ស្រុកខ្មែរដូចស្រុកហុងកុងឆ្នាំ១៩៥០ ១៩៦០ (ភាគ១)


ខ្ញុំថាស្រុកខ្មែរឥឡូវដូចស្រុកហុងកុងឆ្នាំ១៩៥០ ១៩៦០
គ្រឿងញៀនក៏ច្រើន  ស៊ីសំណូក  បណ្ដេញប្រជាជនចេញពីលំនៅស្ថាន  ប៉ូលីស (នរគបាល) រួមជាមួយចោរ ដើម្បីយកលុយ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
ប៉ូលីស (នរគបាល) ជាឈ្មួលរបស់អ្នកមានលុយមានអំនាច ដើម្បីបង្ក្រាប់ជនស្លូតត្រង់..។  កែសំណុំឯកសារខុសច្បាប់ឲ្យក្លាយជាស្របច្បាប់..
ធ្វើឲ្យជនបរទសឆ្លងដែនខុសច្បាប់ ឲ្យក្លាយជាជនបរទេសឆ្លងដែនស្របច្បាប់ និងមានអត្តសញ្ញាណប័ណ្ណប្រើស្របច្បាប់ទៀត។ ពួកឈ្មួញមួយខែម្ដង តែងតែយកសំនូកទៅប្រគេនពួកលោកធំ តែមិនជូនជាឡាន រឺវីឡា រឺដី នាំតែពាក់ព័ន្ធនឹងច្បាប់នោះទេ  ព្រោះឥឡូវវាជឿនលឿនជាងសម័យមុន គេអាចជូនជាលុយដុល្លារសុទ្ធ ព្រោះវាងាយស្រួលចាយ ហើយមិនពាក់ព័ន្ធនឹងបញ្ជីប្រកាសទ្រព្យសម្បត្តិផងដែរ។ ដូចយើងឃើញស្រាប់ហើយសព្វថ្ងៃនេះ ពេលដែលពួកឈ្មួញ ឬឧកញ៉ាណាម្នាក់ ចង់បានដី រឺទីតាំងកន្លែងណាមួយ ពួកគេតែងតែទំនាក់ទំនងទៅសាលារាជធានី ឬទៅផ្ទះលោកធំដែលមានអំនាចគ្រប់គ្រាន់ ដើម្បីធ្វើសំនុំឯកសារពីទីតាំងដែលមានតំលៃថ្លៃ ឲ្យក្លាយជាទីតាំងតំលៃថោក ដើម្បីងាយស្រួលទិញដោយឈ្មួញ ឬឧកញ៉ា ហើយពេលដែលទិញបានហើយ ពួកគេនឹងចែកសេវារត់ការ រឺដែលហៅថា តំលៃជើងសាររត់ការ និងចុះហត្ថលេខា បើនិយាយឲ្យស្រួលស្ដាប់នោះគឺសហការរីករាយ។  ពេលដែលមេបានលុយមកហើយ គឺត្រូវបែងចែកឲ្យកូនចៅដើម្បីបំបិទមាត់  ហើយសព្វថ្ងៃនេះ គ្មាននរណាម្នាក់ដែលមិនស្គាល់ពីតំលៃមាសប្រាក់លុយនោះទេ  សូម្បីតែកូនក្មេងឥឡូវក៏ដឹងថាលុយគេយកធ្វើអ្វីដែរ  ចុះទំរាំមនុស្សចាស់ ដែលមានកាតព្វកិច្ចរ៉ាប់រងគ្រួសារនោះ តើលុយវាសំខាន់ប៉ុនណា?

សូមរង់ចាំទស្សនាភាគបន្ដ សូមអរគុណ

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in គំនិតឡប់, ត្រដាងការពិត and tagged , , . Bookmark the permalink.

One Response to ស្រុកខ្មែរដូចស្រុកហុងកុងឆ្នាំ១៩៥០ ១៩៦០ (ភាគ១)

  1. Pingback: ស្រុកខ្មែរដូចស្រុកហុងកុងឆ្នាំ១៩៥០ ១៩៦០ (ភាគ2) | ក្រុមប្រតិបតិ្តការណ៍ពិសេស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s