TC និង​វៀតណាម​នឹងបង្កើន​ល្បឿន​អ៊ីនធឺណិតដល់ 10ជីកាប៊ិត


កាលពីថ្ងៃទី២០ មេសា កន្លងទៅនេះ នៅឯសណ្ឋាគារភ្នំពេញ មានពិធីចុះហត្ថលេខារួមមួយរវាងក្រុមហ៊ុនទូរគមនាគមន៍ នៃប្រទេសកម្ពុជា និងវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់បណ្តាញទូរគមនាគមន៍ ដែលបញ្ជូននឹងអាចទិន្នន័យក្នុងល្បឿនលឿនរហូតដល់ 10GB។ ពិធីចុះហត្ថលេខានេះគឺត្រូវបានគេធ្វើឡើងបន្ទាប់ពីការសាកល្បង ការតភ្ជាប់បណ្តាញខ្សែកាបអុបទិកលើដីគោក និង នៅក្រោមសមុទ្ររួចមក។

នៅក្នុងពិធីនោះ លោក សូរ ឃុន ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិយាយថា ទិសដៅរបស់រាជរដ្ឋាភិបាល លើវិស័យទូរគមនាគមន៍ គឺកសាងឱ្យបាននូវប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ ដ៏ទំនើប និងសមស្រប ដែលអាចមានលទ្ធភាពផ្តល់ឱ្យអ្នកប្រើប្រាស់ ក្នុងប្រទេស នូវសេវា ទូរគមនាគមន៍ ទាន់សម័យ និងមានទំនុកចិត្ត ដូចដែលប្រទេសជិតខាងយើង និងក្នុងតំបន់ កំពុងប្រើប្រាស់ ហើយប្រែក្លាយសេវាទូរគមនាគមន៍នេះ ឱ្យក្លាយជាហេដ្ឋារចនាសម្ព័ន្ធ ដ៏មានប្រសិទ្ធភាពបំផុត សម្រាប់គាំទ្រ ដល់ការធ្វើវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្មនៅកម្ពុជាផងដែរ។

ដូច្នេះ ការរៀបចំ “បណ្តាញទូរគមនាគមន៍បញ្ជូនទិន្នន័យក្នុងល្បឿនលឿន” នេះ គឺជាមធ្យោបាយចាំបាច់បំផុត ដើម្បីសម្រេចគោលដៅរបស់រដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន TC(Tele Communication of Cambodia) កម្ពុជា និងក្រុមហ៊ុន VTI(Vietnam Telecom International) បានចុះហត្ថលេខាជាមួយគ្នាតាំងពីថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១១ មកម្ល៉េះ ដែលផ្ដល់សេវា IP Transit, IPLC និង IP-VPN ក្នុងទ្រង់ទ្រាយធំ ដែលមានចំណុះល្បឿនលឿនបំផុត ក្នុងកម្រិត (STM-64)=10GB តភ្ជាប់ពីប្រទេសកម្ពុជា ទៅទីក្រុងហុងកុង និងទូទាំងពិភពលោក តាមរយៈបណ្តាញខ្សែកាប់អុបទិកលើដីគោក និងនៅក្រោមសមុទ្រប្រភេទ SMW3 និង AAG របស់ក្រុមហ៊ុន VTI សម្រាប់គោលដៅសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្រាវជ្រាវ និងអប់រំ ដើម្បីផ្គត់ផ្គង់ និងតភ្ជាប់ឱ្យដល់ប្រតិបត្តិការក្នុងប្រទេស តាមតម្រូវការប្រើប្រាស់ ទៅកាន់ពិភពលោកទាំងមូល។ សម្រាប់នៅក្នុងប្រទេសកម្ពុជាយើងវិញក៏បណ្តាញខ្សែកាបអុបទិកនេះ ក៏ត្រូវបានក្រុមហ៊ុនទាំងពីរនេះបានធ្វើការតភ្ជាប់នៅតំបន់មួយ រួចមកហើយ ដូចជានៅតាមព្រំប្រទល់ ទីក្រុងបាវិត, ជ្រៃធំ និងត្រពាំងផ្លុង៕
ប្រភព៖  គេហទំព័រទស្សនាវដ្ដីស៊ីអឹម
បន្ថែម៖  ប្រសិនជាបានល្បឿនប៉ុណ្ណេះមែន  មិនដឹងជាលឿនដល់កំរិតណា ហើយប្រសិនជាអាចយកមកអនុវត្តន៍ភ្លាម តើក្រុមហ៊ុននានា អាចកែគោលការណ៍ និងតំលៃនៃល្បឿនរឺយ៉ាងណានោះទេ  ព្រោះគ្រាន់តែល្បឿ 2mbps របស់ក្រុមហ៊ុន Ezecom មានតំលៃដល់ទៅ ២២០ដុល្លារទៅហើយ។

មើលអត្ថបទស្រដៀង៖

ល្បឿន ១០ជីកាប៊ិត តែ៨៩ដុល្លារ របស់មេគង្គណេត?

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុំព្យូទ័រ, ដំណឹងពិសេស and tagged , , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s