ឈ្មោះនេះ ប្រហែលជាលែងមាននៅក្នុងលោកនេះទៀតហើយ


អស់​រយៈ​ពេល​មួយ​ឆ្នាំ​ ដែល​ខ្ញុំ​ប្រើ​ឈ្មោះ​នេះ  អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ដែល​ខ្ញុំ​ប្រើ​កុំព្យូទ័រ តែ​គ្មាន​ឃើញ​អ្វី​ជា​ប្រយោជន៍​ដែល​បាន​ផ្ដល់​គំនិត​ឲ្យ​ខ្ញុំ​គិត​ក្នុង​ការ​ពិ​ចា​រ​ណា​សោះ​។ ឯក​សារ​ដែល​មាន​បាន​ដាក់​ប្រកាស ភាគ​ច្រើន​សុទ្ធ​តែ​ចេញ​ពី​គំនិត​ផ្ទាល់​ខ្លួន ដែល​គេ​មិន​អាច​ទទួល​យក​បាន ហើយ​កាល​ដែល​អាក្រក់​បំផុត​នោះ គឺ​គ្មាន​វា​ចារ​ណា​មួយ​ត្រូវ​បាន​ផ្ដល់​ជា​សញ្ញាណ​ក្នុង​ការ​ប្រាស្រ័យ​ធ្វើ​ទំនាក់​ទំនង​ទាល់​តែ​សោះ យ៉ាង​ណា​មិញ មក​ទី​នេះ​បាន​ស្គាល់​មនុស្ស​ច្រើន  ហើយ​ក៏​បាត់​បង់​មនុស្ស​ច្រើន​ដូច​គ្នា។ ឈ្មោះ​មួយ​នេះ ធ្លាប់​តែ​បញ្ចេញ​វា​ចារ​ទៅ​គ្រប់​ទិស​ទី ប៉ុន្តែ​ខ្លាច​តែ​ឈ្មោះ​មួយ​នេះ​ត្រូវ​បាត់​បង់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ក៏​មិន​ដឹង 😦 ។ ការ​ព្យា​យាម​ត​ស៊ូ​សព្វ​ថ្ងៃ​ដើម្បី​អាច​ប្រើ​អ៊ីន​ធើ​ណេត​បាន​នឹង​គេ​នឹង​ឯង​នេះ គឺ​គ្មាន​ឪ​ពុក​ម្ដាយ​ឯ​ណា​ជា​អ្នក​ផ្ដល់​ឲ្យ​នោះ​ទេ គឺ​លុយ​ញើស​ឈាម​សុទ្ធ​សាធ ដែល​ប្ដូរ​មក​បាន។ រអ៊ូរ៉ែៗ អស់​លោក​ប្រហែល​ជា​ធុញ​នឹង​ខ្ញុំ​ហើយ​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​និយាយ​ឲ្យ​អស់​ចិត្ត​សិន ព្រោះ​នេះ​ជា​ប្លក់​ខ្ញុំ​ផ្ទាល់  ហើយ​ការ​ជ្រើស​ឈ្មោះ​នេះ​ឡើង​មក ដោយ​សារ​វា​ជួន​ជា​មួយ​ឈ្មោះ​ខ្ញុំ ទាំង​ជប៉ុន និង​ខ្មែរ តែ​ចង្រៃ​ខ្មោច​កាច់​អី បានជា​ស៊ើប​ពី​ខ្ញុំ​យ៉ាង​ដូច្នេះ!!!
ជីវិត​មួយ​ថ្ងៃ​ៗ​គួរ​ឲ្យ​ធុញ​ទ្រាន់​    ( មិន​ដឹង​ជា​និ​យាយ​អ្វី​ខ្លះ​ទេ​ពេល​នេះ ចេះ​និយាយ​ទៅ 😀 ) ហេតុ​តែ​ខ្ញុំ​មិន​បាន​បញ្ចេញ​ស្នា​ដៃ​អ្វី គេ​ចាត់​ទុក​ដូច​ជា​សំរាម​ដែល​ចោល​ពាស​វាល​ពាស​កាល និ​យាយ​រួម​មិន​បាន​ធ្វើ​អី​មែន តែ​ក៏​គ្មាន​ទើស​ក្បាល​នរណា​ឡើយ​។ មនុស្ស​យើង​ បើ​មាន​ឆន្ទះ និង​គំនិត​ខុស​គ្នា តើ​រស់​នៅ​ជា​មួយ​គ្នា​បាន​ទេ គឺ​មិន​បាន​ទេ​មែន​ទេ​?​ពិ​ភព​ឯង​គឺ​ពិ​ភព​ឯង  ពិ​ភព​អញ​គឺ​ពិ​ភព​អញ បើ​អី​ចឹង​មែន តើ​មាន​ពិ​ភព​ប៉ុន្មាន​ទៅ​ដែល​យើង​មាន​នោះ?  (​រ៉ាយ​រ៉ាប់​ត្រ​ឡប់​ត្រ​ឡុយ តើ​លោក​អ្នក​ធុញ​ទ្រាន់​ទេ? 🙂 ) ។
ដូច​ជា​គេ​និយាយ​ថា កុំ​ចង់​ធ្វើការ​ងារ​ណា​ ដែល​ខ្លួន​ឯង​មិន​មាន​ជំនាញ  ត្រូវ​ធ្វើ​ការ​ងារ​ណា​ ដែល​ខ្លួន​ឯង​មាន​ជំនាញ ទើប​វា​មាន​សមត្ថភាព​ធ្វើ​បាន​។
ចុះ​ខ្ញុំ​មិន​មាន​ជំ​នាញ​ខាង​ហ្នឹង​ផង ហេតុ​អ្វី​ក៏​បង្ខំ​ឲ្យ​ខ្ញុំ​ធ្វើ​វា​ធ្វើ​អ្វី?
ខ្ញុំស្អប់ពិភពលោកនេះ ខ្ញុំស្អប់ណាស់!

