ម្ចាស់ប្លក់ជិតបាត់ខ្លួន


គួរឲ្យសោកស្ដាយដែរ តែធ្វើម៉េច ចិត្តមនុស្សមិនទៀង។
ចង់ធ្វើជាមនុស្សសារជាថ្មីត្រូវតែបំភ្លេចអ្វីៗដែលចាស់ចោល  នោះមិនមែនគេចវេស ប៉ុន្តែគ្រាន់តែមិនចង់នឹកនាវាទៀត។ មិត្តដែលធ្លាប់តែនិយាយគ្នា ឥឡូវ ១ខែមិនដែលនិយាយរកគ្នាម្ដង ហើយក៏មិនទាក់ទងគ្នា។ មិត្តដែលមិនធ្លាប់ស្គាល់ពីមុន បែរជាអាចទៅមើលកុនជាមួយខ្ញុំ សប្បាយជាមួយនឹងខ្ញុំ ហើយជាងនេះទៅទៀត គេអាយុខ្ញុំតិចជាខ្ញុំច្រើនមែនទែន។
សូមអរគុណមិត្តម្នាក់នោះ ដែលខំយកពេលវេលារបស់ខ្លួនមកលេងជាមួយខ្ញុំ ព្រមទាំង….. (កាត់ចោល) មកពីតាប៉ែរពេក…    គេទើបតែរៀនថ្នាក់ទី៨សោះ ក៏អាចស្គាល់ភ្នំពេញច្បាស់ជាងខ្ញុំដែលនៅភ្នំពេញយូរកើតមុនគេទៅទៀត។ ឥឡូវនេះក៏នឹកឃើញចាប់ផ្ដើមសារជាថ្មី ដើម្បីឲ្យក្លាយជាយុវវ័យស្ទាវសម័យថ្មី។
បើគ្មានថ្ងៃទៅមើលកុននោះទេ ខ្ញុំក៏មិនភ្លឺភ្នែកដូចពេលនេះដែរ…

(សូមទោស ចំពោះកំណត់ហេតុផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំលែងអនុញ្ញាតឲ្យវាចារទៀត​ដូចជាមុនៗហើយ ព្រោះវាមិនចាំបាច់អី ត្រូវវាចារលើកំណត់ហេតុខ្ញុំ)

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.