អភិវឌ្ឍន៍យឺត និងអភិវឌ្ឍន៍លឿន


ក្រលេកមើលព្រះរាជាណាចក្រកម្ពុជាអច្ឆិរិយៈនៃយើងផងគ្នា ដែលគេតែងតែស្ងោចសរសើរមិនដាច់ពីមាត់ស្នាដៃនៃដូចតាយើង ជាមួយនឹងពាក្យសំដីមួយ ដែលនិយាយថា « បានប៉ុនណ្នឹងហើយ នៅចង់បានអីទៀត»។

slow development and fast development

slow development and fast development

ពាក្យត្រួវយល់ន័យ
អភិវឌ្ឍន៍យឺត ( អ្វីដែលត្រូវអភិវឌ្ឍន៍ឲ្យល្អ តែបែរជាទុកចោល រឺធ្វើមួយៗ)
អភិវឌ្ឍន៍លឿន ( អ្វីដែលមិនត្រូវអភិវឌ្ឍន៍ បែរជាខំឆ្ការដៃឆ្កាជើង ចង់បានលុយ)
អ្វីដែលនឹងនិយាយខាងក្រោម គឺប្រហែលជាច្រើនផ្នែក រួមលាយឡំគ្នា

បាត​ដៃ​ទទេរ​តាំង​ពី​គ្មាន​ម៉ូតូ​គ្មាន​ឡាន រហូត​ដល់​មាន​ម៉ូតូ​រាប់​សិប​ម៉ឺន​គ្រឿង​មាន​ឡាន​រាប់​សិប​ម៉ឺន​គ្រឿង​ចរាចរណ៍​តាម​ដង​វិថី ជួន​កាល​កក​ស្ទះ​ចរាចរណ៍​ទៀត។
ពី​ទី​ក្រុង​ខ្មោច​គ្មាន​មនុស្ស​នៅ រហូត​ដល់​ពេល​នេះ​សូម្បី​តែ​ដី​ចំណី​ផ្លូវ​ថ្នល់​ក៏​មិន​ទុក​ដែរ ដី​ដែល​នៅ​សល់ ក្លាយ​ជា​កម្ម​សិទ្ធិ​ឯកជន​ដោយ​ជួល រឺ​ទិញ​ផ្ដាច់​ក្នុង​តំលៃ​ថោក​ៗ ហើយ​អភិវឌ្ឍន៍​រក​តែន​រណា​ប៉ះ​មិន​បាន រក​កាប់​រក​បាញ់​សំលាប់ ជា​ពិសេស​ក្នុង​ទី​ក្រុង​ភ្នំពេញ​ដី និងទី​តាំង​ជា​ច្រើន​រយ​កន្លែង គឺ​ជា​កម្ម​សិទ្ធិ​អ្នក​មាន​ឥទ្ធិ​ពល​តែ​ប៉ុន្មាន​នាក់ ដោយ​ក្រុម និងសាច់ញាតិរបស់គេ សុទ្ធតែមានអំនាចមិនអាចប៉ះបាន។
ក្រឡេក​មើល​ការ​អភិវឌ្ឍន៍​វិញ តើ​ដល់​ណា​ខ្លះ​ហើយ? មែន គឺ​វា​មាន​សភាព​ខុស​ពី​ឆ្នាំ​១៩៧៩ ដែល​នៅ​សល់​តែ​បាត​ដៃ​ទទេរ​មែន ហើយ​ឥឡូវ​នេះ​អាគារ​ស្កឹមស្កៃ ភាគ​ច្រើន​សុទ្ធ​តែ​ជា​របស់​ឯកជន ចំនែក​ឯ​របស់​រដ្ឋ​វិញ ឃើញ​តិច​បំផុត ហើយ​ផ្ទះ​ប្រជាជន​ក៏​អី​ចឹង​ដែរ  មិន​បាច់​មើល​ឆ្ងាយ​ទេ មើល​តែ​តំបន់​អូឬស្សី​មួយ​ឃើញ​ស្រាប់ (តំបន់​អភិរក្ស​របស់​ចាស់)។ ផ្លូវ​នរោត្ដម​ឃើញ​អភិវឌ្ឍន៍​មែន តែ​យឺត​បំផុត(ផ្លូវ​លោក​ធំ) ហើយ​កន្លែង​អប់​រំ​កាយ និងសម្បទា គឺ​ជា​របស់​គេ (ព​ហុ​កី​ឡាដ្ឋាន​ស្តាត​អូ​ឡាំ​ពិច កុង​ត្រា​៩៩ឆ្នាំ) អភិវឌ្ឍន៍​លឿន​បំផុត​ តិច​ទៀត​លែង​មើល​ឃើញ​ទិដ្ឋ​ភាព​ក្នុង​កីឡា​ដ្ឋាន​ហើយ លេង​ទុក​តែ​សណ្ឋាគារ ផ្សារ​ទំនើប ផ្ទះ​ល្វែងព័ទ្ធ​ជុំ​ទិស (គម្រោង​ចេញ​ហើយ)។ សួនមុខវត្តបុទុំវត្តី កាយញាត់ៗរខេករខាក ក៏អស់រាប់សិបម៉ឺនដុល្លារ  មើល​ទៅ​មើល​មក ឃើញ​តែ​ដដែល