ល្បែងវីដេអូហ្គេមបាញ់ប្រហារហិង្សាធ្វើឲ្យប៉ះពាល់ដល់ក្មេង


តើ​លោក​អ្នក​មាន​ដែល​សង្កេត​ទៅ​លើ​កូន​លោក​អ្នក​ដែល​រឺ​ទេ​ថា ពួក​គេ​មិន​ធ្លាប់​លេង​វា​ពី​មុន​មក​ទេ ហើយ​ក៏​ចាប់​ផ្ដើម​លេង​ល្បែងវិដេអូ​ហ្គេម​កំសាន្ត​ដែល​​មានលក្ខណៈ​ហឹង្សា​ នោះ​ គឺ​វា​អាច​ប៉ះ​ពាល់​ដល់​ការ​បំរែ​បំរួល​ផ្នែក​ស្មារតី​ និង​អារម្មណ៍​របស់​ពួក​គេ។
អ្នក​វិទ្យា​សាស្ត្រ​បាន​សំ​គាល់​ឃើញ​ភាព​​ ផ្លាស់ប្ដូរ​ក្នុង​ខួរ​ក្បាល ដែល​​ឆ្លើយតប​ទៅ​​នឹងប្រ​ភេទ​ល្បែង​វី​ដេ​អូ​ហ្គេម​ ដែល​​ក្មេងៗ​លេង ដោយ​ប្រើ​ឧបករណ៍​ម៉ាញេទិច​តាម​ដាន​ខួរ​ក្បាល (fMRI)។
ក្មេងៗ​ដែល​​ មិនធ្លាប់​លេង​ល្បែង​វិ​ដេ​អូ​បែប​ហិង្សា ទំនង​ជា​មាន​ការ​បែង​ចែក​ដាច់​នូវ​អ្វី​ដែល​ហៅ​​ថាអំ​​ពើហិង្សា ហើយ​ចំពោះ​ក្មេង​ដែល​លេង​ល្បែងវិ​ដេអូ​ហ្គេម​ច្រើន ទំនង​ចាត់​ទុក​អំពើ​ហិង្សា​ជា​រឿង​ធម្មតា​មួយ​សំរាប់​ពួក​គេ​ក្នុង​សង្គម។
លោក ​អ្នក​គួរ​យក​ពេល​មើល​កូន​ៗ​របស់​លោក​អ្នក​ខ្លះ ក្នុង​ការ​ប្រែ​ប្រួល​អារម្មណ៍​របស់​ពួក​គេ ដោយ​ចំនាយ​ដ៏​មាន​តំ​លៃ​ក្នុង​ការ​ប្រកប​អា​ជីវកម្មរ​បស់​អ្នក បែរ​មក​សង្កេត​មើល​កូន​លោក​អ្នក យ៉ាង​ហោច​ណាស់​ក៏​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដែរ។ ល្បែង​ហ្គេម​ដែល​ធ្វើ​ឲ្យ​ក្មេង​វក់ និង​មិន​ហ៊ាន​ក្រោក​ចេញ​ពី​កុំព្យូរទ័រ​នោះ​មាន​ដូច​ជា :
និស្ស័យ​ ស្នេហ៍​ដាវទេព (ចំនាយ​ពេល​​រាប់ខែ​រាប់​ឆ្នាំ​ទំ​រាំ​តែ​លេង​ចប់ ហើយ​ត្រូវ​ទិញ Jpoint ដើម្បី​បង្កើន​សមត្ថ​ភាព​ទៀត) ចំ​នែក​ឯ ​AK Online (បែបបាញ់​ប្រហារ ត្រូវ​ចំនាយ​លុយច្រើន​មែន​ទែន ដើម្បី​ប្តូរយក​មាស​ក្នុង​ហ្គេម​ដើម្បីទិ​ញ​អាវុ​ធ)។

ការ​តស៊ូ​យ៉ាងប្ដូរផ្ដាច់របស់យុវជនខ្មែរ

ការ តស៊ូ យ៉ាងប្ដូរផ្ដាច់របស់យុវជនខ្មែរ

ហ្គេម​ដែល​ឃើញ​លេច​ធ្លោ  ជា​មួយ​​នឹងវិស័យ​ធន​ធាន​មនុស្ស​កម្ពុជា​មិន​ទាន់​រីក​ចំរើន ឈ្មួញ​វិ​និ​យោគ បែរ​មក​​បង្វក់ក្មេង​ឲ្យ​កាន់​តែ​ទន់​ខ្សោយ​ៗ​​ទៅ  ដោយក្មេង​ខ្លះ មិន​បាន​​ចូលសាលា​រៀន បែរ​ជា​គេច​ទៅ​លេង​ហ្គេម​ប្រភេទ​អស់​ទាំង​នោះ​ ហើយ​ក្មេង​ខ្លះ​បាន​លួច​លុយ​ឪ​ពុក​ម្ដាយ​ ដើម្បី​​យក​ទៅ​លេងហ្គេម​ទាំង​នោះ។
ខ្ញុំ​​មិន​បាន​​ថា​​ល្បែង​​ហ្គេម​នោះ​​ជា​អ្នក​ខុស​នោះ​ទេ  ប៉ុន្តែ​​ជា​ក្មេង​ទាំង​នោះ​ទេ ដែល​លេង​វា ហើយ​ទៅ​ថែមទាំងចំនាយ​លុយ និង​មិន​ទាំង​បាន​ប្រយោជន៍​ពី​វា​សូម្បី​តែ​បន្តិច។
ពេល​ខ្លះ​​ពួកគេ​លេង​ដល់​យប់​ៗ​ជ្រៅ  តសូ៑​រហូត​ដាច់​បាយ​មុខ​ឡើង​ស្លេក​ស្លាំង​ក៏​មាន​ដែរ​  ហើយពេលខ្លះទៀត លេងពេញមួយយប់ព្រោះតែវាញៀន។
ខ្ញុំ​ចង់​សួរ​ថា តើមាននរណាវាតំលៃពីផលប៉ះពាល់ដោយ​សារ​ការ​លេង​ល្បែង​ហ្គេម​ទាំង​អស់​នេះ​ទេ?

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារ [Child], កុំព្យូទ័រ, ត្រដាងការពិត and tagged , , . Bookmark the permalink.

4 Responses to ល្បែងវីដេអូហ្គេមបាញ់ប្រហារហិង្សាធ្វើឲ្យប៉ះពាល់ដល់ក្មេង

  1. Manix និយាយថា៖

    I don’t think it is bad..!

  2. គីមស៊្រុន និយាយថា៖

    ពួកគេពិតជាប្ដូរផ្ដាច់មែន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s