ចោរ​បាញ់​ស្ត្រី​អាជី​វករ​ប្តូរ​ប្រាក់​ប្លន់​យក​អស់​ជាង​100​លាន​រៀល


ថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:៤៦

ទិដ្ឋភាពនៅកន្លែងចោរបាញ់ប្លន់ ទិដ្ឋភាពនៅកន្លែងចោរបាញ់ប្លន់
ប្រភព៖ កោះសន្តិភាព
សូមមើលវីដេអូ៖

រាជធានីភ្នំពេញ ​៖ ​ស្ត្រី​ជា​អាជីវករ​​ប្តូរ​ប្រាក់​​​​​ម្នាក់​បានរងរបួស​​យ៉ាង​ធ្ងន់​ធ្ងរ​​ ​ និងបន្ទាប់​មក​​បាន​​​ស្លាប់​បាត់​បង់​ជីវិត​​​ពេល​កំពុង​បញ្ជូន​​ទៅ​​ សង្គ្រោះ​​​​នៅ​​មន្ទីរពេទ្យ​​​កាល់​ម៉ែត​​​ដល់​ពាក់​​​កណ្តាល​ផ្លូវ​​​​ដោយ ​សារ​​ចោរ​ប្លន់​មាន​​គ្នា​៣​​នាក់​​​​​​ប្រដាប់​ដោយ​​កាំភ្លើង​​​ខ្លី​​​ ធ្វើ​សកម្មភាព​​បាញ់​ប្រហារ​​ប្លន់​​យក​កេស​ដាក់​​ប្រាក់​​អស់​ចំនួន​​​ជាង​ ​១​រយ​​លាន​រៀល ​ស្មើ​នឹង​​​​​​៣​ម៉ឺន​​​ដុល្លារ ។

គ្រោះ​អកុសល​​​នេះ​បាន​​កើត​ឡើង​​ក្នុង​​ខណៈ​ពេល​​​ ដែល​​ស្ត្រី​រងគ្រោះ​​កំពុង​ជិះ​​ម៉ូតូ​​ជាមួយ​​កូន​ប្រុស​ធ្វើ​ដំណើរ​​​​ ចេញពីកន្លែង​​​​​ប្តូរ​ប្រាក់​មួយនៅ​​​ម្តុំ​​ផ្សារ​​​​អូឡាំ​ពិក​​​ ខណ្ឌចំការ​មន ត្រឡប់​ទៅ​ផ្ទះ​​​នៅ​ម្តុំ​​​រង្វង់​​មូល​​​​​​​ចោម​ចៅ​​​​ ជាមួយ​កូន​​ប្រុស​។ ហេតុ​ការណ៍​​​​នោះ​បាន​កើត​ឡើង​​​កាលពី​​វេលា​ម៉ោង​​​​១០​និង​​២០នាទី​​ ព្រឹក​​ថ្ងៃទី​​២៨ ខែសីហា ​នៅលើ​កំណាត់​​មហា​វិថី​​សហព័ន្ធ​រុស្ស៊ី​​​ត្រង់​ចំណុច​​​កន្លែង​​​​​​លក់​ ​ខោ​អាវ​ជជុះ​​មុខ​ព្រលាន​យន្ត​ហោះ​​​អន្តរជាតិ​​ភ្នំពេញ​ ភូមិ​​ព្រៃទា សង្កាត់​​ចោម​ចៅ​ ខណ្ឌដង្កោ​​​។ ​ស្ត្រី​​រង​គ្រោះ​ឈ្មោះ​​ជួន ធារ៉ា អាយុ​៤៨ឆ្នាំ​ មុខ​របរ​​ប្តូរ​ប្រាក់​​នៅ​រង្វង់​មូល​​ចោម​ចៅ ត្រូវ​​ចោរ​បាញ់​៣គ្រាប់​​ផ្ទុះ​១គ្រាប់​ចំលើ​​​ដើម​ទ្រូង​​ខាង​ឆ្វេង ធ្លាយ​ទៅ​​ក្រោយ។​ ចំណែក​​កូន​ប្រុស​របស់​គាត់​​ឈ្មោះ​​​ផុន ឡាទី អាយុ​​២១ឆ្នាំ មិន​រងរបួស​​​​អ្វី​ទេ។  ពួកគេ​​​​រស់​នៅ​​ក្បែរ​​រង្វង់​មូល​​ថ្នល់​​បំបែក​​ ចោម​ចៅ ​។ ដោយ​ឡែក​​​ក្រុម​ចោរ​​មាន​គ្នា​៣នាក់​ ​ស្លៀក​​ពាក់​ស៊ីវិល ប្រដាប់​ដោយ​កាំភ្លើង​​​ខ្លី​២ដើម​ ​​ជិះ​ម៉ូតូ​​ធុន​ហុង​ដា សេ១២៥ ពីរគ្រឿង​​។ ​​​ក្រោយ​​​​ពេល​​ធ្វើ​សកម្មភាព​​​បាញ់​​ប្លន់​​ដណ្តើម​​​​យកកេស​​​​លុយ​​ ជាង​​១រយលាន​រៀល​បាន​ហើយ ​​ពួក​វា​​បាន​​​ជិះ​ម៉ូតូ​​គេច​​ខ្លួន​​​បាត់​ដោយ​សុវត្ថិភាព​​។

