របស់អត់ប្រយោជន៍ដែលខ្ញុំយល់ឃើញ


គួរឲ្យស្ដាយណាស់ ដែលជនជាតិខ្មែរមួយចំនួនធំជាកសិករ មិនសូវចេះប្រើអ៊ីធើណេត ហើយពួកគាត់ មិនសូវជាគិតអ្វីក្រៅអំពីក្រពះ និងការចិញ្ចឹមជីវិតនោះទេ។
ខ្ញុំគិតថាពិតជាមានអ្នកចង់ចេះអំពីវា  ចំពោះខ្ញុំវិញ ក្រៅពីការកាត់ត រកឯកសារតាមអ៊ីនធើណេត ការបត់ក្រដាស គឺជាចំណង់ខ្ញុំមួយដែរ…
កាលពីប៉ុន្មានឆ្នាំមុន គឺមានទេចរណ៍បារាំង និងជប៉ុនបានបង្រៀនពីវិធីបត់ក្រដាសនេះដែរ ប៉ុន្តែសំណាងមិនល្អ ដោយខ្ញុំមិនបានដឹងអំពីរឿងនេះ ទើបខកការចូលរួមធ្វើនឹងគេ។
គំនិតខ្ញុំគឺគ្រាន់តែចង់ឲ្យប្រជាជនខ្មែរបច្ចុប្បន្ន មានទំលាប់ដូចពួកជប៉ុន មានមហិច្ឆិតាដូចពួកអាមេរិច  មានចរិកចេះចង់រកលុយដូចពួកហុងកុង មានគំនិតដូចពួកអាលឺម៉ង់  និងមានសន្ដានចិត្តដូចជនជាតិចិន  ហើយនេះជាអ្វីដែលជនជនខ្មែរសម័យមហានរគ នៃចក្រភពខ្មែរធ្លាប់មាន។
ដោយសាររបបឆ្អែតឆ្អន់នៃសម័យកម្ពុជាប្រជាធិបតេយ្យ ដែលខំធ្វើការទាំងថ្ងៃទាំងយប់ឥតមានឈប់សំរាក   ហើយសម័យនេះមិនសូវសង្វាតធ្វើការ តើចង់ប៉ូវសងពីសម័យនោះមកមែនទេ? ឬមួយភាពឧស្សាហ៍ក្នុងសម័យនោះ បានបាត់បង់ទៅតាមសម័យនោះបាត់ទៅហើយ ?  កុំឲ្យគេថាយើង សូម្បីតែឈើចាក់ធ្មេញក៏ផលិតមិនកើតដែរនោះ កុំកុំ។
ក្មេងសម័យនេះកើតមកមានគំនិតចង់ដឹងចង់ឃើញ ប៉ុន្តែបើយើងមិនបានតម្រង់ផ្លូវឲ្យពួកគេនោះ  ពួកគេប្រហែលជាដើរខុសផ្លូវ   ដូចយើងឃើញស្រាប់ហើយក្នុងពេលនេះ  ក្មេងទំនើងច្រើនណាស់។

តាមខ្ញុំគិតបែបឡប់ៗទៅគឺថា ដើម្បីគឺថា យើងត្រូវបង្កើតក្រុមហ៊ុនមួយ ដើម្បីបង្វក់ក្មេងជំនាន់ក្រោយក៏ដូចយុវជនជំនាន់ក្រោយ តាមរយៈ ចម្រៀង  និងល្បែងហ្គេម។
តាមរយៈចម្រៀង យើងត្រូវបង្កើតក្រុមហ៊ុនមួយ ឲ្យមានអ្នកប្រឡងច្រៀង ឲ្យគេដាក់ពាក្យឲ្យបានច្រើន ដើម្បីជ្រើសអ្នកចម្រៀងប្រចាំក្រុមហ៊ុន បន្ទាប់មក ពេលបានអ្នកចម្រៀងហើយ យើងត្រូវបង្កើតកម្មវិធីជួលម៉ោងផ្សាយ  បើសំបូរលុយមែនទែននោះ អាចឈានទៅរកការបង្កើតប៉ុស្តិចម្រៀង និងរាំតែម្ដង។ ធ្វើដូចនេះដើម្បីឲ្យក្មេងៗ និងយុវវ័យ ឲ្យគិតតែពីការច្រៀងរាំ ទាំងថ្ងៃទាំងយប់ ឲ្យពួកគេឈប់គិតពីការសិក្សា យូរៗទៅបោះបង់ការសិក្សា ដើម្បីសិល្បៈ។ 😆

តាមរយៈហ្គេម
នេះជារឿងងាយស្រួលនោះទេ ធ្វើម៉េចឲ្យតែខាងរដ្ឋគេយល់ព្រម ដោយឲ្យលុយបិទមាត់ និងពឹងអ្នកមានខ្សែពួរធំៗ ដើម្បីជួយជ្រុមជ្រែង ថាល្បែងហ្គេមដែលខ្លួនយកមកនេះ គឺមានប្រយោជន៍សំរាប់ក្មេងៗផងយើង ដែលអាចផ្ដល់ប្រាជ្ញាដល់ពួកគេ និងដើម្បីឲ្យខួរក្បាលរីកចំរើន។ គ្រាន់តែផ្លុំខ្យល់ដាក់ត្រចៀកអ្នកធំ គឺអាចបើកបានយ៉ាងងាយ និងស្របច្បាប់។ ដើម្បីបង្វក់ក្មេងៗ វិធីល្បែងហ្គេមកំសាន្តគឺជាវិធីងាយស្រួលមួយ ពេលក្មេងៗគ្មានគំនិតក្នុងការគិតឲ្យមានប្រយោជន៍  ពួកគេអាចដើរផ្លូវមរណៈបានហើយ។

គំនិតឡប់ៗរបស់ខ្ញុំ ប្រហែលជាមានអ្នកខ្លះគិតថា ចុះស្រុកគេ ចឹងដែរសោះ ហ្នឹងហើយគេមិនចាត់វិធានការ គឺដូចតែស្រុកយើងដែរ គេផ្លុំត្រចៀកដូចតែគ្នា ដៀតែខ្នូច។
គ្រាន់តែស្រុកយើងអាសេមអាសាម កន្លែងណាក៏មាន កន្លែងណាក៏ឃើញ..   ឯស្រុកគេមានកន្លែងជាក់លាក់  មានគេចុះត្រួតពិនិត្យត្រឹមត្រូវ។
ស្រុកខ្មែរទើបងើបពីសង្រ្គាម ឲ្យគ្នាសប្បាយខ្លះទៅ  កុំរារាំង…. ចប់កប់យោបល់!

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in គំនិតឡប់ and tagged , , , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 6 ទៅ​កាន់ របស់អត់ប្រយោជន៍ដែលខ្ញុំយល់ឃើញ

  1. អត្ថបទ​នេះ​ន័យ​ជ្រៅ​ណាស់! ពិបាកយល់!

  2. PAPACi ថា:

    well written. I like the title and comes later the new adapting habits in the society.
    Excuse me for the english commenting, I’m not used to write in Khmer.

  3. PAPACi ថា:

    work hard & Pave the ways upwards like the Vietnamese. I have been with few of my Vietnamese Friends during my Internship and school, those underdog are hardworking and intelligent.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s