ចូលឆ្នាំចិន សាលារដ្ឋក៏ឈប់នឹងគេដែរ


រយៈ​ពេល​ជិត​៣​ថ្ងៃ​ហើយ​ ដែល​សា​លា​រដ្ឋ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំ​ពេញដោយ​មាន​ថ្នាក់​ខ្លះ​បើក​ទ្វារ ឯ​ថ្នាក់​ខ្លះ​ក៏​បាន​បិទ​ទ្វារ។ ក្នុង​វិទ្យា​ល័យ  និងបឋមសិក្សា​មួយ​ចំនួន គឺ​មាន​សិស្ស​ចូល​រៀន​តិច​តួច​បំផុត​។ មាន​សិស្ស​ខ្លះ​បាន​ចូល​ដល់​ក្នុង​សា​លា ដោយ​ចាំ​គ្រូ​មិន​ឃើញ​មក ក៏​ចេញ​ពី​សា​លា​វិញ សំ​ដៅ​ទៅ​ផ្ទះ រឺ​ទៅ​ទី​ណា​ផ្សេង ហើយ​មាន​សិស្ស​ខ្លះ​ក៏​មិន​ចូល​សា​លា​រៀន ដោយ​បាន​ចូល​ទៅ​សំ​ងំ​កន្លែង​ហ្គេម​កុំព្យូទ័រ និង​លេង​អ៊ីន​ធើ​ណេត​ធ្វើ​រំ​ភើយ​ទៅ​វិញ​។ មានសិស្ស​ខ្លះ​បាន​ប​បួល​គ្នា មិន​ឲ្យ​ឪ​ពុក​ម្ដាយ​ដឹង ដើម្បី​នាំ​គ្នា​ទៅ​ផឹក​ស៊ី​នៅ​កន្លែង​ណា​មួយ ។ សិស្ស​ភាគ​ច្រើន ដែល​ជា​រៀង​រាល់​ឆ្នាំ តែង​តែ​ឈប់​សម្រាក នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​បាន​មក​ដល់ ព្រម​ទាំង​គេច​វេច​ទៅ​កន្លែង​សប្បាយ​ផ្សេង​ៗ​ផង​ដែរ​។
គួរ​បញ្ជាក់​ថា បុណ្យ​ចូល​ឆ្នាំ​ចិន គឺ​មិន​មែន​ជា​ប្រ​ពៃ​ណី​របស់​ខ្មែរ ប៉ុន្តែ​ខ្មែរ​មួយ​ចំនួន​ធំ ដែល​មិន​មែន​ជា​ខ្សែ​ស្រឡាយ​ចិន​បន្តិច​ណា​ផង ក៏​បាន​នាំ​គ្នា​ឈប់​ព្រោង​ព្រាត​ដែរ។
ចាប់​តាំង​ពី​ថ្ងៃ​សែន (ថ្ងៃ​អាទិត្យ) មក​ទល់​ថ្ងៃ​នេះ ថ្ងៃ​ទី​២៤ មាន​ថ្នាក់​ខ្លះ​នៅ​មិន​ទាន់​បើក​ទ្វារ​បន្ទប់​នៅ​ឡើយ​ទេ ពួក​គេ​មាន​ទាំង​ប្រុស​ទាំង​ស្រី បាន​យក​ពេល​នេះ​ទៅ​ឱប​ក្រសោប​គ្នា ធ្វើ​ផ្ដេស​ផ្ដាស​តាម​តែ​ចិត្ត​ចង់ ដោយ​គ្មាន​ការ​ខ្មាស​អៀន  ចំនែក​ឯ​អ្នក​លេង​ហ្គេម​កុំព្យូទ័រ​ទៀត​សោត​ក៏​មិន​ណយ​ដែរ ពួក​គេ​យក​ពេល​នេះ គេច​ពី​ម៉ោង​រៀន គេច​ពី​ផ្ទះ​ ខំ​មក​លេង​ហ្គេម​ដោយ​ឥត​សំ​ចៃ​ដៃ។ ចំ​នែក​គ្រូ​ខ្លះ​ក៏​មិន​បាន​គិត​វែង​ឆ្ងាយ អាង​ឃើញ​សិស្ស​មក​រៀន​តិច​នាក់​ក៏​និយាយ​ឡើង​ថា ខ្ជិល​បង្រៀន ព្រោះ​មាន​សិស្ស​មួយ​ចំនួន​ធំ​អាច​តាម​មេ​រៀន​មិន​ទាន់។
ទម្លាប់​​ទាំង​អស់​នេះ​កើត​មាន​ស្ទើរ​តែ​រាល់​ឆ្នាំ​ទៅ​ហើយ  បើ​ស្ទើរ​រាល់​ឆ្នាំ​អី​ចឹង​ហើយ ម៉េច​មិន​យក​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន យួន យក​ធ្វើ​ជា​ថ្ងៃ​ឈប់​សម្រាក​ប្រ​ចាំ​ឆ្នាំ​របស់​ខ្មែរ​ថែម​ទៀត​តែ​ម្ដង​ទៅ  នឹង​អាល​មាន ថ្ងៃ​ចូល​ឆ្នាំ​៣​ដង​ក្នុង​មួយ​ឆ្នាំ គឺ បុណ្យ​ចូល​ឆ្នាំ​សកល  បុណ្យ​ចូល​ឆ្នាំ​ចិន យួន និង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​ស្ងាត់​ភូមិនោះ។
ចំពោះ​ខ្ញុំ​ទោះ​ជា​កាត់​ចិន​ក្ដី ប៉ុ​ន្តែ​ភារ​កិច្ច​របស់​ខ្ញុំ​គឺ​មិន​ចោល​ទេ នេះ​មិន​ទាន់​និយាយ​ដល់​ឯក​ឧត្តម និង​មន្រ្តី​រាជ​ការ​តាម​ក្រសួងស្ថាប័ន មន្ទីរ​មួយ​ៗ​ផង​ទេ​។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ត្រដាងការពិត and tagged , , , , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 2 ទៅ​កាន់ ចូលឆ្នាំចិន សាលារដ្ឋក៏ឈប់នឹងគេដែរ

  1. khmerboran ថា:

    មិនដឹងនិយាយយ៉ាងម៉េចដែរទេ​​ព្រោះចៅខ្មុំរៀនថ្នាក់ដំបូង(ទី១)​ម៉ាក់គេជូន​ទៅសាលារៀនម៉ោង6h30 ប្រហែលម៉ោង 8h30​ អ្នកគ្រូជូនមកផ្ទះវិញដែរ​។
    គឺនូវព្រឹកថ្ងៃច័ន្ទ​មានអីចៅខ្ញុំបានដៃសប្បាយនៅផ្ទះដល់៤​ថ្ងៃគិតទាំង​ថ្ងៃនេះ​ផង​។​ថ្ងៃសុក្រទើបចូលរៀនវិញ​ 🙂

    • monyrinataro ថា:

      ស្រុកខ្មែរ អាសេមអាសាមតាំងពីចូលរៀនថ្នាក់ដំបូង.. 🙂 បើពួកថ្នាក់ទី៥ ដល់ថ្នាក់ទី៩វិញ ដឹងតែនៅកន្លែងហ្គេមឯណក! មិនជឿចាំថ្ងៃណាមានពេល នឹងថតយកសកម្មភាពក្មេងៗអស់ហ្នឹង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s