តាម​ប្រភព​​​ព័ត៌​មាន​​​បាន​ឱ្យ​ដឹងថា  នៅមុន​​ពេល​​​កើត​ហេតុ​ស្ត្រី​​​រងគ្រោះ​​និង​​កូន​ប្រុស​​បាន​ជិះ​ម៉ូតូ​​ ១គ្រឿង​​ម៉ាក​​អ៊ែរប្លេក​ ​ពាក់​ស្លាក​លេខ​​​​ភ្នំពេញ​ 1AX-2125 ​ពណ៌​ខ្មៅ​​ នាំយក​ប្រាក់​​​ដុល្លារ​​ចំនួន​​​៣ម៉ឺន​​ដុល្លារ​អាមេរិក​​​​​​ទៅប្តូរ​​យក​ ​ប្រាក់​រៀលបាន​​​ជាង​​១រ​យលាន​រៀល​នៅផ្ទះ​​ម្តុំ​ផ្សារ​​អូឡាំពិ​ក​​ ខណ្ឌ​ចំការ​មន​ ដែល​ជា​កន្លែង​​ប្តូរ​ប្រាក់​​​​ធំ​មួយ។ លុះ​​​​ក្រោយ​​ពេល​​ដូររួច​ស្ត្រីរង​គ្រោះ​​​និង​​កូនប្រុស​​​បាន​ជិះ​​ ម៉ូតូឌុប​គ្នា​ត្រឡប់​មក​​ផ្ទះ​​វិញ ដោយ​​​ដាក់ប្រាក់​​​​​នៅក្នុង​​សំបក​កេស​​ស្រា​បៀរ​​​មួយ​​រួច​ដាក់​ ចំកណ្តាល​​​​ដែល​ម្តាយ​​ជិះ​​អោប​ពី​ក្រោយ។ ​ពេលជិះ​​ទៅ​ដល់​​ត្រង់​ចំណុច​​​​កើត​ហេតុ​​ខាង​លើ​ ស្រាប់​តែ​​​មាន​ជន​​សង្ស័យ​៣នាក់​ ស្លៀក​ពាក់​​​ស៊ីវិល ជិះ​ម៉ូតូ​​ដេញ​តាម​ក្រោយ​កៀរ​ឱ្យ​ឈប់​​ រួចដក​កាំភ្លើង​ខ្លី​ភ្ជង់​​​​គំរាម​​​ឱ្យ​ប្រគល់​​កេស​​លុយ​​​ឱ្យ​​ពួក​វា ។  ប្រភព​ដដែល​​​​បាន​បន្ត​ទៀត​ថា  ខណៈ​​នោះ​​ស្ត្រីរងគ្រោះ​​មិន​ព្រម​​​ប្រគល់​​​កេស​ប្រាក់​នោះ​ឱ្យ​​ទេ ឯក្រុម​​​​ចោរ​ក៏​បាន​ព្យាយាម​​ដណ្តើម​​​យក​​ តែជនរងគ្រោះ​​នៅតែ​​មិន​ព្រម​​​ឱ្យ​​​​ដដែល​ ​​​​ទើប​ក្រុម​ចោរបាញ់​​ប្រហារ​​​សំដៅ​​ដង​ខ្លួន​ចំនួន​៣​គ្រាប់​តែម្តង​ ប៉ុន្តែ​ផ្ទុះ​១គ្រាប់​​ត្រូវ​ស្ត្រី​​រងគ្រោះ​​ដេក​ដួល​​ក្នុង​ថ្លុក​ឈាម​​ ​របួសធ្ងន់​ធ្ងរ​​។  ចំណែក​​ក្រុម​ចោរ​​ប្លន់​ ​ពេល​​បាញ់​រួច​​ហើយ​បាន​​​នាំគ្នា​​យក​​កេស​ប្រាក់​​​នោះ​​ជិះ​ម៉ូតូ​​​​ គេចខ្លួន​​បាត់​ស្រមោលទៅ​​ គ្មាន​អ្នក​ណា​​ហ៊ាន​​ជួយ​ឡើយ ។ ក្រោយ​ពេល​​កើត​​​​ហេតុ ស្ត្រីរងគ្រោះ​​​​ត្រូវ​បាន​គេ​សង្ស័យ​​ថាស្លាប់​​ហើយ​​​ ទើប​ក្រុម​គ្រួសា​​បាន​​ហៅរថ​យន្ត​​​​ពេទ្យ​ដឹក​ទៅផ្ទះ​ភ្លាមៗ​​ ព្រោះ​​​នៅ​ចម្ងាយ​​ជាង​មួយ​​គីឡូ​ម៉ែត្រ​​ពី​ផ្ទះ​។ ប៉ុន្តែ​​​ពេល​​ទៅ​ដល់​​ផ្ទះ​​មិន​ទាន់​​ដាក់​​ចុះ​ពីលើ​​រថយន្ត​ពេទ្យ​ផង ​ឃើ​ញ​​ស្ត្រី​​រូបនោះ​​​មាន​​ដង្ហើម​​​ឡើង​វិញ​​ ទើប​ក្រុម​គ្រួសារ​​​​​បាន​​ដឹក​​បន្ត​ទៅ​​កាន់​មន្ទីរពេទ្យ​​​កាល់​ម៉ែត​ ប៉ុន្តែ​ជា​អកុសល​​ពេល​មក​ដល់​​ពាក់​​កណ្តាល​​​​​ផ្លូវ​ក៏​​បាន​​​ដាច់​ ខ្យល់​​​ស្លាប់​​តែម្តង ។

