ស្រុកខ្មែរដូចស្រុកហុងកុងឆ្នាំ១៩៥០ ១៩៦០ (ភាគ2)


ទសវត្សរ៍ទី៥០ និងទី៦០ ជាសម័យដ៏ខ្មៅងងឹតរបស់ទីក្រុងហុងកុង។

អ្នក​ដែល​មិន​ត្រូវ​គ្នា រឺ​គ្មាន​ភាព​ស្មោះ​ត្រង់​នឹង​មេ ដែល​ហៅ​ថា​មិន​ចូល​រួម​ប្រព្រឹត្ត​ពុក​ផុយ គឺ​គេ​មិន​យក​ការ​ងារ​ឲ្យ​ធ្វើ រឺ​ត្រូវ​គេ​បញ្ឈរ​ជើង​គ្មាន​ការ​ងារ​ធ្វើ។ ពេល​ដែល​ត្រូវ​ការ​ដី ឬទីតាំង​ណា​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត ហើយ​ជា​មួយ​គ្នា​នេះ​ដែរ ឧក​ញ៉ា ឬ​ឈ្មួញ​តែង​តែ​ទាក់​ទង​ផ្ទាល់ រឺ​បញ្ជូន​កូន​ចៅ​ក្រោម​បង្គាប់ ទៅ​ចចារ​នៅ​គណៈ​រដ្ឋ​មន្ត្រី ឬ​សាលា​រាជ​ធានី ដើម្បី​ចេញ​លិខិត​ណា​មួយ ដោយ​គណៈ​រដ្ឋ​មន្ត្រី​ជា​អ្នក​ចេញ​ស.ជ.ណ (សេច​ក្ដី​ជូន​ដំណឹង) មាន​គេ​ល្បី​ថា តំលៃ ស.ជ.ណ​មួយ​សន្លឹក មាន​តម្លៃ​ចាប់​ពី ៥០០ដុល្លារ ដល់​១០​ម៉ឺន​ដុល្លារ ទៅ​តាម​ស​ភាព​ការណ៍​ជាក់​ស្ដែង ប្រសិន​ជា​បាន​ចំណារ​ទៀត​នោះ  ហើយ​គ្រាន់​តែ​ឃើញ​ចំណារ​ភ្លាម រឿង​ដែល​នឹង​ធ្វើ​រាប់​ខែ​នោះ ក៏​ត្រូវ​តែ​ធ្វើ​ឲ្យ​ចប់​ក្នុង​រយៈ​ពេល​មួយ​អាទិត្យ​យ៉ាង​យូរ​បំផុត (សុំ​មិន​និយាយ​កន្លែង​នេះ​ច្រើនទេ) 🙂 ។
ឧកញ៉ា ឬ​ឈ្មួញ​មួយ​ចំនួន តែង​តែ​មាន​អង្គរក្ស រឺ​អ្នក​ការ​ពារ យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​បើក​រថ​យន្ត(សូ​ហ្វ័រ​ឡាន)ឲ្យ​ដែរ ឡាន​ពួក​គេ​មិន​មែន​ជា​ឡាន​ថោក​មួយ​រៀល​ៗ​នោះ​ទេ តម្លៃ​យ៉ាង​ហោច​ណាស់​ក៏ ៥​ម៉ឺន​ទៅ ១៥​ម៉ឺន​ដុល្លារ​ឡើង​ដែរ វា​មិន​ខុស​អី​ពី​រឿង​ហុង​កុង​ឡាន​ថ្លៃ ដៃ​ក៏​ធ្វើ មាត់​ញាប់ ជើង​រហ័ស កន្លែង​ណា​បាន​លុយ​គឺ​ឆ្លៀត​ទាំង​អស់ មិន​ចោល​ទេ​ផ្លូវ​ងងឹត។
បន​រក​ស៊ី​ផ្លូវ​ភេទ បើក​ស្ងាត់​ៗ​មិន​មាន​សញ្ញាណ យក​ស្លាក​យី​ហោ​ហាង​កាហ្វ ហាង​ម៉ាស្សា ស្ទីម សូ​ណា កោស​ជប់ ព្រម​ទាំងខា​រ៉ា​អូ​ខេ​បិទ​បាំង សមត្ថ​កិច្ច​មួយ​ក្ដាប់​តូច​បាន​ទទួល​អំ​ណោយ​ពី​កន្លែង​អស់​ទាំង​នោះ ដោយ​ព្យា​យាម​បិទ​បាំង​បំ​ភាន់​គ្នា​ឯង​ថែម​ទៀត ដូច​ជា​ពាក្យ​គេ​និយាយ​ថា អ្នក​ដែល​មាន​សមត្ថ​ភាព​គេ​មិន​ធ្វើ អ្នក​ដែល​ចង់​ធ្វើ​គឺ​មិន​មាន​សមត្ថ​ភាព អ្នក​ដែល​គ្មាន​សមត្ថ​ភាព និង​ចង់​ធ្វើ បាន​ត្រឹម​តែ​ដឹង (ពិត​ជា​វាល​វដ្ត​សង្សារ​មែន​ណ៎)។
គ្រឿង​ញៀន អា​ភៀន កញ្ឆារ ម៉ា ចែក​ចាយ​គ្រប់​ច្រក​ល្ហក គឺ​វា​មិន​ខុស​អី​នឹង​ហុង​កុង​សម័យ​ទស​វត្សរ៍​ទី​៥០ ទី​៦០​ទេ  ពេល​ជួញ​ដូរ​ម្ដង​ៗ ទាំង​វ៉ា​លី​ៗ មិន​ដូច​កាល​ពី​មុន ដោយ​សម័យ​នេះ​បាន​បែង​ចែក​ជា​បណ្ដាញ​តូច​ៗ លក់​ជា​កញ្ចប់​តូច​ៗ តាម​ទី​កន្លែង​នានា តាម​សា​លា​រៀន តាម​ក្លឹប រឺ​ទី​កន្លែង​ណា​មួយ​ដែល​សម​រម្យ​នឹង​ជួញ​ដូរ រឺ​ចែក​ចាយ កន្លែង​នេះ​យើង​គួរ​ដឹង​ថា ម្រះ​ព្រៅ​គឺ​ជា​សារធាតុ​មួយ​ដែល​រួម​ចំនែក​ផ្សំ​ជា​គ្រឿង​ញៀន ហើយ​សព្វ​ថ្ងៃ​ឈ្មួញ​ទុច្ចរិត តែង​តែ​រក​ស៊ី​មិន​គិត​ពី​ផល​វិ​បាក​នៃ អំពើ​ដែល​ខ្លួន​ប្រ​ព្រឹត្តិ ចង់ទំពាំងរលួយម៉េចរលួយទៅ មិនខ្វល់ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​ដុល្លារ

សូមរង់ចាំទស្សនាភាគបន្ត អរគុណ

មើលភាគមុន

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in គំនិតឡប់, ត្រដាងការពិត and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s