សង្កេតឃើញចាប់តាំងពីឆ្នាំ២០០០ រហូតបច្ចុប្បន្ននេះ លេខទូរស័ព្ទ បាននឹងកំពុងប្រើយ៉ាងខ្ចះខ្ជាយជាទីបំផុត ដែលមួយក្រុមហ៊ុន យ៉ាងហោចណាស់ក៏មានក្បាលចាប់ពីពីរឡើងទៅដែរ ហើយប្រព័ន្ធកាន់តែចង្អៀតទៅៗ រហូតដល់ពេលខ្លះមានការបន្ទាន់ ដូចជាតេទៅឡានពន្លត់អគ្គិភ័យ ឬប៉ូលីស សឹងមិនចូលផង។ ក្រលេកមកមើលប្រជាជន ជាពិសេស យុវវ័យដែលតែងតែ ប្រើស៊ីម(Sim)និយាយហើយបោះចោល ដូចស្លៀកខោអាវ ម៉្យាងទៀតពួកគេប្រើ ទូរស័ព្ទដល់ទៅ២ទៅ៣ ហើយអ្នកខ្លះជួនកាលប្រើម្នាក់ឯងស៊ីមពី ៤ទៅ៥ស៊ីម.. (នរណាថាអ្នកស្រុកខ្មែរជាប្រជាជនខ្ជិល បើរកតែពេលសំរាកនិយាយមិន បានផងនោះ 😆 )។
សូមមើលក្រាបសសរខាងក្រោមនេះ៖
ជិត១៤លានគ្រឿង នេះមានន័យថា ស៊ីមមួយ គឺទូរស័ពចល័តមួយគ្រឿង បើមិនរាប់ចំនួនកូនក្មេង នោះមានន័យថា មនុស្សម្នាក់ប្រើស៊ីមពីរ (ចាប់ពីមនុស្សអាយុ១២ឆ្នាំ ដល់មនុស្សធំវ័យចាស់)។
នេះជាអន្តរាយមួយដែលគ្មាននរណាកត់សំគាល់ក៏ដូចជាការមិនអាចគ្រប់គ្រងប្រព័ន្ធសេវាគមនាគមន៍បាន។ យើងដឹងតែចំនួន តែយើងមិនដឹងថានរណាប្រើវា ចុះបើសិនជាភរវករប្រើវាយកមកបំផ្ទុះគ្រាប់បែកបញ្ជា ក៏ដូចជាចង់បង្ហាញសមត្ថភាពរបស់គេ នៃការអសមត្ថភាពរបស់យើង។
សេវាច្រើនតែមាឌ ចង្អៀតតែមុង តែក្រុមហ៊ុនខំបញ្ចេញនោះ គឺគ្រាន់តែលក់លេខ ពិសេស និងលេខល្អៗដែលមានក្បាលខុសគ្នា ប៉ុន្តែរាល់ការហៅចេញ និងចូល សុទ្ធតែច្រកតែមួយ។
នៅអាលេខក្បាល០៩៥ របស់ម៉ូប៊ីតែល និង០២៣ របស់metfone ទូរស័ព្ទចល័តប៉ុន្មានទៀត ហើយថ្មីៗនេះ មិនដឹងជាចេញប៉ុន្មានក្បាលទៀតទេ។
ពូកែដាច់ចំណងជើងអត្ថបទមែន!!!
អត់មានពួកែអីទេ កុំចេះតែពន្លើស 🙂
Pingback: វិបត្តិក្រុមហ៊ុនទូរស័ព្ទចល័តក្នុងរាជធានីភ្នំពេញ | ក្រុមប្រតិបតិ្តការណ៍ពិសេស