ម៉េចក៏ក្មេងប្រុសហ្គេយ៍ស្រុកខ្មែរមិនយល់ពីខ្លួនឯង?


ជាដំបូងនេះ ខ្ញុំសូមទោសចំពោះមិត្តក្មេងៗរបស់ខ្ញុំ និងពីសំណាក់អ្នកអានផងដែរ

ខ្ញុំឃើញក្មេងប្រុសៗជាច្រើន បានយល់ខុសពីខ្លួនឯង ដែលពួកគេតែងតែយល់ថា ការ​ធ្វើជាចរិតស្រី ហើយលួចស្លៀកពាក់ជាស្រី ពេលខ្លះនោះគេតែងតែហៅថា GAY រឺខ្ទើយរគឺជាធម្មជាតិរបស់ពួកគេ  ប៉ុន្តែសារជាតិពិតរបស់ពួកគេនោះ មិនមែនអីចឹងនោះទេ នេះដោយសារអ្វី?

មានកត្តាជាច្រើនដែលជំរុញឲ្យពួកគេធ្វើបែបនេះ៖

១. ការយល់ខុសអំពីខ្លួនឯង
២. ការធ្វើត្រាប់តាមគ្នា
៣. សារជាតិពីកំនើត (អ័រម៉ូនខុសប្រក្រតី)
៤.  ពេលចាប់ផ្ដើមវ័យជំទង់

និងនៅមានកត្តាជាច្រើនទៀតដែលខ្ញុំមិនបានរៀបរាប់អស់។

ការពិតទៅក្មេង គឺគ្មានកំហុស ប៉ុន្តែការយល់ខុសរបស់ពួកគេធ្វើឲ្យមាន​កំហុស ដែលជិះឥទិ្ធពលទៅអនាគត។ អ្វីដែលខ្ញុំចង់និយាយពេលនេះ គឺប្រុសស្រលាញ់ប្រុស និងស្រីស្រលាញ់ស្រី ហើយពេលនេះ ដែល ខ្ញុំនិយាយចំពោះក្មេងប្រុស ដែលបានយល់ខុសមួយចំនួនការតុបតែងខ្លួន និងចរិតរបស់ខ្លួន។

(ប្រុស)មនុស្សភេទទី៣ គឺមាន២ប្រភេទ៖

ក្មេងប្រុស ដែលមើលពីខាងក្រៅគឺជាប្រុស​ពេញ​លក្ខណៈ នៅពេល​ដែល​គេ​នៅ​ក្បែ​រ​ក្មេងប្រុស​ដូច​គ្នា​នោះ​គេ​នឹងមាន​អារម្មណ៍ ប៉ុន្តែមិនបញ្ចេញអារម្មណ៍នោះមកខាងក្រៅ ឲ្យនរណាម្នាក់បានដឹងឡើយ ប៉ុន្តែដោយសារពួកគេនៅក្មេងពេក ដូចនេះពួកគេមិន​ដឹងថាអារម្មណ៍នោះគឺជាអ្វីនោះទេ ហើយពួកគេអាចរាប់អានតែគ្នា​ប្រុសគ្នាគេ។ ចំពោះក្មេងប្រុសដែលមើលពីខាងក្រៅដូចជាចរិតស្រី ម្ញិក​ម្ញក់ កាច់​រាង ងាយស្រួលឲ្យគេចាប់អារម្មណ៍ និងដឹង ហើយពួកគេចូលចិត្តរាប់អានមិត្តស្រី រឺអ្នកខ្លះចូលចិត្តរាប់អានអ្នកដែលមានចរិតដូចខ្លួន ដែលភាសាអង់គ្លេស គេហៅថា ឡេឌី ប៊យ (Ladyboy) ហើយពួកគេចូលចិត្តតែងខ្លួន ជាស្រីនៅពេលខ្លះ ចូលចិត្តលាបក្រែម និងលាបរង្វង់ភ្នែក ពួកគេពេលដែលបាននៅ​ជិតក្មេងប្រុស​តែងតែមានអារម្មណ៍ រឺពួកគេតែងតែនិយាយជាមួយ ដូចរាប់អានស្និទ​ស្នាល។ ចំពោះក្មេងប្រុសនៅក្នុងស្រុកខ្មែរភាគច្រើន ហើយច្រើនតែចេញមុខ គឺជាពួក ម្ញិក​ម្ញក់ កាច់​រាង ដែលលេចធ្លោជាងពួកក្មេងប្រុសភេទទី៣ សំដី និងកាយវិការជាប្រុសពេញ​លក្ខណៈ។

សូមរង់ចាំអានជាបន្តទៀតនៅពេលក្រោយ

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង, រឿងហ្គេយ៍ [Gay] and tagged , , , . Bookmark the permalink.

One Response to ម៉េចក៏ក្មេងប្រុសហ្គេយ៍ស្រុកខ្មែរមិនយល់ពីខ្លួនឯង?

  1. ក្មេងស្រែ និយាយថា៖

    មិន​ទាន់​ចប់​ផង អោយ​ខ្ញុំ​បញ្ចេញ​វាចារ​យ៉ាង​ម៉េច? តែ​ខ្ញុំ​យល់​ឃើញ​ដូច​គ្នា​ដែរ ។ ខ្ញុំ​ថា​មិន​អត់​ទេ ដែល​មាន​ចិត្តគំនិត អត្តចរិត​ចឹង​ពី​កំណើត​ដោយ​សារ​កំហុស​ហ្សែន, តែ អា​តាម​គ្នា នេះ​ដូច​ជា​ច្រើន​ជាង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s