ស្រុកខ្មែរសំណាងណាស់


ឃើញគេសរសេរ និងសរសើរមិនដាច់ពីមាត់ថា ខ្មែរអស្ចារ្យ ខ្មែរពូកែ ប៉ុន្តែអស់រយៈពេលរាប់សឹបឆ្នាំកន្លងមកនេះ តើខ្មែរមានធ្វើអ្វីបានខ្លះ?
គេថាសំណាងហើយដែលបានកើតជាខ្មែរ  មានមោទភាពណាស់ដែលបានកើតជាខ្មែរ  ប៉ុន្តែខ្ញុំគិតថា មិនដឹងជាសំណាងត្រង់កន្លែងណាផង  បើសព្វថ្ងៃរកតែលុយទិញទូរទស្សន៍មួយមើលគ្មានផង ហើយម៉្យាង ពិតជាឈឺចិត្តណាស់ តែឃើញគេចេះតែអួតរបស់ដែលសល់ពីដូនតាមក..អួតរហួតដល់ថាយកទៅធ្វើការរកស៊ី និងជួលឲ្យបរទេសជាអ្នកមើលការខុសត្រូវទៀត។

កើតមកជាខ្មែរ តើសំណាងត្រង់កន្លែងណា បើមិនខំប្រឹងរកស៊ីខ្លួនឯងទេ មានតែដាច់ពោះស្លាប់  មានរដ្ឋ ឯណាទៅចិញ្ចឹមប្រជាជននោះ មានពេទ្យឯណាដែលព្យបាលជំងឺដែលមិនយកលុយនោះ! ខ្ញុំចូលពេទ្យឃើញផ្ទាល់ភ្នែក ដោយគ្រាន់តែអ្នកខ្យល់គរសោះ ទុកគាត់ឲ្យគាត់ស្លាប់ ដោយមិនខ្ចីមើលសោះ! អាងតែអត់ប្រាក់បង់ពេទ្យ..។
ជនជាតិយូន (វៀតណាម) ចូលមកប្លូកទឹកប្លូកដី (មិននិយាយអីទេ ក្បែរផ្ទះខ្ញុំជុំទិស សុទ្ធតែយួន)។

ឃើញកូនអ្នកធំបើកឡានទំនើប បើកម៉ូតូទំនើបបុកគេហើយ នៅដកកាំភ្លើងបាញ់គេថែមទៀត។ ស្រុកខ្មែសំណាងណាស់មែនទេ?

ដាក់សញ្ជាតិខ្មែរ សំណាងណាស់មែនទេ?
ហេតុតែកើតក្នុងស្រុកខ្មែរ  ទ្រាំបានប៉ុន្មានឆ្នាំទៀតទៅ?

 

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s