គម្រោង Subtitle ភាសាខ្មែរក្នុងឌីវិឌីជោគជ័យ ឬ​ បរាជ័យ


គម្រោងនេះ ខ្ញុំបានស្រាវជ្រាវអស់រយៈពេលជិតមួយឆ្នាំ ដោយបានផ្សព្វផ្សាយពីគម្រោងនេះផងដែរ ហើយទើបតែធ្វើបានជោគជ័យក្នុងខែ សីហា នេះ ដោយបកបាន ប្រហែលជា៤ទៅ៥រឿងដែរ
ដែលអាច ដាក់ចូលក្នុងក្បាលចាក់ដោយគ្មានបញ្ហាអ្វីឡើយ.. គឺមានន័យថា យើងអាចជ្រើសយកភាសា អង់គ្លេស ខ្មែរ  ថៃ ចិន ម៉ាឡេស៊ី ព្រមទាំងភាសាផ្សេងៗទៀតបានផងដែរ…
ប៉ុន្តែស្រាប់តែ១អាទិត្យមុន ខ្ញុំឃើញគេលក់នៅផ្សាររឿងមាន Sutitle មានដាក់ជាភាសាខ្មែរដែរ  ដោយចង់ដឹងច្បាស់ថាពួកគេដាក់បញ្ចូលដូចរបៀបរបស់ខ្ញុំ រឺដាក់ខុសពីរបៀបដែលខ្ញុំធ្វើនោះ   ដូចនេះ ខ្ញុំក៏បានទិញឌីសរឿងមួយយកមកសាកល្បងមើល(Spy kid 4) ប៉ុន្តែមិនអាច ដាក់ Subtitle បានទេ  ប៉ុន្តែពេលខ្ញុំទិញ ឃើញឌីសមានដាក់​ថាមាន Subtitle ភាសាខ្មែរ។
សូមមើលរូបខាងក្រោមនេះ

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។


គម្រោងនេះ ខ្ញុំមានគំនិតធ្វើបានធ្វើតាំងពីឆ្នាំ២០០៧  ហើយមួយឆ្នាំមុនទើបតែស្រាវជ្រាវ ហើយថ្មីៗនេះទើបតែធ្វើបានសំរេច!!
បែបបរាជ័យក្នុងភាពជោគជ័យហើយខ្ញុំ ដោយដឹងថាមានអ្នកធ្វើវាដែរ!

តើខ្ញុំជាអ្នកបរាជ័យរឺក៏ជោគជ័យ?

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុំព្យូទ័រ, ដំណឹងពិសេស, ភាពយន្ត [Movies] and tagged . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 12 ទៅ​កាន់ គម្រោង Subtitle ភាសាខ្មែរក្នុងឌីវិឌីជោគជ័យ ឬ​ បរាជ័យ

  1. Congratulation! សង្ឃឹម​ថាភាសាខ្មែរ​នឹង​ស្ថិត​ក្នុង​ជម្រើស​ភាសា​សម្រាប់​ឌីវីឌី ក្នុង​ពេល​អនាគត!

    • monyrinataro ថា:

      ខ្ញុំក៏សង្ឃឹមយ៉ាងដូច្នេះដែរ សង្ឃឹមថាវានឹងទូលំទូលាយ.. ខ្ញុំក៏បានសួរប្អូន ចន្ទ​រិទ្ធីដែរ ក៏មានគេធ្វើអំពីរឿងហ្នឹងដែរ ប៉ុន្តែ មិនដឹងជាគេធ្វើដូចរបៀបខ្ញុំ ក៏គេធ្វើរបៀបគេនោះទេ តែធ្វើលើកនេះដូចជាស្រួលជាងមុន អាចនិយាយថាស្រួលមែនទែន ណាស់តែយើង បកពីភាសាគេមកភាសាខ្មែរយើងទេ!

  2. ខ្ញុំ​អត់​យល់​ដែរ​!
    ហើយ​បើ​បើក​សាប់​ថាយ​ថល​ខ្មែរ​មិន​ចេញ​ ម៉េច​មិន​ទៅ​រក​រឿង​អ្នក​លក់​ =))

    • nataro ថា:

      តែខ្ញុំកំពុងតែធ្វើវា ខ្ញុំដាក់បានតើ ហើយបានលឺសូរនៅឯកន្លែងលក់ឌីសនានាគេនិយាយ ខ្ញុំក៏បានទៅសាកទិញវា ប៉ុន្តែ ដូចជាក្មេងស្រែថា ឌីសខ្លះ គឺថតពីរោងកុននៅក្នុងស្រុកខ្មែរ ដែលមាន Subtitle ខ្មែរស្រាប់ជាប់នឹងវិដេអូ ហើយរឿងខ្លះ គ្មានទាំង Subtitle អង់គ្លេសឲ្យមើលទៀត។ ក្នុងនាមខ្ញុំជាអ្នកធ្វើវា បើអ្នកលក់និយាយកុហកភ្ញៀវចឹងនោះ តើឲ្យខ្ញុំសប្បាយចិត្តយ៉ាងម៉េចនឹងកើតទៅ!
      រឿងដែលគេថាមាន Subtitle ខ្មែរ គឺរឿង Conan , Fright Night, Car 2, Spy kid 4, Harry poter Halloween ស្អីគេនោះ និងរឿងចេញថ្មី ប៉ុន្មានរឿងទៀត ដែលខ្ញុំមិនបានចាំឈ្មោះ។
      ឲ្យខ្ញុំទៅរករឿងអ្នកលក់ ចឹង គួរតែទៅរករឿងអ្នកធ្វើវាវិញ… ក្នុងនាមខ្ញុំជាអ្នកធ្វើវាម្នាក់ សំ បកក្រៅរបស់ឌីស មើលទៅល្អណាស់ តែសាច់ក្នុងរឿង មើលមិនច្បាស់ ហើយគ្មានទាំង Subtitle។
      lavorn នៅស្រុកកូរ៉េ បើបានមកខ្មែរ ចាំខ្ញុំជូនឌីសរឿងដែលមាន Subtitle ខ្មែរឲ្យទុកជាអនុស្សាវរីយ៍ទៅចុះ។

  3. Horm Sanghy ថា:

    ល្អតើ?? បកជាសម្លេងវិញទៅកាន់តែល្អ

  4. ឧស្សាហ៍ ថា:

    ខ្ញុំពិតជាចាប់អារម្មណ៍ ខ្លាំងណាស់ !! ខ្ញុំធ្លាប់ព្យាយាមសរសេរ subtitle ជាភាសាខ្មែរដាក់ក្នុងភាពយន្តដែលខ្ញុំដោនឡូតមកដែរ!! តែដោយសារ ហត់និង ច្រើនពេក ធ្វើបានតែពាក់កណ្តាល !! តែវាដំណើរការល្អណាស់ !! ខ្ញុំពិតជាចង់អោយមាន Subtitle ខ្មែរ សំរាប់អោយដោនឡូត ខ្លាំងណាស់. ដូចជា ការដោនឡូតsubtitle អង់គ្លេស នៅក្នុង subsence.com ជាដើម, សង្ឃឹមថាថ្ងៃមួយ និង មាន subtitle ជាភាសាខ្មែរច្រើន នៅក្នុងភាពយន្ត !!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s