គួរតែជ្រើសរើសកុមារដែលមានទេពកោសល្យ


និ​យាយ​ពី​កុមារ​មាន​ទេព​កោ​សល្យ  អ្នក​ស្រុក​ខ្មែរ​ប្រ​ហែល​ជា​​យល់​ថា​ខាង​សិល្បៈ​តែ​មួយ​មុខ​ហើយ​មើល​ទៅ ប៉ុន្តែ​ខុស​ទាំង​ស្រុង​ចំពោះ​អ្នក​ដែល​យល់​បែប​នោះ ព្រោះ​មិន​ថា​ខាង​សិល្បៈ​ រឺ​ខាង​អ្វី​ទេ កុមារ​សុទ្ធ​តែ​អាច​មាន​ទេព​កោ​សល្យ​បាន​ទាំង​អស់ សូម្បី​តែ​ខាង​គ្រឿង​ញៀន ខាង​រំ​លោភ និង​សំ​លាប់ ខាង​បោក ប៉ុន្តែ​យើង​គ្រប់​គ្នា​គួរ​តែ​រា​រាំង​កុំ​ឲ្យ​ពួក​គេ​ធ្លាក់​ចូល​ទៅ​ខាង​ទេព​កោ​សល្យ​បែប​នោះ ព្រោះ​វា​មិន​ល្អ​ទាល់​តែ​សោះ សំ​រាប់​ក្មេង សំ​រាប់​គ្រួ​សារ និង​សំ​រាប់​សង្គម​ទាំង​មូល។

ចូរ​មើល​សង្គម​សព្វ​ថ្ងៃ  កុមារ​មិន​សូវ​បាន​យក​ចិត្តិ​ទុក​ដាក់​ច្រើន​ពី​សង្គម​ឡើយ ប៉ុន្តែ​សង្គម បែរ​ជា​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​យុវវ័យ​ដែល​បាន​ឆ្លង​កាត់ និង​វិត្តន៍​ពី​ភាព​ជា​កុមារ​មក ច្រើន​ជាង​កុមារ​ដែល​មិន​ទាន់​វិវត្តន៍​ជា​យុវវ័យ។ ឬ​ក៏​យុវវ័យ​ជា​បញ្ហា​ចំបង​របស់​សង្គម?  តើ​កន្លែង​នេះ​នៅ​ខ្វះ​ចន្លោះ​អ្វី​ដែរ?

