លេសតំបន់​អបគមន៍​​ស្អីទៀតហើយ?


តំបន់អបគមន៍= តំបន់បែកពីកាគ្រប់គ្រងរបស់ប្រទេស រឺរដ្ឋ។

ស្លាប់ម្នាក់ ពីរនាក់រងរបួស ៥នាក់ត្រូវបានចាប់ខ្លួន ក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ក្នុងការបង្ក្រាបមួយ ក្រោមបញ្ជាពីលោក ស ខេង និងលោក នេត សាវឿន

សាកសពក្មេងស្រីរងគ្រោះដែលត្រូវអាជ្ញាធរបាញ់

សាកសពក្មេងស្រីរងគ្រោះដែលត្រូវអាជ្ញាធរបាញ់

មូលហេតុដែលគណៈកម្មាធិការចម្រុះចាត់វិធានការនៅតំបន់នោះ ព្រោះអ្នកទាំងនោះមកតាំងលំនៅអនាធិបតេយ្យនៅទីនោះ ហើយមិនគោរពអាជ្ញាធរមូលដ្ឋាន។ ពួកគេបង្កើតអាជ្ញាធរផ្ទាល់ ហើយពួកគេយកប្រាក់ពីរថយន្តដឹកទំនិញឆ្លងកាត់តំបន់នោះ ក្នុងរថយន្តមួយគ្រឿងត្រូវបង់ប្រាក់ ១ម៉ឺនរៀល ហើយថែមទាំងគំរាមសម្លាប់អ្នកភូមិណា ដែលមិនចូលរួមក្នុងសមាគមប្រជាធិបតេយ្យរបស់ពួកគេ។
សំឡេងគ្រាប់កាំភ្លើងបានផ្ទុះឡើង ក្នុងភូមិប្រមា ឃុំកំពង់ដំរី នៅម៉ោងប្រមាណជា៨កន្លះព្រឹក ម្សិលមិញ នៅពេលក្រុមគណៈកម្មាធិការចម្រុះ ២០នាក់ ដែលមានទាហាន កងរាជអាវុធហត្ថ មកពីស្រុកឆ្លូង ខេត្តកំពង់ចាម និងខេត្តក្រចេះ បានមកដល់កន្លែងនោះតាមឧទ្ធម្ភាគចក្រ។
យោងតាមព័ត៌មានដែលទទួលបាន មានអ្នកភូមិម្នាក់ស្លាប់ ២នាក់រងរបួស និង៥នាក់ត្រូវបានចាប់ខ្លួន ហើយអាជ្ញាធរចោទប្រកាន់ពួកគេថា ចង់បង្កើតតំបន់អបគមន៍ ក្នុងឃុំ តែអ្វីដែលអាជ្ញាធរធ្វើ គឺចង់យកដីពីអ្នកភូមិទៅឲ្យក្រុមហ៊ុន កាសូទីម តែប៉ុណ្ណោះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។ ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកក្រុមដែលដឹកនាំដោយឈ្មោះ ប៊ុន រដ្ឋា ដែលថាជាមេខ្លោងនៃសមាគមអ្នកប្រជាធិបតេយ្យថា ជាក្រុមអនាធិបតេយ្យ ប្រព្រឹត្តល្មើសច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋស្ថិតជាធរមានក្នុងប្រទេស។
នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញនេះដែរ ក៏បានកត់សម្គាល់ថា ក្រុមនេះបានតាំងខ្លួនជំនួសអាជ្ញាធររដ្ឋ ចុះវាស់ដីចែកឲ្យអ្នកដែលខ្លួនបោកបញ្ឆោត រារាំងការចុះធ្វើស្ថិតិអ្នកស្នាក់នៅ និងថា បានដឹកនាំបាតុកម្មខុសច្បាប់បិទផ្លូវជាតិជាច្រើនលើក រហូតដល់គាបសង្កត់មិនឲ្យអ្នកដឹកនាំភូមិឃុំ និងប្រជាជនទីនោះទាក់ទងនិងមិនឲ្យចេញពីតំបន់ដែលគេគ្រប់គ្រង ដែលវាជាការប៉ុនប៉ងឈានទៅបង្កើតតំបន់អបគមន៍ផង។ ជាមួយគ្នាដែរសេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចបានបង្ខំចិត្តប្រើប្រាស់វិធានការស្រប ច្បាប់កាលពីម្សិលមិញ ដើម្បីឈានទៅគ្រប់គ្រងរដ្ឋបាលតំបន់នោះឡើងវិញតែប៉ុណ្ណោះ ក្រោយពីមានការចាប់ខ្លួនយោធាពីរនាក់បង្ខាំងទុក និងដកហូតអាវុធពីរដើមដកយកគ្រាប់ចេញ៕

អត្ថបទខាងលើគ្រាន់តែដកស្រង់ខ្លះ
អត្ថបទពេញ ៖ អាជ្ញាធរបាញ់ពលរដ្ឋស្លាប់ក្នុងខេត្តក្រចេះ

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ដំណឹងពិសេស and tagged . Bookmark the permalink.

3 Responses to លេសតំបន់​អបគមន៍​​ស្អីទៀតហើយ?

  1. តា ម៉ាប់ និយាយថា៖

    អបគមន៍ស្អី មាន​កាំភ្លើង​ម៉ាន​ដើម?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s