មើលវិដេអូនេះហើយ សូមជួយផ្ដល់មតិផង
ចំពោះខ្ញុំ គឺខ្ញុំសរសើរត្រង់ជនជាតិគេខំរៀនខ្មែរ ថែមទាំងថតជាវិដេអូទៀត។
ទោះគេនិយាយភាសា រឺសរសេរអក្សរខ្មែរខុសក្ដី ក៏ពួកគាត់មានចិត្តដែរ
ប៉ុន្តែខ្មែរខ្លះវិញ ពេលដែលនិយាយខ្មែរទៅកាន់ហើយ ពួកគេបែរជានិយាយអង់គ្លេស មកកាន់ទៅវិញ ។ តើយ៉ាងម៉េចវិញអាហ្នឹង?
Advertisements
«ពេលដែលនិយាយខ្មែរទៅកាន់ហើយ ពួកគេបែរជានិយាយអង់គ្លេសមកកាន់វិញ» ចុះហ្នឹងមិនត្រូវ! ជនជាតិគេខំរៀនខ្មែរ ហើយខ្មែរខំរៀនភាសារគេ ចឹងមិនត្រឹមត្រូវ?! ចឹងមិនត្រូវតាមពាក្យថា «សកលភាវូបនីយកម្ម»!
ត្រូវហើយ គឺត្រូវបាក់មុខបាក់មាត់ ! ខ្ញុំស្មានពីដំបូងថា នឹងមានមតិនិយាយចឹង ពេលនេះនិយាយចឹងមែន.. 😆
គេជួយអភិវឌ្ឍន៍ភាសាខ្មែរ ប៉ុន្តែខ្មែរខ្លួនឯង មិនជួយខ្លួនឯង បែរចាំគេបញ្ចុកបាយចូលមាត់ប្រាប់ ហើយនៅស្រែកប្រាប់គេថា ឃ្លានណាស់ៗ!
សុំកែបន្តិចដើម្បីកុំឲ្យគេច្រឡំ ( ជនជាតិគេខំរៀនភាសាខ្មែរ ចុះខ្មែរឯងវិញមានខំដូចគេទេ?) សូមកែថា (ជនជាតិគេខំរៀនភាសាខ្មែរ ចុះខ្មែរឯងវិញមានខំរៀនភាសាខ្លួនដូចគេទេ?)