គន្លឹះ​សំខាន់ៗ​នៅ​ក្នុង​ការ​បន្ថយ​ជំងឺតាងតឹងអារម្មណ៍ នៅ​កន្លែង​ធ្វើការ​


នៅពេលដែលអ្នកមានអារម្មណ៍ Stress (ជំងឺតាងតឹងអារម្មណ៍)នៅកន្លែងការងារខួរក្បាលរបស់អ្នកបានបង្កើតនៅអារម្មណ៍ស្វ័យ ប្រវិត្តចំនួនពីរ។ ទីមួយគឺអារម្មណ៍គំរាមគំហែងដោយសារទំនាក់ទំនងការងារ ទីពីរ គឺអារម្មណ៍ដែលភ័យខ្លាចដោយសារមិនបានសំរេចទៅតាមការទាមទារកា រងារ។ ជំងឺតាងតឹងអារម្មណ៍មិនមែនជំងឺមហារីកដែលព្យាបាលមិនជានោះឡើយ។ អ្នកអាចអនុវត្តន៍តាមជំហានមួយចំនួនខាងក្រោមនេះដើម្បីកាត់បន្ថយ វានិងបង្កើតភាពជឿជាក់លើខ្លួនឯងដូចតទៅ:

១. ទទួលទានអាហារឲ្យបានគ្រប់គ្រាន់(ជីវជាតិនិងបរិមាណ)

អាហារគឺជាធាតុសំខាន់បំផុតសំរាប់ការទ្រទ្រង់ជីវិតមនុស្ស។ វាមិនមែនត្រឹមត្រូវសំរាប់ផ្តល់ការលូតលាស់ខាងផ្នែករាងកាយតែ ប៉ុណ្ណោះទេ វាក៏ជាធាតុទ្រទ្រង់ផ្លូវអារម្មណ៍ផងដែរ។ ប្រសិនបើអ្នកពិសារអាហារ (ពិសេសអាហារពេលព្រឹក) បានគ្រប់គ្រាន់ទាំងបរិមាណទាំងជីវជាតិអ្នកនឹងមានកំលាំងផ្លូវកាយ សកម្មភាពគ្រប់គ្រាន់សំរាប់បំពេញការងារលើសពីនេះទៅទៀតនោះវាក៏ អាចជួយឲ្យខួរក្បាលរបស់អ្នកដំណើរការបានល្អផងដែរ។ ពោលគឺលោកអ្នកអាចគិតអាចដោះស្រាយបញ្ហាចាត់ចែងការងារនិងកំណត់ គោលដៅការងារបានល្អប្រសើរ។

២. គិតដល់ចំណុចវិជ្ជមាននិងបង្កើតភាពរីករាយ

ការគិតដល់ចំណុចវិជ្ជមាននិងការបង្កើតភាពរីករាយ គឺជាវិធីសាស្រ្តសំខាន់មួយក្នុងការធ្វើឲ្យខួរក្បាលរបស់អ្នកដំណើរ ការបានល្អ។ វាគឺជាកត្តាជួយឲ្យអ្នកបំពេញការងារបានល្អដែលអាចនាំទៅដល់ភាព ជោគជ័យការងារ ហើយជោគជ័យការងារនេះហើយដែលជួយអ្នកក្នុងការកាត់បន្ថយជំងឺ Stress (ជំងឺតាងតឹងអារម្មណ៍)។ ដូច្នេះជួយឲ្យការគិតដល់លទ្ធផលបរាជ័យ ហេតុអ្វីបានជាអ្នកមិនគិតទៅដល់ភាពជោគជ័យជំនួសវិញ។ នៅពេលដែលអ្នកគិតដល់ភាពរីករាយ និងភាពជោគជ័យអ្នកកំពុងតែលើកទឹកចិត្តខ្លួនឯង។ ចូលគិតដល់ចំណុចល្អនៃការងាររបស់អ្នកទោះវាជាចំណុចបន្តិច បន្តួចក៏ដោយ។ នៅពេលដែលអ្នកឃើញចំណុចវិជ្ជមានតូចមួយក្នុងជីវិត និងការងាររបស់អ្នកចំណុចល្អផ្សេងៗទៀតនឹងចាប់ផ្តើមកើតមានឡើង ផងដែរ។ ព្យាយាមគិតដល់ចំណុចល្អនៃសមត្ថភាព និងបុគ្គលិកលក្ខណះរបស់អ្នកព្រមទាំងនិយាយថា អ្នកអាចធ្វើការងាររបស់អ្នកបាន។ សូមគិតដល់ចំណុចវិជ្ជមាននៃការងាររបស់អ្នកហើយគិតដល់ភាពជោគជ័យ នៃការងារដែលអ្នកធ្លាប់មានកន្លងមក។ សូមកុំព្យាយាមគិតថាការងារដែលអ្នកកំពុងធ្វើនេះ គឺអាចនឹងមានកំហុសឆ្គងនៅពេលដែលអ្នកយកទៅបង្ហាញប្រធានរបស់អ្នក ត្រួតពិនិត្យ។ ការគិតបែបនេះ អ្នកកំពុងតែបំពុលខួរក្បាលរបស់អ្នកជាមួយគំនិតអវិជ្ជមាន។ ហើយអ្នកនឹងមិនអាចធ្វើការងារបានល្អទេ ហើយជំងឺស្រ្តេះ នឹងកើតមានចំពោះខ្លួនអ្នកផងដែរ។ ដូច្នេះ សូមចាប់ផ្តើមគិតចំណុចវិជ្ជមាននិងភាពរីករាយចាប់ពីពេលនេះត ទៅ។

