​២៨៩៥​នាក់​ ជាប់​បទ​ល្មើស​ពាក់​ព័ន្ធនឹង​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា


ក្នុងពិធីផ្សព្វផ្សាយសារាចរអន្តរក្រសួងលេខ ០០១ សរ.មផ.បទ របស់ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការគ្រប់គ្រងការធ្វើអាជីវកម្ម និងការប្រើប្រាស់សេវាកម្មទូរគមនាគមន៍របស់ក្រុមប្រតិបត្តិករ ដែលកើតឡើង តាមរយៈប្រព័ន្ធទូរគមនាគមន៍ បានប្រកាសឱ្យដឹងជាសាធារណៈថា នៅអំឡុងឆ្នំា២០១១ កន្លងទៅនេះ មានបទល្មើសដែលជាប់ទាក់ទង់ទៅនឹងប្រព័ន្ធទូរគមនាគមន៍នៅកម្ពុជា មានចំនួនរហូតដល់២៨៩៥នាក់។ អ្នកទំាងអស់នោះត្រូវបានឃាត់ខ្លួននៅក្រោមបទល្មើសការគំរាមកំហែង បទឧក្រិដ្ឋ ជំរិតទារប្រាក់ ការជួញដូរមនុស្ស ការលួចដំឡើង និងធ្វើអាជីវកម្មសេវាកម្មទូរគមនាគមន៍តាមរូបភាព ការបញ្ជូនរូបភាព អាសអាភាស និង អំពើអនាចារផ្សេងៗទៀតតាមរយៈការប្រើប្រាស់ប្រព័ន្ធ ដ៏ទំនើបទូរគមនាគមន៍ ដូចជា ទូរស័ព្ទចល័ត ប្រព័ន្ធអ៊ីនធឺណិត។

លោកឧត្ដមសេនីយ៍ ឆៃ ស៊ីណារិទ្ឋ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងបានលើកឡើងនូវរបាយការណ៍មួយដែល នៅក្នុងនោះបានបញ្ជាក់ថា បទល្មើសបានថយចុះរហូតដល់ ៧,៥២ភាគរយ ពោលបទឧក្រិដ្ឋ បានថយចុះពី ៩៩៤ករណីក្នុងឆ្នាំ ២០១០ មកនៅត្រឹមតែ ៨៦០ករណីក្នុងឆ្នាំ២០១១នេះ។ ចំណែកឯបទមជ្ឈឹមមាន២០៩៣ករណីកាលពីឆ្នាំ២០១០ ថយចុះមកនៅត្រឹម ១៩៩៥ករណី ក្នុងឆ្នាំ២០១១ ហើយជនសង្ស័យ ដែលប្រព្រឹត្តបទល្មើសត្រូវបានឃាត់ខ្លួនយកមកផ្ដន្ទាទោស គឺមានចំនួន ២៨៩៥នាក់ក្នុងចំណោមបទល្មើសចំនួន ២៨៥៥ករណី។ ដោយសារតែក្រុមប្រតិបត្តិករ និងបណ្ដាអ្នកប្រើប្រាស់សេវាទូរគមនាគមន៍ នេះមិនមានមូលដ្ឋានច្បាស់លាស់ និងគ្មានអត្តសញ្ញាណត្រឹមត្រូវ ជាពិសេសនៅពេលដែលមានការលក់ ឬក៏ដោះដូរស៊ីមកាត រវាងអតិថិជន និងអ្នកលក់ចែកចាយទាំងឡាយ ដែលទាំងអស់នេះសុទ្ធតែជាមធ្យោបាយធ្វើសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើឆក់ប្លន់ ការចាប់ជំរិតទារប្រាក់ អំពើឃាតកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្សជាដើម។ ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ នៅពេលខាងមុខគេនឹងសង្ឃឹមយ៉ាងមុតមាំថា ការប្រើប្រាស់បណ្តាញទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជានឹងមានការ ប្រសើរឡើងជាក់ជាមិនខាន់៕
ប្រភព៖  គេហទំព័រទស្សនាវដ្ដីស៊ីអឹម

បន្ថែម៖ ជិតដល់ថ្ងៃគេយកឡើងជ្រុញហើយ  ចំពោះការយកអត្ថបទរបស់គេ ធ្វើជារបស់ខ្លួនឯង និងវិដេអូ និងរូបភាពដែលជាម្ចាស់គេហទំព័រ ដោយគ្មានសុំគេជាមុន ហ្នឹងសុទ្ធតែត្រូវឃាត់ខ្លួន សូម្បីតែក្មេងក៏ដោយ។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុំព្យូទ័រ, ដំណឹងពិសេស and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s