ចប់ហើយខ្មែរ


គួរឲ្យសោកស្តាយណាស់ដែលគ្មានការយកចិត្តទុកដាក់ ក៏ដូចជាការធ្វើកំណែទម្រង់ណាមួយឲ្យប្រាកដប្រជា ចំពោះរឿងសង្គម។

ក្មេងប្រុសវក់នឹងល្បែងហ្គេម មានស្នេហាទាំងក្មេង   ឯក្មេងស្រីវក់នឹងការរាំច្រៀង និងការតែងខ្លួនឲ្យក្មេងប្រុសមើល  ឯក្មេងជំទង់វក់នឹងសម្រស់ខ្លួនឯង ដោយអ្នកខ្លះ រៀនមិនទាន់ចប់ថ្នាក់ទី៩ផង យកពេលមានប្រយោជន៍ ទៅហាត់រាំ ច្រៀង និងផឹកស៊ីហ៊ឺហារ ជាជាងយកពេល ក្រេបចំណេះ និងរៀនអំពីសង្គមសីលធម៌ ដែលអ្នកខ្លះ អាងតែស្គាល់គ្នាច្បាស់នោះ ហៅគ្នាសុទ្ធតែ«អញ ហ្អែង អាមឹង» ជេរគ្នាលេងយ៉ាងឈ្ងុយឆ្ងាញ់ ប្រៀបបានទៅនឹងការលេងសើចគួរឲ្យចង់សើចមួយ។
ចំនែកឯប្រុសស្រីពេញវ័យក៏មិនណយដែរ អាងខ្លួនមានកំលាំងពេញលេញ ឈ្លក់វង្វេងនឹងសម្រស់ខ្លួនឯង ខ្លាចតែខ្លួនឯងមិនស្អាត គ្មានគេចាប់អារម្មណ៍ ក៏ខំប្រឹងថតជារូបភាពតែងខ្លួនគ្រប់បែបយ៉ាង ដោយមិនគិតពីអ្វីទាំងអស់។ បបួលគ្នាផឹកស៊ី ទៅការ៉ាអូខេ ចូលក្លឹបសំរាប់ប្រុសៗ ជាជាងបបួលគ្នាធ្វើការងារណាដែលមានប្រយោជន៍ដូចជា ពិភាក្សារឿងសង្គម ផ្ដល់ចំណេះមតិគ្នា  ប្ដូរគំនិតយោបល់គ្នា និងបង្ហាញស្នាដៃទៅសិស្សប្អូនរបស់ខ្លួន។

បើក្មេងត្រូវគេលាងខួរក្បាលតាំងពីក្មេងទៅហើយ តើទំពាំងស្នងឬស្សីយ៉ាងម៉េច?
ក្លាយជាទំពាំងជ្រក់ រឺទំពាំងរលួយសឹងទាំងអស់ទៅហើយ ហើយទំពាំងដែលល្អមួយចំនួនបានទៅនៅស្រុកគេ ដើម្បីចៀសផុតពីការរលួយបាត់ផងដែរ។ ឱខ្មែរអើយខ្មែរ ហេតុអ្វីក៏ត្រូវគេបង្វក់ហើយនៅតែ ចង់តាមគេទៀត  តើភាពសប្បាយដែលអ្នកគេផ្ដល់ឲ្យអ្នក វាល្អជាងភាពសប្បាយដែលអ្នកខិតខំដោយខ្លួនឯង តើមែនទេ?

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារ [Child], ខ្ញុំចង់ដឹង and tagged , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s