អស់​រយៈ​ពេល ៣​ឆ្នាំ​មក​ហើយ ដែល​ទូរទស្សន៍​ប៉ុស្តិ​លេខ​៣ បាន​ជ្រើស​រើស​យក​ក្មេង​ដែល​មាន​ទេព​កោ​សល្យ​ខាង​ច្រៀង ខ្ញុំ​ទទួល​ស្គាល់​ថា ខ្មែរ​បាន​ឡើង​មួយ​កំ​រិត​ហើយ ប៉ុន្តែ​នៅ​មាន​ក្មេង​ៗ ដែល​មាន​ទេព្យ​កោស​ល្យ​ច្រើន​ផ្នែក​ទៀត ដែល​កំពុង​រង់​ចាំ​ឲ្យ​យើង​ធ្វើ​ការ​ប្រឡង​ជ្រើស​រើស។ ខ្ញុំ​គិត​ថា​បើ​មាន​ការ​ចូល​រួម​ឧបត្ថម​ឲ្យ​បាន​ច្រើន​ចំពោះ​ក្មេង​ៗ ក៏​ដូច​ជា​លើក​ស្ទួយ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ពួក​គេ  ស្រុក​ខ្មែរ​យើង​ប្រហែល​ជា​មិន​ខ្វះ​ធន​ធាន​មនុស្ស​ទេ។ ស្រុក​ខ្មែរ​សព្វ​ថ្ងៃ មិន​ខ្វះ​ទេ​ក្មេង​មាន​ទេព​កោ​សល្យ ប៉ុន្តែ​ពួក​ចាស់​ៗ​មាន​ឥទ្ធិ​ពល​មួយ​ចំនួន ប្រហែល​ជា​គិត​មិន​ឃើញ​ចំនុច​ហ្នឹង រឺ​ក៏​ចូល​ចិត្ត​តែ​ស្រី​ស្អាត​ប្រុស​ស្អាត ដូច្នេះ​ក៏​មិន​បាន​ចាប់​អារម្មណ៍​ជា​មួយ​នឹង​ក្មេង​ក្មាង​កូន​ខ្មែរ​ដែល​ជា​កុមារ​នៃ​យើង​ផង​ទាំង​ពួង។ ប៉ុន្មាន​ថ្ងៃ​មក​នេះ ខ្ញុំ​ក៏​បាន​ឮ​ដំណឹង​មួយ​ថា ប៉ុស្តិ​ទូរទស្សន៍​របស់ខ្ញុំ ( MYTV) នឹង​មាន​កម្ម​វិ​ធី​មួយ​ដែល​ហៅ​ថា « អ្នក​អាច​ឆ្លាត​ជាង​ក្មេង​ថ្នាក់​ទី​៥​ដែរ​រឺ​ទេ?» ដែល​អង់​គ្លេស​ប្រែ​ថា ” Are You Smarter Than a 5th Grader?”  ខ្ញុំ​សង្ឃឹម​ថា​នឹង​មិន​មាន​ការ​ឲ្យ​មើល​វិញ្ញាសារ​មុន រឺ​ប្រាប់​ចម្លើយ​មុន​នោះ​ឡើយ ដែល​ទាំង​នេះ​នឹង​ត្រឹម​តែ​ធ្វើ​ឲ្យ​ក្មេង​ក្លាយ​ទៅ​ជា​អា​យ៉ង់​នៃ​កម្ម​វិ​ធី​នោះ​តែ​ប៉ុណ្ណោះ។ ខ្ញុំ​សង្ឃឹម​ទៀត​ថា នឹង​មាន​ចាស់​ៗ​មួយ​ចំនួន​នឹង​ចាប់​អារម្មណ៍​គាំទ្រ​ឲ្យ​មាន​ការ​ប្រឡង​ចំពោះ​កុមារៗ ឲ្យ​បាន​ច្រើន មិន​ថា​ផ្នែក​អ្វី​នោះ​ទេ ឲ្យ​តែ​ល្អ។
ខ្ញុំ​មិន​និយាយ​ដល់​កុមារ​ដែល​មាន​ទេព​កោ​សល្យ​ខាង​​លេង​ហ្គេម​នោះ​ទេ ព្រោះ​សង្គម​ខ្មែរ​សព្វ​ថ្ងៃ និង​ទៅ​អ​នា​គត គេ​មិន​ត្រូវ​ការ​ក្មេង​វក់​នឹង​ល្បែងហ្គេម​មរណៈ​​នោះ​ទេ ជា​មួយ​គ្នា​នេះ​ដែរ ហ្គេម​មួយ​ចំនួន​ដែល​កំពុង​តែ​មាន​វត្ត​មាន​ក្នុង​កម្ពុជា​សព្វ​ថ្ងៃ គឺ​មិន​បាន​ផ្ដល់​ផល​ចំនេញ​ដល់​ក្មេង​ក្នុង​ការ​សិក្សា​រៀន​សូត្រ តែ​បែរ​ជា​ដក​ហូត​ពេល​វេលា​មួយ​គេ មក​លេង​ហ្គេម​របស់​ខ្លួន​ថែម​ទៀត​ផង។ កុមារ ដែល​អាច​មាន​ទេព​កោ​សល្យ​ច្រើន​ផ្នែក យើង​គួរ​លើក​ទឹក​ចិត្ត ទំ​នុក​បំ​រុង​ពួក​គេ ព្រោះ​ពួក​គេ​ទៅ​អ​នា​គត អាច​ជួយ​សង្គម និង​ប្រ​ទេស​ជាតិ​បាន ផ្ទុយ​ទៅ​វិញ​ការ​ប្រ​លង​ប្រុស​ស្អាត ស្រី​ស្អាត គឺ​គ្រាន់​តែ​ជា​ការ​ឈ្លក់​វង្វង់ និង​តំ​រូវ​ការ​របស់​ចាស់​ៗ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ  ខ្ញុំ​មិន​មែន​មិន​គាំទ្រ​ឲ្យ​មាន​ការ​ប្រឡង​បែប​នោះ​ទេ  សង្គម​សព្វ​ថ្ងៃ​ក៏​ត្រូវ​ការ​ពួក​គេ​ដែរ។
វិ​ស័យ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ការ​អប់​រំ​ចិត្ត​គំនិត និង​បណ្តុះ​គំនិត ដើម្បី​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ម្នាក់​ក្នុង​សង្គម និង​ជួយ​សង្គម ដោយ​ជៀស​វាង​បណ្ដុះ​គំ​និត​ពួក​គេ​ឲ្យ​ឈ្លក់​វង្វេង​នឹង​សង្គម ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង​ជ្រុល​ហួស ជា​ផល​អវិជ្ជ​មាន​ក្នុង​សង្គម​។

គំនិតរបស់ខ្ញុំសូមបញ្ចេញត្រឹមហ្នឹងចុះ ព្រោះ​បើ​និ​យាយ​ច្រើន​ក៏​មិន​សូវ​ជា​បាន​ការ​ដែរ។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារ [Child], ខ្ញុំចង់ដឹង and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s