ភ្នំពេញពិនិត្យលទ្ធភាពស្ថាបនាផ្លូវចរាចរក្រោមដី


ក្រុមស្ថាបត្យកររបស់ក្រុមហ៊ុនអនិកជន OCIC បាន បង្ហាញពីគម្រោងស្ថាបនាផ្លូវថ្មីរូងក្រោមដី១ខ្សែ ដោយជម្រើសក្នុងការសិក្សា អាចជា ផ្លូវថ្មីរូងក្រោមដីនឹងត្រូវធ្វើការ សាងសង់បណ្តោយ ២៧២ម៉ែត្រ ទទឹង ១៤ម៉ែត្រ តភ្ជាប់ពីផ្លូវសហព័ន្ធរុស្ស៊ីកាត់ផ្លូវព្រះមុន្នីវង្ស មកផ្លូវក្រមួនស និងផ្លូវ ព្រះអង្គឌួង (ជាប់វិមានកាណាឌីយ៉ា) ដែលផ្លូវក្រោមដីនេះ ត្រូវបានបែងចែកជា៤គន្លងផ្លូវ គឺ២គន្លងផ្លូវទៅ និង២គន្លង ផ្លូវមក មានជំរេស្ពានចំនួន ៥,៥% ដែលអាចអនុញ្ញាតឱ្យរថយន្តកំពស់ ៣,៥ម៉ែត្រឆ្លងកាត់បាន។ ឬលទ្ធភាពមួយទៀត ដោយសិក្សាលើផ្លូវព្រះមុនីវង្ស ត្រង់ចំនុចណាមួយ នៅក្បែរព្រះសច្យមុនីចេតិយ្យ ឬអគារកាណាឌីយ៉ា។ ចំពោះការសាងសង់ គឺត្រៀមជាពីរដំណាក់កាល ក្នុងរយៈពេលតែ ៦ខែ ដែលគ្រោងនឹងប្រើប្រាស់ទឹកប្រាក់ អស់២លានដុល្លាអាមេរិក។
ក្នុងកិច្ចពិភាក្សានេះ អង្គប្រជុំបានស្តាប់នូវ យោបល់បច្ចេកទេសជាច្រើន ពីជំនាញជំវិញសាលារាជធានីភ្នំពេញ ដោយឃើញថា ការសិក្សារបស់ក្រុមហ៊ុននេះ នៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ដោយហេតុថាកត្តាសំខាន់គឺ ការពិចារណាលើលំហូរចរាចរណ៍នៅទីតាំងនោះ និងកត្តាមួយទៀតគឺសោភ័ណភាព។ ហេតុដូចនេះ អង្គប្រជុំស្នើឲ្យក្រុមហ៊ុន ធ្វើការសិក្សាជាថ្មី ដោយផ្តល់នូវជំរើសលើសពីពីរ ដែលការសិក្សានោះ ត្រូវមានការពិចារណាយ៉ាងល្អិតល្អន់លើបញ្ហាចរាចរណ៍ ជាចាំបាច់ ហើយការសិក្សានេះត្រូវមានកិច្ចសហការពីមន្ទីរជំនាញមួយចំនួន ដូចជាមន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីររៀបចំដែនដី(ដនសស) ក៏ដូចជា មន្ត្រីទីចាត់ការរៀបចំក្រុងរបស់សាលារាជធានីផងដែរ។
ក្រោយពីបានស្តាប់នូវ ការបកស្រាយរបស់ក្រុមហ៊ុន ក៏ដូចជាយោបល់ល្អៗជាច្រើនរបស់អង្គប្រជុំ ឯកឧត្តមអភិបាល បានមានប្រសាសន៍ថា នេះពិតជា គម្រោងថ្មី និងជាដំណោះស្រាយថ្មីមួយទៀត ដើម្បីជួយសង្គ្រោះនូវបញ្ហាចរាចរ ណ៍ក្នុងរាជធានីភ្នំពេញសព្វថ្ងៃ។ ដោយសារតំបន់នេះ (ស្តុបBKC) មានចរាចរណ៍ មមារញឹក ដែលជាឧបសគ្គមួយ សាលារាជធានីភ្នំពេញ ស្នើឲ្យក្រុមហ៊ុន ធ្វើការសិក្សាឲ្យបានឆាប់រហ័ស ដោយយើងរង់ចាំសហការ ផ្តល់នូវប្រឹក្សាបចេ្ចកទេសចរាចរណ៍ ក៏ដូចជាបញ្ហាផ្សេងទៀត ដែលក្រុមហ៊ុន ត្រូវការជំនួយពីអាជ្ញាធរ។ ដើម្បីសម្រួលចរាចរណ៍ ឱ្យបានកាន់តែ ប្រសើរថែមទៀត ឯកឧត្តម បានគូសបញ្ជាក់ ដោយបានដាក់កំហិតដល់ស្ថាប័នពាក់ព័ន្ធត្រូវ បង្កើតក្រុមការងារ បច្ចេកទេសសិក្សាជាបន្ទាន់ ពីតំបន់ជុំវិញលើលំហូរចរាចរណ៍ ដើម្បីបានជាមូលដ្ឋានរួម រួចកសាងឯកសារសិក្សាមួយ យ៉ាងល្អិតល្អន់ ដើម្បីស្នើសុំការសំរេចពីរាជរដ្ឋាភិបាល។

ប្រភព៖  គេហទំព័រសាលារាជធានី
សូមបញ្ជាក់ថា ក្រុមហ៊ុនអនិកជន OCIC គឺជារបស់លោកឧកញ៉ា ពុង ឃាវសែ ហើយលោកក៏ជាអគ្គនាយកធនាគារកាណាឌីយ៉ាផងដែរ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ដំណឹងពិសេស, ត្រដាងការពិត and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s