សមត្ថកិច្ច​​​បាន​អះអាង​ថា មុននឹង​​ធ្វើ​​សកម្ម​ភាព​​​ប្លន់​​បែបនេះ​ ក្រុម​ចោរ​បាន​តាមដាន​ដឹង​យ៉ាង​ច្បាស់​​​ថា ស្ត្រី​​​រងគ្រោះ​​ឧស្សាហ៍​​យក​ប្រាក់​​ទៅ​ប្តូរ​​​នៅចំណុច​​ខាងលើ។​​ លុះ​ដល់​​​​ថ្ងៃ​​មាន​ឱកាស​​ហើយ ​​​​ពួកចោរ​​ក៏​បាន​ជិះ​ម៉ូតូ​​​តាម​ជាប់​​រហូត​​ដើម្បី​​ប្លន់​ ។ ពេល​​ដែល​​ជនរងគ្រោះ​​​និង​កូន​​​​ប្រុស​​ជិះ​​ម៉ូតូ​​ចេញពី​កន្លែង​​ដូរ​​ លុយ​​រួចក៏​​ធ្វើ​សកម្មភាព​​​​​ប្លន់​​​តែម្តង ។ ​ទោះបី​ជា​បែបនេះ​ក្តី​ ពេល​នេះ​​សមត្ថ​កិច្ច​​កំពុង​​ធ្វើ​ការ​​ស្រាវជ្រាវ​​​ហើយ​​​​ ដែល​នៅ​កន្លែង​​កើត​ហេតុ​​​​រក​ឃើញ​​​សំបក​គ្រាប់​​កាំភ្លើង​​​ម៉ាក​ឡុក​ ១សំបក​ និង​​គ្រាប់​បាញ់​​អត់​ផ្ទុះ​​២​គ្រាប់ផងដែរ ។ ប៉ុន្តែ​​សមត្ថកិច្ច​​​ពុុំទាន់​​កំណត់​​ថា ក្រុុម​​ចោរ​ប្រើ​ប្រាស់​​​កាំភ្លើង​​ម៉ាក​អ្វីពិត​ប្រាកដ​​នៅឡើយ​ទេ​ ព្រោះ​គ្រាប់​​​​​ប្រភេទ​​នេះ​​ប្រើ​ប្រាស់​ត្រូវ​នឹង​កាំភ្លើង​​ច្រើន​ម៉ាក ។