ក្រៅ​ពី​ឃើញ​មាន​ប្លែក​ត្រង់​មាន​សួន​កុមារ(អភិវឌ្ឍន៍​លឿន)។ រោង​កុន (រោង​ភាព​យន្ត)សង់​ពី​សង្គម ឥឡូវ​ក្លាយ​ជា​ក្លឹប​បារ​ខារ៉ា​អូ​ខេ ស្ប៉ា​សូ​ណា​ស្ទីម (អភិវឌ្ឍន៍​លឿន) និង ដី​សួន​ច្បារ​ចាប់​ពី​រាជាយ​ស្ម័យ​យាន ដល់​មុខ​ផ្សារ​ចាស់ តិច​ទៀត​កន្លែង​ជា​សំណង់​អាគារ​ដ៏ស្កឹម​ស្កៃ (អំពេញ​ដូច​ជា​ខ្វះ​ដី​សង់ រក​តែ​សួន​ច្បារ​ផូរ​ផង់​ 😆 ) យ៉ាង​ហោច​ណាស់ ក៏​ដូច រឺប្រ​ហាក់​ប្រ​ហែលនឹង​អាគារ​វិមាន​កា​ណា​ឌី​យ៉ា រឺ​អាគារ​នាគ​ក្បែរ​នោះ​ដែរ (អភិវឌ្ឍន៍​លឿន)។  ប្រព័ន្ធ​សិក្សា​អប់រំ​ប្រជាជន នៅ​មាន​កំរិត មិន​ស្ថិត​តាម​ស្ដង់​ដារ ប្រាក់​ខែ​គ្រូ​នៅ​ទាប គ្រូ​ខ្លះ​មិន​ធ្វើ​ឲ្យ​សិស្ស​គោរព សិស្ស​ខ្លះ​មិន​គោរព​គ្រូ ព្រោះយល់ថា ពួកគាត់មិនសាកសមធ្វើជាឪពុកម្ដាយទី២របស់យើងឡើយ ព្រមទាំងវិន័យសាលាធូរលុង (អភិវឌ្ឍន៍យឺតបំផុត) បើធៀបនឹងសាលាឯកជន។
ឡានម៉ូតូ យានជំនិះគ្រប់ប្រភេទ ឃើញមានការកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ រាប់សិបម៉ឺនគ្រឿង (អភិវឌ្ឍន៍លឿន) តែការបើកបរវិញ ដូច​ជា​អាណា​ធិប​តេយ្យ​គ្មាន​ច្បាប់​ទំលាប់  អ្នកខ្លះយកផ្លូវឡានបើកម៉ូតូ ឯអ្នកខ្លះយកផ្លូវម៉ូតូបើកបរផ្លូវឡាន អ្នកមួយចំនួនធំបើកបញ្វ្រៀតគេបញ្វ្រៀតឯង ល្បុលចូលឲ្យតែបានទៅមុខ ឯអ្នកខ្លះស៊ីផ្លេហើយបើកភ្លើងហ្វាទាំងថ្ងៃ មើលធ្វើមានតែអញអ៊ីចឹង (ជាពិសេសឡានទំនើប ស្លាកលេខពិសេសៗ) ពេលឈប់ស្ដុប បែរជាមិនឈប់ តាំងសំរុកជាន់កប់ថែម( តើប្រញ៉ាប់ទៅងាប់ឯណាដែរលោកម្ចាស់? (អភិវឌ្ឍន៍លឿន)។
ក្មេងទំនើងមានច្រើនដូចផ្សិត ជាពិសេស តាមសាលាវិទ្យាល័យ អនុវិទ្យាល័យ មហាវិទ្យាល័យ និងតាមកន្លែងហាងល្បែងហ្គេមអ៊ីធើណេត មានជាក្រុម មានឈ្មោះសំគាល់ ជាពិសេសមានមេមានកើយជាកូនអ្នកមាន  រឺជាពួកទាហានវ័យក្មេងដែលទើបចូលបំរើទ័ពបាន១ទៅ២ឆ្នាំ រឺពួកសេពគ្រឿងញៀន ចែកចាយគ្រឿងញៀន (អភិវឌ្ឍន៍លឿន)។ អាគារបណ្ណាល័យ ក្នុងសាលា និងអាគារបណ្ណាល័យជាតិ ឬឯកជន មិនសូវមានមនុស្សចូលមើល   តែឃើញមានច្រើននៅតាមហាងហ្គេមកុំព្យូរទ័ អ៊ីនធើណេត កន្លែងលេងស្នូកឃឺ និងតែគុជទៅវិញ (អភិវឌ្ឍន៍យឺត)។

និយាយត្រឹមហ្នឹងបានហើយ ខ្លាចក្រែងមានអ្នកក្រពុលមុខ មកបញ្ចោរ  😆

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged , , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s