ទៅទិញភ្លៅមាន់នៅ KFC កាត់ពន្ធ10%ថែមទៀត


ពិតជាហួសចិត្តណាស់ ពេលដែលបានក្រដាសត្រូវកាត់ពន្ធថែមទៀត នៅឯអាហាររដ្ឋាន KFC។ យប់មិញ គិតថាឃ្លានចង់ញ៉ាំភ្លៅមាន់ ក៏បានទៅទាំងយប់ ដើម្បីទៅទិញ ពេលចូលទៅដល់ បានកម៉្មង់យក ប៊ឺហ្គឺ Waikiki ស្អីគេនោះ ហើយភ្លៅមាន់២ដុំ ព្រមទាំង Pepsi មួយកំប៉ុង និងដំឡូងបំពង។ ពេលគេគិតលុយ ឃើញអស់តែ៥ដុល្លារ៤កាក់  ដល់តែចេញក្រដាសគិតលុយ គឺអស់ថែម ៥កាក់៤សេនថែមទៀត  ខ្ញុំសួរគេថាម៉េចក៏អីចឹង ក្រែងគេគិតពន្ធរួចហើយតើហ្អី?
អ្នកលក់ឆ្លើយថា ខ្ញុំមិនដឹងហេតុអីដែរ តែមេខាងលើគេឲ្យយកអីចឹង ព្រោះមេប្រាប់ថា រដ្ឋឲ្យយកថែម១០%ថែមទៀត។

ខ្ញុំមិនដឹងថាជាច្បាប់រដ្ឋអ្វី រឺក៏ជាគោលការណ៍ថ្មីរបស់ក្រុមហ៊ុនអាហារទាន់ចិត្តនោះទេ ប៉ុន្តែរាល់ភ្ញៀវដែលមកទិញ នៅ KFC សុទ្ធតែឆ្ងល់គ្រប់គ្នាដូចខ្ញុំអីចឹងដែរ។
កាត់១០ភាគរយ មានន័យថា ក្នុងមួយដុល្លារ គឺត្រូវកាត់ ១០សេន ស្មើនឹងមួយកាក់រឺស្មើនឹង ៤៥០៛  ចុះបើទិញអស់២០ដុល្លារជាអាហារឈុតគ្រួសារវិញ វាមិនកាត់ដល់ទៅ ២ដុល្លារទៅហើយទេហ្អី។ ខ្ញុំមិនទាន់បានទៅ Pizza company និង BBQ chicken ផង ក្នុងពេលថ្មីៗនេះ។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ត្រដាងការពិត and tagged , , . Bookmark the permalink.

6 Responses to ទៅទិញភ្លៅមាន់នៅ KFC កាត់ពន្ធ10%ថែមទៀត

  1. គេ​ចាប់​ផ្ដើម​យក​ពន្ធ​ហើយ នោះ​អើ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s