ការ​ងារ​ និងគ្រួ​សារ​ប​រា​ជ័យ  តែ​ក៏​នៅ​មាន​សង្ឃឹម និង​ជឿ​ជាក់​ថា ថ្ងៃ​ណា​មួយ​គេ​នឹង​ស្គាល់​ឈ្មោះ​នេះ ហើយ​ចាំ​ថា​ឈ្មោះ​​នេះ​បាន​ធ្វើ​ឲ្យ​គេ​អាច​ចង​ចាំ តៗគ្នា។
ការ​ស្រ​មើ​ស្រ​មៃ និង​ការ​ពិត​គឺ​ខុស​គ្នា​តែ​បន្តិច​ទេ ប៉ុន្តែ​ការ​ពិត​ខ្លះ​ក៏​កើត​ចេញ​ពី​ការ​ស្រ​មើ​ស្រ​មៃ​ដែរ ហើយ​វិទ្យា​សាស្ត្រ​ភាគ​ច្រើន​ពិសោធ ឬ​ផលិត​អ្វី​បាន​សំរេច​ ក៏​ដោយ​សារ​ការ​ស្រ​មើ​ស្រ​មៃ​ដែរ។ (និ​យាយ​ច្រើន​ពេក អ្នក​អាន​ច្បាស់​ជា​ថា អា​នេះ​សរសេរ​អត់​ប្រយោជន៍ មើល​របៀប​វា​សរសេរ ​និង​អត្ថ​ន័យ​របស់​វា ត្រ​ឡប់ត្រ​ឡិន 😀 ) ប៉ុន្តែ​ខ្ញុំ​សរ​សេរ​​នេះ​ក៏​គ្មាន​ទើស​នរណា​ម្នាក់​ដែរ ខ្ញុំ​សរសេរ​ចេញ​ពី​គំនិត​ដ៏​ល្ងង់​របស់​ខ្ញុំ ក្នុង​ពេល​នេះ វេលា​នេះ ម៉ោង​នេះ ដែល​ខ្ញុំ​កំពុង​តែ​ពិ​បាក​ចិត្ត គិត​អ្វី​មិន​ចេញ ចេះ​តែ​សរសេរ​ទៅ​។
​និ​យាយ​ប៉ុន​ហ្នឹង​បាន​ហើយ ក្រែង​ល​គេ​អាន​យូរ​ទៅ បោក​ម៉ូនីទ័រ​(monitor)​ចោល​ សំលាប់ទាំងម្ចាស់ប្លក់ចោលបាត់​ទៀត:D។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 3 ទៅ​កាន់ ឈ្មោះនេះ ប្រហែលជាលែងមាននៅក្នុងលោកនេះទៀតហើយ

  1. គាំទ្រ ។ បន្តរ​ធ្វើ​ការងារ​ទៀត​ទៅ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s