ខ្មែរគឺអីចឹងមែនទេ?


ខ្មែរចឹងណ៎ គ្មានអីក្រៅពីបង្វក់ពូជខ្លួនឲ្យរាំច្រៀងសប្បាយ បង្វក់ស្មារតីអ្នកជំនាន់ក្រោយឲ្យតាមសម័យដ៏សប្បាយ នៃគ្រឿងញៀន ជាតិស្រវឹង និងផ្លូវភេទនោះទេ។ ជាងនេះទៅទៀត អ្នកដែលប្រើអ៊ីនធើណេតភាគច្រើន មិនស្កាល់ពីតំលៃអ្វីដែលហៅថា ចំនេះដឹងទាល់តែសោះ  បែរជានាំគ្នា ថតរូបអួតគ្នា សំញ៉ែងសំភារៈនិយមទៅវិញ ហើយជាងនេះទៅទៀត សរសេរខ្មែរមិនចំជាខ្មែរ អង់គ្លេសមិនចំអង់គ្លេស  ប្រហែលជារៀនអង់គ្លេសច្រើនពេក ភ្លេចអក្សរជាតិរបស់ខ្លួនក៏មិនដឹង។ ប្រឹងទៅខ្មែរ ប្រឹងសប្បាយទៅ តិចទៀតយំមិនចេញទេ.. អ្នកនឹងដូចចម្ប៉ា និងអតីតអាណាចក្រខ្មែរកាលពីសម័យបុរាណមិនខានឡើយ..  រាល់ថ្ងៃនេះ ក្រៅពីChat តេទូរស័ព្ទស្នេហាអូនបង មាសមុំសុំស្នេហ៍ តើចេះស្អីទៀត? ប្រហែលជាចាញ់សិស្សសាលាបឋមសិក្សាប្រទេសថៃ វៀតណាផងក៏មិនដឹង  តើមានបើកភ្នែកមើលប្រទេសជិតខាងដែររឺទេ? ខ្ញុំធ្លាប់ឃើញវិដេអូ អំពើអានាចារនៅប្រទេសជិតខាងរបស់យើង ជាងប្រទេសយើងទៅទៀត តែគេអាចគ្រប់គ្រង និងបង្ក្រាប់ទាន់ពេលវេលា ហើយមិនធ្វើឲ្យអ្នកទាំងនេះប៉ះពាល់ដល់មុខមាត់សង្គមរបស់គេ (ប្រទេសគេមានកាមេរ៉ាសន្តិសឹងគ្រប់កន្លែង)។ យុវជន យុវនារីខ្មែរ មួយចំនួនខ្លះ គ្មានចេះស្អីសោះ ចេះតែសុំលុយម៉ែឪចាយសប្បាយហ៊ឺហា ទិញសំភារៈនិយម និងញ៉ែគ្នា។ បើមិនចេះស្អីធំដុំទេ ក៏ចេះអ្វីមួយដើម្បីផ្ដល់ប្រយោជន៍សង្គម។
សព្វថ្ងៃនេះគឺមានច្រើន  ចម្រៀងបង្វក់ស្មារតី  សំភារៈនិយម កាមគុណអូនបង  សីលធម៌សង្គមធ្លាក់ចុះ និងមួយទៀត គឺក្មេងពាល  ក្មេងទំនើង (បងតូចបងធំ)។
គួរឲ្យខ្មាសណាស់ ដែលក្មេងសាលាបឋមសិក្សាស្រុកគេ អាចធ្វើមនុស្សយន្តបាន ចុះក្មេងស្រុកឯងវិញ (ព្រះម្ចាស់ថ្លៃអើយ ពួកញៀននឹងល្បែងហ្គេមសោះ) តើមានចេះអ្វិហើយរឺនៅ រឺក៏ប្រព័ន្ធអប់រំនៅមានកំរិត។ ហ្នឹងហើយ ខ្មែរចឹងមែនទេ?
និយាយឡើងស្ងួតទឹកមាត់មួយគំនរ បើមើលមិនឃើញទៀត ចឹងខ្ញុំគ្មានពាក្យអីនិយាយទៀតទេ ទុកឲ្យពួកគេទទួលចុះ ព្រោះពួកខួរអន់ខ្លះ និយាយអ្វីក៏មិនចាំ ដាក់មិនចូលក្នុងខួរដែរ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged , . Bookmark the permalink.

2 Responses to ខ្មែរគឺអីចឹងមែនទេ?

  1. ក្មេងស្រែ និយាយថា៖

    ឃើញ​ពាក្យ​វា​អង្គុយ​ជុំ​​គ្នា​ម្តងៗ, ពួកមីស្រីៗ​អង្គុយ​លាបម៉ាកាយ៉េ និយាយ​តែ​ពី​ឈ្មោះប្រុស​មក​ញ៉ែ, ពួក​អាប្រុសៗ​និយាយ​អួត​គ្នា​តែ​ពី​កាប់ចាក់ទាត់ធាក់ ប្រើប្រាស់ថ្នាំញៀន, បើ​ពួកក្មេងៗ​ក្តរប៉ុនម្ទេស និយាយគ្នា​តែអាការ, ម៉ុងកូល ស្អីរ​គេ​នោះ! ស្គេញ​ដល់​កាលៀន ចង់​តា​ស្ទុះ​ទៅ​ហក់ធាក់​តែ​ខ្លាច​វ៉ៃអត់ឈ្នះ​វា!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s