ប្អូនខ្ញុំត្រូវគេដេញវាយ ដោយគ្រាន់តែជិះម៉ូតូកាត់មុខ


សង្គមសព្វថ្ងៃ មិនដឹងទៅជាស្អីទៅហើយទេ  អាភៀនញៀនកញ្ឆា និងគ្រឿងញៀន កើនដូចព្យុះ  ព្រមជាមួយនឹងក្រុមក្មេងទំនើង (បងតូច, បងធំ)។  ក្នុងអាទិត្យនេះប្អូន​របសើ់ខ្ញុំត្រូវគេ (ពួកបាតសង្គម) ដេញវាយ និងវាយត្រូវ ៥ដៃចំមាត់ និង៤ខ្សែក្រវ៉ាត់​ដែកត្រូវខ្នង ដោយគ្រាន់តែជិះកាត់មុខពួកវា (ក្រុមក្មេងទំនើង) ក៏ត្រូវពួកវាថាឈ្លើយ ចង់ប្រដៅឲ្យស្គាល់ដៃខ្លះរបស់ពួកវា។ លើកទីពីរវេលាថ្ងៃដដែរ ពេលចេញពីវិទ្យាល័យ​ឥន្ទ្រទេវីមកខាងក្រៅវិញ ពួកវាក៏ចាំស្ទាក់ហើយបានវាយ  ព្រមជាមួយគ្នានោះ​ក៏ត្រូវខ្សែក្រវ៉ាត់ទៀត  ហើយសំណាងដោយបានជិះចូលក្នុងបុរីប៉េងហួត ប៉ុន្តែពួកវានៅតែចាំនៅខាងក្រៅបុរីនោះយ៉ាងយូរ ហើយពេលពួកវាទៅផុត ទើបចាកចេញពីបុរីនោះត្រឡប់មកផ្ទះវិញដោយបន្សល់របួសមកជាមួយ។

ក្រុម QBR ជាក្រុមបងធំបងតូច(ក្មេងទំនើង) នៅឯវិទ្យាល័យឥន្ទ្រទេវី… ដែលក្រុមនេះ កន្លងមកធ្លាប់បានធ្វើទុក្ខបុកម្នេញដល់សិស្សដទៃទៀតជាច្រើននាក់… ពេលនេះគ្មានវិធានការផ្លូវច្បាប់ណាអាចដោះស្រាយចំពោះក្រុមនេះ សូម្បីតែនាយកសាលានៃវិទ្យាល័យនេះក៏មិនហ៊ានអន្តរាគមន៍ដែរ!

ករណី:  បង្ករបួសស្នាមដោយចេតនា
ទីកើតហេតុ:  ក្បែររបងវិទ្យាល័យឥន្ទ្រទេវី
ភស្តុតាង:  បែកមាត់ និងត្រូវ៤ ខ្សែក្រវ៉ាត់ដែក
ជនដៃដល់:   ៥ម៉ូតូ  ( ៩នាក់)
ជនរង់គ្រោះ :  ប្អូន និងមិត្តម្នាក់

ហេតុការណ៍នេះធ្វើឲ្យខ្ញុំអត់ទ្រាំពុំបានឡើយ ដោយក្រុមនេះមានឈ្មោះហៅកាត់ថា QBR  បើសិនជាបានតំរុយពីពួកនេះ  ខ្ញុំនឹងចាប់ផ្ដើមចេញប្រតិបត្តិការណ៍កំចាត់ចោល មិនឲ្យសល់សូម្បីតែមួយនាក់ឡើយ!  ដោយហេតុថា ទុកមនុស្សដែលមិនមានប្រយោជន៍ក្នុងសង្គម ហើយថែមទាំងបង្ករអសន្តិសុខដល់សង្គម ព្រមទាំងប៉ះពាល់ដល់ខ្ញុំទៀតនោះ  ដូច្នេះ ការកំចាយបក្សពួក និងបរិវាររបស់ពួកវា ត្រូវតែធ្វើប្រឡេះម្ដងម្នាក់ៗ ប្រសិនជាសមត្ថកិច្ចមូលដ្ឋានមិនអាចដោះស្រាយបានទេនោះ។
នេះគ្រាន់តែជាសញ្ញាណព្រមានមួយប៉ុណ្ណោះ!

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ដំណឹងពិសេស, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged , . Bookmark the permalink.

5 Responses to ប្អូនខ្ញុំត្រូវគេដេញវាយ ដោយគ្រាន់តែជិះម៉ូតូកាត់មុខ

  1. latephonenews ថា:

    ដូចជារូបរាង spy ដែរ ថ្ងៃក្រោយទិញ spy record ជាប់នឹងលេវអាវ ហើយថតសំលេង រឺបើបានវីដេអូទៀតរិតតែប្រសើរ ថាអាឆ្កែប៉ូលីសនឹង វាយ៉ាងណា អារលាយ ទាម្តង ២០០០ដុល្លា ។ បើបានអ្វីទៅជួបកែវរេមី ផ្ទាល់មើលថាគាត់នឹងចាត់ការយ៉ាងណា ខ្ញុំមានលេខទាក់ទង

  2. Pich Makara ថា:

    Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
    Why dont you try to promote your blog? You may try a free Khmer Web directory for All CAMBODIAN.
    AGAIN! Keep doing excellence job i strongly support you!

  3. ប៉ុន្មាន​ថ្ងៃ​មុន ពួក​ម៉ាក​ខ្ញុំ​បាន​ត្រូវ​គេ​វាយ នឹង​ដប​ស្រាបៀចំនួន 3 ដប និង​ម៉ាត់​ចំមាត់ យ៉ាង​ចាស់​ដៃ។ ទៅ​ផ្តឹង​ប៉ូលិស គេ​ចាំ​សើប​មើល​សិន ។ ខ្ញុំ​សង្ស័យ គេ​ស៊ី​លុយ​អ្នក​បង្ក​ហេតុ។ ពេល​យើង​ចង់​អោយ​គេ​ឆាប់​ចាប់​បាន​គេ​ទា​លុយ​យើង​ទៀត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s