ្សោយ ។

គូស្នេហ៍ ដែលសក្តិសមបំផុតជាមួយឈាមក្រុម B គឺឈាមក្រុម A និង ឈាមក្រុម AB ។ ការងារជាជំរើសសម្រាប់ឈាមក្រុម B គឺអ្នកការសែត មេដឹកនាំយោធា ចុងភៅ និងអ្នកច្នៃម៉ូដសក់ ។

ឈាមក្រុម AB
វាមិន គួរឱ្យភ្ញាក់ផ្អើលនោះទេដែលថា មនុស្សឈាមក្រុម AB អាចមានចរិកលក្ខណៈរបស់មនុស្សឈាមក្រុម A ផង និងមនុស្សឈាមក្រុម B ផង ។ ពួកគេខ្មាស់អៀន តែក៏លេងច្រើន និងរួញរា ស្ទាក់ស្ទើរ តែក៏ជឿជាក់ ។ ពួកគេតែងតែជាមនុស្សដែល  លេចធ្លោរក្នុងចំនោមមនុស្សដទៃ តែមិនចូលចិត្តការកោតសរសើរ និងជាមនុស្សចិត្តល្អអាចទុកចិត្តបាន និងចូលចិត្តជួយអ្នកដទៃ ។ ភាពអត់ធ្មត់ យកចិត្តទុកដាក់ និងភាពវៃឆ្លាតរបស់ពួកគេគួរឱ្យសរសើរណាស់ ។

មនុស្សឈាមក្រុម AB សក្តិសមជាមួយគ្រប់មនុស្សដែលមានក្រុមឈាមគ្រប់ប្រភេទ ។ ការងារជាជំរើសសម្រាប់ឈាមក្រុម AB គឺមេធាវី គ្រួបង្រៀន អ្នកដំណាងលក់ និងអ្នកធ្វើការផ្នែកសង្គម ។

ឈាមក្រុម O
មនុស្សឈាមក្រុម O ជាមនុស្សរួសរាយរាក់ទាក់ និងមានប្រជាប្រិយភាពបំផុតក្នុងចំណោមមិត្តភ័ក្តក្នុងសង្គម ។ ពួកគេមានចរិកជាអ្នកចាប់ផ្តើម និងជាមនុស្សយ៉ាងសំខាន់ក្នុងការជំរុញទឹកចិត្ត ភាពសុខដុម និងចំណងមិត្តភាពស្មោះត្រង់រវាងសមាជិកក្នុងក្រុម ។ ពួកគេជាមនុស្សឆ្លាតក្នុងការលាក់បាំងអារម្មណ៍ដែលយើងមើលទៅពួកគេ ដូចជាមនុស្សដែលរីករាយ សន្តិភាព និងមិនមានបញ្ហាអ្វីទាំងអស់ ។ ក៏ប៉ុន្តែប្រសិនបើពួកគេមិនអាចទ្រាំលាក់បាំងទៀតបានប្រាកដណាស់ ពួកគេនឹងបង្ហាញវាចេញមកក្រៅ ឬរកមនុស្សដើម្បីនិយាយប្រាប់ ។

ពួកគេចិត្ត ល្អ និងមិនកំណាញ់រឿងលុយកាក់នោះទេ ។ ពួកគេក៏ជាមនុស្សរឹងរួស និងប្រកាន់លើគំនិតផ្ទាល់ដោយភាពជឿជាក់ តែក៏អាចផ្លាស់ប្តូរ និងងាយស្រួលទទួលគំនិតថ្មីៗផងដែរ ។ មនុស្សឈាមក្រុម O ងាយនឹងមានឥទ្វិពលលើអ្នកដទៃ ។ ពួកគេមើលទៅដូចជាមនុស្សដែលចេះប្រមាណ និងអាចទុកចិត្តបាន ប៉ុន្តែពេលខ្លះពួកគេក៏ធ្វើឱ្យមានកំហុសធំៗដោយសារតែចរិកមិនយក ចិត្តទុកដាក់របស់ពួកគេ ។ តែយ៉ាងណា ចរិកលក្ខណៈរបស់មនុស្សឈាមក្រុម O ធ្វើឱ្យពួកគេជាមនុស្សដែលគួរឱ្យស្រលាញ់ ។

គូស្នេហ៍ដែលសក្តិសម បំផុតជាមួយមនុស្សឈាមក្រុម O គឺមនុស្សឈាមក្រុម O ដូចគ្នា និង ឈាមក្រុម AB ។ ការងារជាជំរើសសម្រាប់ឈាមក្រុម O គឺអ្នកនយោបាយ អ្នកវិនិយោគ រដ្ឋមន្ត្រី ភ្នាក់ងារធនាគារ និងអត្តពលលិក ។

លោក អ្នកប្រហែលជាគិតថា ការសន្មត់ដែលពុំមានលក្ខណៈវិទ្យាសាស្ត្រលើចរិកលក្ខណៈរបស់មនុស្ស តាមរយៈប្រភេទក្រុមឈាមនេះមិនគួរឱ្យជឿនោះទេ ។ ក៏ប៉ុន្តែហេតុអ្វីបានជាប្រជាជនជប៉ុនជាច្រើនជឿលើការសន្មត់នេះ ម្លេះ ? ចំណែកនៅតាមបណ្តាប្រទេសមួយចំនួនទៀតការបានទទួលយកការសន្មត់នេះ ផងដែរ ប៉ុន្តែពុំសូវគាំទ្រខ្លាំងក្លានោះទេ ។ ទោះជាយ៉ាងណា ការស្រាវជ្រាវបានបង្ហាញថា អ្វីដែលសំខាន់គឺការអនុវត្តន៍ជាក់ស្តែង ។ ដូចនេះ ប្រសិនបើលោកអ្នកចង់រកការពិត លោកអ្នកត្រូវស្គាល់ប្រភេទឈាមរបស់លោកអ្នក ហើយផ្ទៀងផ្ទាត់អត្តចរិករបស់លោកអ្នកជាមួយនឹងអត្តចរិកក្រុមឈាម ខាងលើ ហើយលោកអ្នកប្រហែលជារកបានចម្លើយមួយដ៏ភ្ញាក់ផ្អើល ៕

ប្រភព ៖ សួស្ដី

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s