យប់នេះសុំដេកឲ្យស្រួលម្ដង


ហត់មួយអាទិត្យហើយ  បុណ្យឲ្យតែថ្លៃសៅរ៍ និងអាទិត្យឲ្យបានឆាប់ នឹងអាលបានឈប់សំរាក ស្បែកជើងដើរឡើងសឹកអស់ជិត១០គូរហើយ យប់នេះមានកម្មវិធីត្រូវមើលច្រើនណាស់ មានដូចជាប៉ុស្តិ Fox movie, ប៉ុស្តិNational Geo Graphice និង ប៉ុស្តិ Discovery  (ជាប៉ុស្តិដែលឧស្សហ៍មើលជាងគេ ^_^)។
ល្ងាចនេះដែរ បានដើរទិញសំភារៈសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួន អស់ជិត៥០តុលារអុយអេសអា ពេលទិញមិនគិតច្រើនទេរើសយកដាក់កន្ត្រក់ ដល់តែគិតលុយ ម៉េងម៉ង់ៗ ៥០តុលារបាទ.. អូខេ.. ប៉ុនៗហ្នឹងអី ទិញមួយអាទិត្យក៏មិនខ្វះដែរ 😆 ។ សំណាងណាស់ល្ងាចនេះ មានបាយញ៉ាំ កុំអីនំប៉័ងទៀតហើយ ជួនកាល Pizza រឺ ប៊ឺហ្គឺ ទ្រលាន់ដល់ហើយ។
គិតៗទៅ ជីវិតស្រុកខ្មែរ មានលុយបានស្រួលរស់នៅ បើគ្មានលុយទេ ស្គមសល់តែឆ្អឹង ស៊ីអត់ស៊ីឃ្លាន មិនដឹងជាយ៉ាងណាយ៉ាងណីទេ..។   😉

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

4 Responses to យប់នេះសុំដេកឲ្យស្រួលម្ដង

  1. Daro ថា:

    ប្លក់នេះមិនសូវមានរូបភាព​ សូមជួយដាក់រូបអោយមើលផង។

  2. Daro ថា:

    រូបភាពដែលនិយាយនៅក្នុងអត្ថបទហ្នឹងណា លោកអ្នកសរសេរប្លក់។​

    • monyrinataro ថា:

      O.O កំណត់ហេតុផ្ទាល់ខ្លួន ឲ្យថតរូបទៀត..? ចុះពេលខ្ញុំសរសេរថាខ្ញុំបានចូលងូតទឹក ហើយចូលដេក និងក្រោកពីដេក ដុសធ្មេញ ចឹងត្រូវថតរូបឲ្យមើលទៀតមែនទេ?
      អត្ថបទដែលត្រូវដាក់រូបភាពទើបដាក់ ហើយជួនកាលរូបភាពចំពោះឯកសារសំងាត់ដាក់បានរឺមិនអាចដាក់បាន.. 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s