មតិប្រតិកម្មរបស់ខ្ញុំតបនឹងអត្ថបទមួយ


http://news.sabay.com.kh/articles/241142
ចំពោះខ្ញុំ គឺខ្ញុំមិនគាំទ្រនឹងប្រកាស និងគំនិតដែលថា អក្សរខ្មែរឡាតាំង គឺជារសនិយមថ្មីរបស់យុវវ័យខ្មែរនោះទេ ព្រោះខ្មែរមានអក្សររបស់ខ្លួនរួចហើយ មិនចាំបាច់យកអក្សរឡាតាំងដែលសម័យបារាំង ដោយពួកគេបង្ខំឲ្យខ្មែរលុបបំបាត់អក្សរជាតិរបស់ខ្លួនហើយឲ្យខ្មែរប្រើប្រាស់អក្សរឡាតាំងរបស់ពួកគេនោះទេ។ សម័យមុនគឺមានគេបង្ខិតបង្ខំមែន តែសម័យនេះគ្មាននរណាបង្ខំសោះឡើយ មានតែខ្មែរខ្លួនឯងចង់បំបាត់អក្សរខ្លួនឯងចោល ហើយងាកមកសរសេរអក្សរឡាតាំងជាសំនៀងជាភាសាខ្មែរ អក្សរកត់សូរ រឺ អង់គ្លេសហៅថា  tranliteration ទៅវិញ។
មានអ្នកខ្លះ ពន្យល់ថា មកពីទូរស័ព្ទស៊េរីទាបៗ មិនមានអក្សរខ្មែរប្រើ ទាល់តែទូរស័ព្ទស៊េរីទំនើបៗប្រើ ទើបអាចមើលអក្សរខ្មែរឃើញ រួចចុះក្រុមហ៊ុន Nokia បានបញ្ចេញលក់ទូរស័ព្ទភាសាខ្មែរ ដែលអាចមើលឃើញ និងសរសេរភាសាខ្មែរបាន ម៉េចក៏មិនប្រើវា ប៉ុន្តែឥឡូវនេះមានអ្នកខ្លះ ប្រើដល់កុំព្យូទ័រ ទូរស័ព្ទទំនើបៗទៅហើយ បែរជាមិនសរសេរជាភាសាខ្មែរ ហើយនៅថាមិនចេះសរសេរ រឺកុំព្យូទ័រគ្មានបញ្ចូល ពុម្ពអក្សរខ្មែរ ហើយអ្នកខ្លះទៀតថែមទាំងថា អក្សរខ្មែរយូនីកូដ ពិបាកសរសេរ ចំនាយពេលយូរជាងការសរសេរបែបអក្សរខ្មែរឡាតាំងទៅវិញ។ បច្ចុប្បន្ននេះ កុំព្យូទ័រសឹងទាំងអស់ សុទ្ធតែមានអក្សរខ្មែរប្រើប្រាស់ លើកលែងអ្នកនោះ ដែលមិនចង់សរសេរខ្មែរ ។ សូម្បីជនជាតិបរទេសខ្លះ គេខំណាស់ ធ្វើយ៉ាងណាឲ្យចេះនិយាយខ្មែរ និងជាពិសេសគឺអាចសរសេរអក្សរខ្មែរបាន តួយ៉ាងដូចជាល្បង Jérémie គាត់ខំរៀននិងសរសេរខ្មែរណាស់ ចំលែកតែខ្មែរគ្នាឯង។
ខ្ញុំនិយាយតាមត្រង់ទៅចុះ បើសិនជាឲ្យបរទេសរៀននិយាយខ្មែរ និងសរសេរខ្មែរបែបខ្មែរឡាតាំងជាជាងឲ្យខ្មែរគ្នាឯង សរសេរខ្មែរឡាតាំងដែលខ្លួនឯងជាខ្មែរ មានអក្សររៀននៅឯសាលាស្រាប់។

ខ្ញុំគិតទៀតថា បើសិនជាយកអក្សរខ្មែរឡាតាំងឲ្យបរទេសរៀននិយាយ និងសរសេរខ្មែរ ដូចជាល្អជាង។ ម៉្យាង យើងអាចយកវាជំនួស Script កូដ ដោយគ្រាន់តែវាយ ” kae= K+shift e” នោះវានឹងចេញពាក្យ «កែ» យើងអាចយកវាសរសេរលើ Complex Script សំរាប់យកវាទៅសរសេរក្នុងកូដកម្មវិធី ដើម្បីអភិវឌ្ឍន៍លើវិស័យអក្សរខ្មែរក្នុងឧបករណ៍ អេឡិចត្រូនិចនានាបាន។ តែកុំយកវាធ្វើឲ្យរសនិយមសំរាប់យុវវ័យ ដែលឆ្គួតស្នេហា មួយអាទិត្យប្រាំពីរថ្ងៃនោះ ។
សូមមើលខាងក្រោមនេះ៖
ខាងក្រោមនេះគឺភាគច្រើនដែលបានឃើញ គឺមនុស្សមួយចំនួនធំបានប្រើវាក្នុងការ SMS  ផ្ញើសារឲ្យគ្នា និងមួយចំនួនខ្មែរទៀត អង់គ្លេសខ្សោយផុតលេខ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ខ្ញុំចង់ដឹង, គំនិតឡប់។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s