ខ្ញុំគិតថាកំពុងតែសរសេរប្លក់ឲ្យខ្មោចមើល


គិតៗទៅ តាំងពីដើមឆ្នាំមក ខ្ញុំសកម្មបំផុតគឺ WordPress  ប៉ុន្តែបណ្តាញមេរបស់ខ្ញុំ នឹងផុតអាណត្តិត្រឹមយប់ស្អែកនេះ រាល់ការដាក់ប្រកាសទាំងអំបាលម៉ាន ហាក់ដូចជាគ្មានភាពទាក់ទាញសំរាប់ឲ្យអ្នកចូលមកទស្សនា នេះប្រហែលជាខ្ញុំមិនមានជំនាញទាក់ទាញក៏ថាបាន ឬក៏គ្មានអត្ថបទមួយណាដែល ចាត់ទុកជាបានការ? ខ្ញុំគិតថាប្រហែលជាខ្ញុំមិនទាន់ប្រឹងអស់នៅឡើយ 🙂 ។  ប្រើប្លក់បានមួយឆ្នាំហើយ មិនទាន់បញ្ចេញសមត្ថភាពឲ្យប្រាកដនៅឡើយ នៅសរសេរសើៗនោឡើយ។ WordPress និង Blogspot គឺខ្ញុំចូលចិត្ត wordpress ជាង តែខ្ញុំមានទឹកដៃខាង Blogspot ជាង  នេះគេហៅថាធ្វើការខុសជំនាញ។

គេតែងតែនិយាយថា តារាចម្រៀងម្នាក់ បើសិនជាគ្មានការគាំទ្រទេនោះ តារានោះប្រាកដជាបាត់មុខពីពិភពសិល្បៈចម្រៀង។ ដូចគ្នានឹងប្លក់ខ្ញុំដែរ បើសិនជាគ្មានអ្នកចូលទស្សនា ក៏ជាជាមតិរិះគន់ទេ នោះវានឹងបាត់ទៅដូចគ្នា។
នេះប្រហែលជាខ្ញុំបានបញ្ចេញអត្តសញ្ញាណនៅសមាសភាពក៏ថាបានដែរ 😀 ។
ខ្ញុំមិនចូលចិត្តអង្វរនរណាម្នាក់ ព្រោះខ្ញុំមិនចូលចិត្តជំពាក់គុណគេ 🙂

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

8 Responses to ខ្ញុំគិតថាកំពុងតែសរសេរប្លក់ឲ្យខ្មោចមើល

  1. LOYMEN និយាយថា៖

    ខ្ញុំគិតថា ប្លក់របស់លោកល្អណាស់ មិនគួរបិទចោលនោះទេ ! ខ្ញុំធ្លាប់បិទប្លក់ ២ រួចមកហើយ ដោយខ្ញុំមិនពេញចិត្តនឹងការរៀបចំ ប៉ុន្តែប្រសិនបើលោក មានពេលគ្រប់គ្រាន់ គឺគ្រាន់តែកែច្នៃអ្វីដែលយើងគិតថាមិនល្អ ឱ្យល្អឡើងវិញ បើលោកជាម្ចាស់ពេញចិត្តហើយ ខ្ញុំជឿថា អ្នកអានក៏ចូលចិត្តដែរ !
    ខ្ញុំធ្លាប់ចូលអានប្លក់មួយចំនួន ឃើញគាត់សរសេរអត្ថបទពេញៗនៅ ទំព័រដើម ហើយ គ្រាន់តែចុចចូលទៅ ស៊ី រហូតដល់ 4 ឬ 5 មេ ធ្វើឱ្យអ្នកអានមិនហ៊ាន ចូលមើល ចំណុចនេះក៏គួរកែលំអរដែរ ប៉ុន្តែប្លក់លោក មិនថ្វីទេ មានន័យថា ok ហើយ ……ជូនពរសំណាងល្អណាលោក monyrinataro … ពីខ្ញុំ ឡូយមែន

    • monyrinataro និយាយថា៖

      អរគុណ ល្បងចំរើនដែលបានចូលមកលេង
      និយាយតាមការពិតទៅ ខ្ញុំព្យាយាមបន្ថយរូបភាព ដើម្បីឲ្យគេអាចបើកចូលមើលបានឆាប់រហ័ស ការរៀបចំនេះ គឺខ្ញុំខ្លួនឯងមិនទាន់ពេញចិត្តនៅឡើយទេ គឺត្រូវថែមកូដច្រើនណាស់។
      ប្លក់មួយក្នុងចំនោមប្លក់បួន គឺមានមួយកាលពីពេលមុន មាន Theme ដូចរបស់ល្បងដែរ ប៉ុន្តែដោយខ្ញុំចង់ឲ្យវាមានក្បាលទំព័រ ក៏ប្ដូរចោលទៅ.. 😀
      នៅសល់៤ថ្ងៃទៀត ផុតមួយខែទៀតហើយ សំខាន់នោះ គឺមិនមានពេលច្រើនធ្វើការជាមួយនឹងពួកវា(ប្លក់) បើមានពេល ខ្ញុំនឹងធ្វើឲ្យល្អថែមទៀត… 🙂

  2. ឈូក តាក់ហី និយាយថា៖

    ចំណែកខ្ញុំវិញក៏សុំបញ្ចេញមតិយោបល់ផងដែរ ព្រោះខ្ញុំនៅមានការខ្វះខាតច្រើនក្នុងការរចនាប្លក់ថ៍ ។ ខ្ញុំក៏មាន Blogspot ដែរ ប៉ុន្ដែត្រូវបានគេ Hack ហើយប្ដូរ Password បាត់ ។ រួចខ្ញុំក៏ប្ដូរមកប្រើ WordPress វិញ ពីព្រោះខ្ញុំអត់ចេះ Hack ប្លក់យកមកប្រើប្រាស់វិញបានទេ ។ បើបងៗដឹងពីវិធី Hack ជួយប្រាប់ខ្ញុំផង ។

    • monyrinataro និយាយថា៖

      ការHack គឺជាឧក្រិដ្ឋកម្មអ៊ីនធើណេត ស្រុកខ្មែរឯងមិនអីទេ បើអ្នកនៅស្រុកគេ គេដឹងវិញ ប្រាកដជាពន្ធធនាគារ៣ខែលេងៗហើយ ។ សាកចូលទៅកាន់អ៊ីម៉ែល ហើយ Confirm reset pass របស់ Blogspot សាកមើល រឺរាយការណ៍ពីប្លក់ដែលត្រូវបាន Hack …ខ្ញុំមិនចេះប្រើ Blogspot ដែរហ្នឹង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s