ប្រទេសខ្មែរល្មមធ្វើចំនាត់ពិន្ទុ (Rate) រឿងចេញម្តងហើយ


ខ្ញុំសង្កេតឃើញថា ស្រុកខ្មែរយើងឥឡូវដែលមានវប្បធម៌ដ៏សំបូរបែប ហើយក៏ងាយទទួល​វប្បធម៌ពីគេដែរនោះ បានចំលងយកអ្វីៗដែលគេផ្តល់ឲ្យយ៉ាងច្រើន  ខ្ញុំនិយាយចឹង ព្រោះ​តែខ្ញុំបានឃើញថា នៅក្នុងទូរទស្សន៍ស្រុកគេ មិនថាពេល​ថ្ងៃ​រឺ ពេលយប់ទេ  រឿងដែល​គេចាក់​ផ្សាយបញ្ចាំង​តាមកញ្ចក់ទូរទស្សន៍ សុទ្ធតែបានកំនត់អាយុនៃ​អ្នកទស្សនា  មិនថារឿងរ៉ូមែនទិច  ស្នេហា(សង់ទីម៉ង់)  រឿងកាប់ចាក់ រឿងវិទ្យាសាស្ត្រ និងរូបភាព​មួយ​ចំនួនទៀតជាដើម សុទ្ធតែត្រូវបានពួកចាស់អនុញ្ញាតដែរ បានមើលទូរទស្សន៍​នៃរឿងដែល​មានកំនត់អាយុបាន ។  ចំនែកស្រុកខ្មែរវិញទាំងទូរទស្សន៍​រលកធាតុអាកាស ទាំង​ទូរទស្សន៍ខ្សែ​កាប សុទ្ធតែមិនយក​ចិត្តទុកដាក់ចំពោះរឿងការដាក់ចំនាត់ក្រុមនៃអ្នកមើលទូរទស្សន៍ទាល់​តែ​សោះ (លើកលែងតែប៉ុស្តិទូរទស្សន៍ជាតិកម្ពុជា) មួយចេញ ដែលមិនបានដាក់រឿងអូលីវូត អីនឹងគេ ប៉ុន្តែបែរជាអន់ថយអភិរក្សជ្រុលទៅវិញ សូម្បីតែរឿងតុកត្តា ក៏មិនមានរឿងថ្មីដែលចាក់​ផ្សាយបញ្ចាំងឲ្យដែរ។ បង្វែរមករឿងយើងវិញ  គឺខ្ញុំចង់និយាយថា រឿងប្រទភេទអ្វីដែលអាច​ឲ្យក្មេងមើល​បាន ហើយរឿងប្រភេទអ្វីដែលមិនអាចឲ្យក្មេងមើលបាន ហើយក្មេងអាយុប៉ុន្មាន​ដែល​អាចឲ្យក្មេងមើល និងរឿងប្រភេទអ្វីដែលមិនអាចឲ្យក្មេងមើល។ ខ្ញុំមិននិយាយចំពោះរឿង​ដែលមាននៅ​អ៊ីនធើណេត​ទេ  ខ្ញុំនិយាយអ្វីដែលយើង (អ្នកស្រុកខ្មែរ) អាចគ្រប់គ្រងបានដូចជាទូរទស្សន៍ជា​ដើម។

ប្រព័ន្ធស្រុកគេ

ប្រព័ន្ទចំនាត់ពិន្ទុក្នុងឌីវីឌី

ពេលនេះសូម្បីតែរឿងស្រើបស្រាល សុដនកណ្តាលវាល ស្នេហាលើគ្រែអី ក៏សុទ្ធតែត្រូវបាន​ក្មេងៗមើលទាំងអស់ ដោយសារតែមិនមានចំនាត់ពិន្ទុនៃរឿងដែលត្រូវដាក់បញ្ចាំងហ្នឹងហើយ។

សូមទោសចំពោះការសរសេររបស់ខ្ញុំ  ប្រសិនអ្នកដែលមិនយល់ពីអ្វីដែលខ្ញុំចង់និយាយ ព្រោះខ្ញុំមិនសូវជាចេះវេយ្យាករណ៍ប៉ុន្មានឡើយ ហើយប្រសិនជាអ្នកចាប់អារម្មណ៍ សូមអ្នក​បញ្ចេញវាចារ និងវោហារបស់អ្នកឲ្យអ្នកដទៃបានដឹងផង។

ដើម្បីឲ្យដឹងច្បាស់ សូមចុចកន្លែងនេះ

មើលព័ត៌មានទើបតែដាក់ថ្មី
http://legend-cinemas.com/index.php/film-ratings

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ចំនេះដឹង, ត្រដាងការពិត and tagged , , . Bookmark the permalink.

4 Responses to ប្រទេសខ្មែរល្មមធ្វើចំនាត់ពិន្ទុ (Rate) រឿងចេញម្តងហើយ

  1. ខេធី៤២ និយាយថា៖

    មែនហ្នឹង ខេធី៤២ យល់ស្រប

  2. វិចូច និយាយថា៖

    មើលមិញ​ចង់​វិល!

    ខ្ញុំ​ក៏យល់​ស្រប​ដែរ 😀

  3. Long និយាយថា៖

    យល់ស្របដែរ!

  4. monyrinataro និយាយថា៖

    អរគុណអ្នកទាំងអស់គ្នាដែលជួយគាំទ្រនូវអ្វីដែលខ្ញុំបានសរសេរ បាទ 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s