Special Operation Team For Justice (SOTFJ)


ដល់ពេលដែលខ្ញុំនិយាយការពិតមួយ

ខ្ញុំតែងតែមានគោលជំហរនូវគំនិតមួយ ដែលជាឆន្ទះរបស់ខ្ញុំ។ ខ្ញុំចង់ធ្វើវា ចង់ឲ្យគេ ស្គាល់វា ប៉ុន្តែអ្វីដែលកំពុងធ្វើពេលនេះ ខ្ញុំមិនដឹងថាធ្វើយ៉ាងម៉េចទើបឲ្យគេស្គាល់វា។ ខ្ញុំចង់បង្កើតក្រុមហ៊ុនស៊ើបការណ៍ឯកជនមួយ ព្រោះខ្ញុំចង់ដឹងរឿងសំងាត់ច្រើន ណាស់ ប៉ុន្តែពេលនេះរឿងទាំងនេះបែបហួសពេលបាត់ទៅហើយ។ ខ្ញុំធ្លាប់ចូលរួមជាមួយនឹងពួកឧក្រិដ្ឋជនអ៊ីនធើណេតកាលពីឆ្នាំ២០០៨ ប៉ុន្តែក្រុម នោះជាក្រុមល្អទេ ហើយឆ្នាំ២០១០កន្លងមកនេះ ខ្ញុំបានចាក់ចេញពីក្រុម និងបានដើរ តែលតោលមកទីនេះ(WordPress) ហើយក៏សំរេចចិត្តបង្កើតប្លក់ឈ្មោះនេះឡើងមក រួមជាមួយនឹងប្លក់ដែលប្អូនបានឲ្យមកខ្ញុំ។ ខ្ញុំស្មានតែអាចគ្រប់គ្រងវាបានទៅហើយ តែពេលវេលាមិនអនុញ្ញាតឲ្យខ្ញុំធ្វើវាសោះ ហើយរួមផ្សំជាមួយនឹងប្រទេសកម្ពុជា ច្បាប់ដូចក្រមួនត្រូវថ្ងៃទៀតនោះ ខ្ញុំពិតជាអស់សង្ឃឹមណាស់។ បើទំលាយអថ៌កំបាំងក្នុងពេលដែលខ្ញុំបានសមាសភាពពិតប្រាកដទៅហើយនោះ វាមិនអាចទៅរួចនោះទេ ព្រោះខ្ញុំនឹងត្រូវគេតាមដាន ហើយថាមិនស្រួលអាច នឹងត្រូវបានបាត់ខ្លួន រឺក៏ទិញទឹកចិត្ត។ (Special Operation Team For Justice ) កំពុងតែធ្វើតាមសមត្ថភាព តាមដែលអាចធ្វើទៅបាន វាមិនមែនជាការងាយ ស្រួលដែលអាចរកភុស្តតាង រឺ តាមដានស៊ើបអ្វីមួយនោះទេ។

ថ្មីៗនេះ ក្នុងឆ្នាំ២០១២ ខ្ញុំដូចជាមនុស្សម្នាក់ដែលគ្មានមិត្តភ័ក្កិ ព្រោះខ្ញុំយល់ថា បើកសិនជាឲ្យពួកគេពាក់ព័ន្ធនោះ វាហាក់ដូចជាអយុតិ្តធម៌ពេកសំរាប់ពួកគេ ដោយសារតែទង្វើរបស់ខ្ញុំកាលពីអតីតកាល។ វាគ្មានអ្វីចំលែកនោះទេ ដែលខ្ញុំតែងតែដើរទៅណាម្នាក់ឯង ដោយគ្មានគ្នីគ្នានោះ ពីព្រោះពេលដែលខ្ញុំធ្វើការ ខ្ញុំមិនចង់ឲ្យមានសំពាធសំរាប់ខ្ញុំ ។ ខ្ញុំនិយាយបែបនេះប្រហែលជាមានមនុស្សមិនតិចទេ ដែលចង់ដឹង និងឆ្ងល់នូវ សំដីរបស់ខ្ញុំ ហើយក៏ប្រហែលជាគិតថារូបខ្ញុំម្នាក់នេះនិយាយលេងសើចច្រើន ពេកហើយ ដែលមានពាក្យមួយម៉ាត់ថា «បោកហួសកំរិត»។

សតិសម្បជញៈ មិនអាចដូរបាយហូបបានទេនៅពេលឥឡូវនេះ  ប៉ុន្តែឆន្ទះរបស់ ខ្ញុំនៅតែមានជាប់ក្នុងខ្លួនជានិច្ច ទោះខ្ញុំប្រព្រឹត្តខុសពីសម្បជញៈ យ៉ាងណាក្ដី។ ហើយខ្ញុំពិតជាចង់ឲ្យមានការផ្លាស់ប្ដូររហូតដល់គេអាចមើលឃើញពីពន្លឺនៃជីវិត។

ពាក្យទាំងអស់ខាងលើអ្នកមិនបាច់យកចិត្តទុកដាក់នោះទេ ខ្ញុំប្រហែលជាគ្មានថ្ងៃស្គាល់អ្នកទាំងអស់គ្នាឡើយ បើសិនជានិស្ស័យនោះ ខ្ញុំនឹងយកខ្សែមកកាត់ បើសិនជាវាសនា ខ្ញុំនឹងផ្លាស់ប្ដូរពេលវេលារបស់ខ្ញុំ។

ក្នុងលោកនេះមានរឿងមិនធម្មតាជាច្រើន ដែលលោកអ្នកមិនអាចដឹង និងស្មានដល់។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s