តណ្ហា(ផ្លូវភេទ) ស្រា ល្បែង


សង្កេតឃើញសង្គមខ្មែរសព្វថ្ងៃ ទាំង៣មុខនេះ មានមិនខ្វះ ហើយផ្សាយយ៉ាងគគ្រិកគគ្រេងណាស់  ព្រមទាំងលើកទឹកចិត្តថែមទៀតផង។

ផ្លូវភេទ

បើសំលឹងមើលកម្ពុជាសព្វថ្ងៃ ស្រីៗមួយចំនួនបានថតរូបបង្ហាញមិនចេះអៀនខ្មាស់ ហើយនៅផ្សព្វផ្សាយលេខទូរស័ព្ទ ដើម្បីបំពេញការសប្បាយរបស់ខ្លួនជារៀងរាល់ថ្ងៃ មិនដាច់។ កាប្រលងស្រីប្រុសស្អាត រឺប្រេសស៊ីនោះ ជាកត្កាមួយរួមចំនែកឲ្យការបំពេញចិត្តតណ្ហារបស់បុរសស្រ្ដីអ្នកមាន ដែលប្រាថ្នាចង់បានតែមួយភ្លែត ក្នុងការសំរេចតណ្ហារបស់ខ្លួន ។ កុន និងរូបភាពដែលបង្ហាញពីភាពស្រើបស្រាលនៃបុរសនារីថើបបឺតមាត់ និងការរួមភេទ ដែលដាក់បញ្ចាំងតាមទូរទស្សន៍ខ្សែកាប និងលក់តាមឌីសមួយចំនួន ក៏ជាបច្ច័យមួយ ធ្វើឲ្យមានការប្រព្រឹត្តិរំលោភបំពាន និងសេពសន្តវៈផងដែរ។

សុរា ឬ គ្រឿងស្រវឹង


កន្លងមករាប់សិបឆ្នាំ រហូតមកដល់ពេលនេះ គ្រឿងស្រវឹងនៅតែទទួលប្រជាប្រិយភាព ចំពោះប្រជាជនខ្មែរសឹងគ្រប់រូប មិនថាក្មេង រឺចាស់ យ៉ាងច្រើនក្រាស់ក្រែល ដែលមានទាំងគ្រោះថ្នាក់ចរាចរណ៍ និងអំពើមនុស្សឃាត។
អ្វិដែលគួរឲ្យកត់សំគាល់នោះ ភេជ្ជៈគ្រឿងស្រវឹង បានចរាចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលជនគ្រប់រូបអាចទិញដោយសេរី ដោយមិនបានកំណត់អាយុ និងសុខភាព។ ហើយថ្មីៗនេះ បានផ្សាយយ៉ាងគគ្រិកគគ្រេងនៅតាមទូរទស្សន៍ និងវិទ្យុ ព្រមទាំងបានរង្វាន់ពីការទទួលវាទៀតផង។
ខ្ញុំមិនបានថាស្រាបៀរគ្មានប្រយោជន៍នោះទេ ប៉ុន្តែត្រូវយកប្រយោជន៍ពីវាដោយត្រូវមើលពេលវេលាសមរម្យផងដែរ។

ល្បែង រឺការភ្នាល់


ក្រោយពីល្បែងកន្ទុយលេខ និងភ្នាល់បាល់ត្រូវបានបិទជាសាធារណៈមក យើងឃើញមានល្បែងផ្សេងៗ ដែលបានលេចជារូបរាងមក ដែលស្រដៀងនិង ជាងកាលពីមុនទៅទៀត។ ការផ្ញើសារតាមរយៈទូរស័ព្ទដៃ ដើម្បីឈ្នះរង្វាន់  ការបញ្ចូលទឹកប្រាក់ ដើម្បីបានទទួលរង្វាន់  សុទ្ធតែជាល្បែងបោកស្របច្បាប់។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ត្រដាងការពិត and tagged , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s