៣. ដោះស្រាយស្ថានភាពមិនអំណោយផលមូយចំនួន

Stress កើតមានតាំងពីអ្នកមិនទាន់ចូលមកកន្លែងធ្វើការ មកម្លេះ។ ដោយសារស្ថានភាពមិនអំណោយផលមួយចំនួន ដូចជាការចូលគេងយប់ជ្រៅពេកនិងក្រោកឡើងជិតដល់ម៉ោងធ្វើការការ ស្ទះចរាចរណ៍អាកាសធាតុក្តៅអាប់អួរជាដើម។ល។ ដូចនេះ សូមអ្នកដោះស្រាយបញ្ហាទាំងនេះបានទើបជាការប្រសើរ។

៤. រកភាពសំរាកដើម្បីសំរួលឥរិយាបទ

ទាំងខួរក្បាល ទាំងរាងកាយរបស់អ្នកត្រូវការពេលវេលាសំរាក ហេតុដូច្នេះ ចូលចំណាយពេល 5 ទៅ 10 នាទី បន្ទាប់ពីការងារមួយម៉ោងរបស់អ្នកបើ អាចធ្វើទៅបាន។សកម្មភាពសំរាប់សំរួលឥរិយាបទរួមមានការអានរឿងកំប្លែងខ្លីៗស្តាប់តន្ត្រីជជែក កំសាន្តជាមួយមិត្តរួមការងារ និងយកខ្យល់អាកាស។

៥. រៀបចំការងាររបស់អ្នកឲ្យមានរបៀបរៀបរយ

មនុស្សទាំងឡាយ ដែលស្មុគស្មាញ និងការងារ ភាគច្រើនដោយហេតុថា ពួកគាត់មិនទាន់ចេះរៀបចំការងារឲ្យមានរបៀបរៀបរយ។ ត្រង់នេះ គឺមានន័យថា អ្នកត្រូវចេះរៀបចំការងារណា ដែលត្រូវធ្វើមុន ហើយការងារណា ដែលត្រូវធ្វើជាបន្ទាប់។ ហើយប្រសិនបើការងារនោះ មានពេលកំណត់អ្នកត្រូវចាប់ផ្តើមធ្វើវាឲ្យបានកាន់តែឆាប់កាន់តែ ល្អ ដើម្បីបានបញ្ចប់មុនកាលកំណត់ និងមានឳកាសកែប្រែកំហុសឆ្គងទាន់ពេលវេលា បើវាកើតឡើង។

៦. ចាប់ផ្តើមរៀននិយាយថា “ទេ”

ជាទូទៅអ្នកមិនចង់និយាយបដិសេធទៅអ្នកដទៃឡើយ នៅពេលដែលគេពឹងពាក់អ្នកឲ្យធ្វើអ្វីមួយព្រោះមិនចង់ឲ្យ គេអន់ចិត្តឬអ្នកចង់បង្ហាញថា អ្នកគឹជាមនុស្សល្អមានចិត្តទូលាយ ឬមានសមត្ថភាព។ ប៉ុន្តែប្រការនេះ វាក្លាយទៅជាបន្ទុកដែលកាន់តែធ្ងន់ធ្ងរសំរាប់អ្នកទៅវិញទេ ប៉ុន្តែបើអ្នកញញឹមទទួលគ្រប់ពេលនោះ ពួកគេប្រាកដជាយល់ថាអ្នកមានពេលវេលាគ្រប់គ្រាន់ ក្នុងការធ្វើកិច្ចការ ដែលពួកគេស្នើសុំ ឬដាក់ឲ្យ។ ដូចនេះ អ្នកត្រូវចាប់ផ្តើមរៀននិយាយថា ‘ ទេ’ និងប្រាប់អំពីមូលហេតុដែលអ្នកមិនអាចធ្វើការងារនោះ ឲ្យបានច្បាស់លាស់ ដើម្បីឲ្យអ្នកអាចមានពេលគ្រប់គ្រាន់សំរាប់បំពេញការងារសំខាន់ៗរបស់អ្នក៕

ប្រភព៖ khmerstation

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង and tagged , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s