ទៅទទួលអំណោយ


អ្នកទី១ : អេ! អាមាន តើឯងកំពុងតែទៅណាហ្នឹង?
អ្នកទី២ : យើងកំពុងតែទៅទទួលអំណោយ ឮសូរគេថាមកចែកអំណោយ។
អ្នកទី១ : ចុះខាងណាមកចែកអំណោយហ្នឹង?
អ្នកទី២ : ខាងណាក៏ដោយកុំទៅខ្វល់ ឲ្យតែគេចែក យើងចេះតែទៅទទួលទៅ មានទៅខាតបង់អី។
អ្នកទី១ : ឯងទៅទទួលទៅ ! គ្នាឯណេះខ្ជិលទៅណាស់ តែបើថាអំណោយច្រើន ចាំហៅគ្នាឲ្យទៅទទួលផង។
អ្នកទី២ : អើ! បើឯងខ្ជិលទៅចឹង មានតែអត់ហើយ.. យើងទៅហើយ
មួយសន្ទុះក្រោយមក
អ្នកទី១ : នែ! ឯណាអំណោយដែលគេថាចែកនោះ?
អ្នកទី២ : អំណោចខ្មោចយក៍ស្អី! គ្រាន់តែទៅដល់ភ្លាម គេសួរថាបក្សណាដែរ?
អញឆ្លើយវឹងថាបក្សចង្កៀងប្រេងកាត   គេឮតែចឹងថាអំណោយអស់ហើយ លើកក្រោយចាំមកទទួលទៀត។
អ្នកទី១ : អញថាអីចេះខុស! គេចែកតែបក្សគេសោះ ឯងទៅទទួលស្អីដែរ!? ទៅលើកក្រោយឲ្យចេះមើលផង កុំតែឮសូរគេចែកអំណោយ តាំងស្ទុះវឹងដូចគោដេញ។
អ្នកទី២ : ចុះក្រែងគេចែកអស់មែនទេដឹង? ឯកុំចេះតែនិយាយផ្ដាស ព្រោះបក្សគេហ្នឹង គេមិនប្រកាន់ថាបក្សណាបក្សណីទេ ឲ្យតែទៅទទួលគឺគេចែកឲ្យហើយ។
អ្នកទី១ : ចាំតែមើលតើហ្អា!

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ពីណាពីណី and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s