មេរោគ​Facebookថ្មី​កំពុង​រាតត្បាត​ចូល​កុំព្យូទ័រដ៏​សាហាវ


មេរោគកុំព្យូទ័រថ្មីមួយឥឡូវកំពុង តែរាតត្បាត តាមរយៈផ្ទាំង Chat Window នៅលើ Facebook ។ ផ្ទាំង Chat Window ដែលប្រើសម្រាប់ Chat ពីមនុស្សម្នាក់ទៅមនុស្សម្នាក់មួយនេះ បង្ហាញយ៉ាងលឿននូវសារសន្ទនាមួយពី “មិត្តភក្តិ” ម្នាក់ដែលមានភ្ជាប់ទៅនឹងវេបសាយមួយផ្សេងទៀតដែលមើលទៅដូចជាវេប សាយធម្មតាមួយអ៊ីចឹងដែរ ។
ប្រសិនបើអ្នក Click លើវេបសាយមួយនោះភ្លាម មេរោគនឹងឆ្លងចូលមកកុំព្យូទ័ររបស់អ្នកភ្លែត ដែលមេរោគនោះត្រូវបានក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនសន្តិសុខ កុំព្យូទ័រជប៉ុន Trend Micro ដាក់ឈ្មោះថា មេរោគ Steckt.Evl ។
មេរោគកុំព្យូទ័រមួយនេះភ្លាមៗក៏ធ្វើឲ្យសូហ្វវែកម្មវិធីកំចាត់ មេរោគលែងដំណើរការ និងថែមទាំងលុបកម្មវិធីកំចាត់មេរោគចេញពីកុំព្យូទ័រទៀតផង បន្ទាប់មកវាបន្តរីករាលដាលខ្លួនវាដោយបើកនូវផ្ទាំង Chat Window នៅលើ Facebook របស់មិត្តភក្តិទាំងអស់របស់អ្នកតែម្តង ។
ក្រុមអ្នកឯកទេសរបស់ Trend Micro ដែលបានរកឃើញមេរោគនេះបាននិយាយថា “មេរោគនេះឆ្លងរីករាលដាលតាមរយៈកម្មវិធីលេងផ្ញើសារភ្លាមៗ និង វេបសាយបណ្តាញសង្គមនានា ។ សារដែលវាផ្ញើភ្លាមៗគឺជា Link មួយដែលដោនលោតខ្លួនវាផ្ទាល់” ។
ដូច មេរោគគំរាមកំហែងកុំព្យូទ័រដទៃទៀតដែរ រឿងដំបូងបង្អស់ដែលមេរោគ Steckt.Evl នេះធ្វើគឺត្រូវបញ្ឈប់ដំណើរការកម្មវិធីដែលអាចចាប់ និងបំផ្លាញវា ។ មេរោគនេះបន្ទាប់មកពិតជាបានលុបចោលកម្មវិធីកំចាត់មេរោគទាំងនោះមែន មុនពេលយើងដោនលោតយកកម្មវិធីកំចាត់មេរោគផ្សេងទៀតដើម្បីសំអាត ម៉ាស៊ីនឆ្លងមេរោគ ។
Trend Micro និយាយថា “មេរោគនេះវាបញ្ឈប់រាល់ដំណើរការ ឬ សេវាកម្មណាដែលពាក់ព័ន្ធនឹងកម្មវិធីប្រឆាំងមេរោគខ្លាំងជាងគេបំផុត ។ វាក៏លុបចោលនូវ File ដែលពាក់ព័ន្ធនឹងដំណើរការ ឬ សេវាកម្មដែលវាបានបញ្ឈប់ដំណើរការផងដែរ ។ ហើយវាក៏បន្តរុករាននៅលើប្រព័ន្ធកុំព្យូទ័រដែលឆ្លងមេរោគនេះ” ។
ដូចការគំរាមកំហែងស្រដៀងគ្នានេះភាគច្រើនដែរ គោលដៅរបស់មេរោគនេះគឺដើម្បីគ្រប់គ្រងកុំព្យូទ័រ ពោលគឺដើម្បីលួចទាំងព័ត៌មានសំងាត់ដូចជាទិន្នន័យលំអិតរបស់ធនាគារ និង ដើម្បីប្រើទាំងកុំព្យូទ័រដែលមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណេតដែលជា ផ្នែកមួយនៃបណ្តាញរបស់ពួក Hacker នៅក្នុងការវាយប្រហារតាមអ៊ីនធឺណេតទ្រង់ទ្រាយធំ ៕
ប្រភព៖ http://cen.com.kh/
Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុំព្យូទ័រ, ដំណឹងពិសេស and tagged , , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s