តាម​ប្រភព​​ព័ត៌​មាន​​​ពីកន្លែង​​​កើត​ហេតុ​​បាន​ឱ្យ​ ដឹង​ថា នៅ​​ពេល​​ក្រុម​ចោរ​​ភ្ជង់​​កាំភ្លើង​​ដណ្តើម​​​​យក​កេស​ដាក់​ប្រាក់​​នោះ​ ស្ត្រី​រងគ្រោះ​​បាន​​ប្រ​វាយ​​​ប្រតប់​​អោបកេស​នោះ​​ជាប់​មិន​ព្រម​ប្រគល់​ ​ឱ្យ​ចោរ​នោះទេ​ រហូត​ដល់​ចោរ​បាញ់​​សម្លាប់​​បែប​នេះតែ​ម្តង។  ម្យ៉ាង​ទៀត​​​ក្រុម​ចោរ​​ព្រហើន​​ខ្លាំង​ណាស់​ មិន​ខ្លាច​​ញញើត​​អ្វីទាំងអស់​ ព្រោះ​​ពួកគេ​ធ្វើ​​សកម្មភាព​​​​ប្លន់​​ទាំងព្រឹក​​ហើយ​​នៅចំណុច​​នោះ​ពុំ​ មែន​ស្ងាត់​​​នោះ​ទេ គឺមាន​មនុស្ស​កំពុង​ទិញ​​ខោ​អាវ​ជជុះ​​អ៊ូអរ​ រួម​ទាំង​ចរាចរណ៍​ទៅមក​​ និង​អ្នក​រត់​ម៉ូតូ​ឌុប​​ផងដែរ​ចតត្រៀបត្រា​នៅ​កន្លែង​​លក់​ដូរ​​​ខោអាវ​ ជជុះ​​នោះ​​ ៕

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ដំណឹងពិសេស, វីដេអូ [Video] and tagged , , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 2 ទៅ​កាន់ ចោរ​បាញ់​ស្ត្រី​អាជី​វករ​ប្តូរ​ប្រាក់​ប្លន់​យក​អស់​ជាង​100​លាន​រៀល

  1. daravuth ថា:

    សួរស្តី សូមជួយប្រាប់ពីរបៀបដាក់ប្រអប់​ គេចមិនផុតពីខ្ញុំទេ​ (IP, OS, Country & Browser) នៅក្នុងប្លក់នេះផង​​។
    សូមអរគុណ​ 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s